វិស័យសេដ្ឋកិច្ច

មហាយក្សចិន គ្រោងកៀរគរមូលនិធិ ៨៤០ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង


ប្រព័ន្ធផ្សព្វផ្សាយចិន ខៃស៊ីន (Caixin) បានបញ្ជាក់ថា មហាយក្សចិន គ្រោងកៀរគរប្រមូលនិធិឱ្យបានដល់ទៅ ៨៤០ពាន់លានដុល្លារអាម៉េរិក ពីការបោះផ្សាយសញ្ញាបណ្ណ ឬ មូលបត្របំណុលរដ្ឋាភិបាលពិសេសរយៈពេលវែងក្នុងរយៈពេល៣ឆ្នាំ ដែលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកំពុងដើរអូសជើង។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រព័ន្ធផ្សព្វផ្សាយចិន ខៃស៊ីន (Caixin) បានចុះផ្សាយកាលពីថ្ងៃទី១៤ ខែតុលា ដោយដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណថា មួយផ្នែកនៃមូលនិធិ ៨៤០ពាន់លានដុល្លារអាម៉េរិក ខាងលើនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយរដ្ឋបាលមូលដ្ឋានសម្រាលបន្ទុកបំណុលរបស់ពួកគេ។

កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក ឡាន ហ្វ័រអាន (Lan Fo'an) បានព្រលយពាក្យថា រដ្ឋាភិបាលចិន អាចនឹងបង្កើនការខ្ចីបុលសម្រាប់កញ្ចប់ថវិកាជំរុញកំណើនសេដ្ឋកិច្ចនេះ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។

មជ្ឈដ្ឋានទូទៅមើលឃើញថា ការបង្កើនការចំណាយរបស់រដ្ឋាភិបាលចិន ពិតជាមានសារសំខាន់ណាស់សម្រាប់ការរក្សាសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ដែលបានចាប់ផ្តើមងើបឡើងវិញក្រោយពីធនាគារកណ្តាល​ចិន បានដាក់ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចកាលពីចុងខែកញ្ញា។ បណ្ដាពាណិជ្ជកររំពឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន នឹងអនុម័តការផ្តល់ថវិកាបន្ថែមនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅចុងខែនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក ឡាន ហ្វ័រអាន (Lan Fo'an) បានលើកឡើងថា រដ្ឋាភិបាលចិន នឹងចាត់វិធានការដោះស្រាយបំណុលលាក់បាំង ដែលបណ្ដាលរដ្ឋបាលមូលដ្ឋានជំពាក់តាមរយៈបណ្ដាក្រុមហ៊ុនសហគ្រាសដែលពួកគេគ្រប់គ្រង។ វិធានការនេះ​ជាកិច្ចខំប្រឹងប្រែងធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

វិធានការនេះ​អាចជួយដោះស្រាយហានិភ័យចេញពីបណ្ដាក្រុមហ៊ុនសហគ្រាស ដែលបណ្ដារដ្ឋបាលមូលដ្ឋានបង្កើតឡើង ដើម្បីខ្ចីប្រាក់ជំនួសពួកគេ ខណៈដែលស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប៉ាន់ប្រមាណថា បំណុលដែលជំពាក់នោះសរុបមានរហូតដល់ទៅជាង ៨,៤ទ្រីលានដុល្លារអាម៉េរិក ឯណោះ។

បំណុលទាំងនេះពិតជាពិបាកគ្រប់គ្រងណាស់ដោយសារវាមានទំហំធំធេងពេក ហើយបានធ្វើឱ្យសម្ពាធហិរញ្ញវត្ថុលើបណ្ដារដ្ឋបាលមូលដ្ឋានកាន់តែធ្ងន់ធ្ងរ ទៅដោយសារតែប្រាក់ចំណូលដែលបានពីការលក់ដីធ្លី និងការប្រមូលពន្ធដារធ្លាក់ចុះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន កំពុងជះឥទ្ធិពលយ៉ាងណាខ្លះ ទៅដល់វិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ពិភពលោក?

បញ្ហាជម្លោះនៅតំបន់អឺរ៉ុប និងការកើនឡើងកម្ដៅនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ បាននិងកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងថែមទៀត ទៅ…

តើកត្តាអ្វីខ្លះជំរុញឱ្យវៀតណាម ក្លាយជាប្រទេសនាំមុខគេ លើការកែលម្អបរិយាកាសធុរកិច្ចនៅលើពិភពលោក?

តាមការវិភាគរបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) បានបង្ហាញក្នុងពេលថ្មីៗនេះថា ប្រទេសវៀតណាម បានងើបឡើងជាប្រទេសដែលមានការកែលម្អបរិយាកាសធុរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ