សេដ្ឋកិច្ចវៀតណាម

ការនាំចូលជីកសិកម្មរបស់វៀតណាមបានធ្លាក់ចុះ ប៉ុន្តែការចំណាយខ្ពស់ជាងមុន ៥៥ %


ការនាំចូលជីកសិកម្មរបស់វៀតណាមបានធ្លាក់ចុះជិត៨% ក្នុងខែមីនាឆ្នាំនេះ ធៀបនឹងខែមីនាឆ្នាំមុន ដោយមានបរិមាណនាំចូលត្រឹមតែ ៣ ម៉ឺន ២ សែនតោនប៉ុណ្ណោះ ក៏ប៉ុន្តែអាជីវករត្រូវចំណាយថ្លៃដើមលើការនាំចូលខ្ពស់ជាងមុនដល់ទៅជាង ៥៥% បន្ថែមទៀត គិតជាទឹកប្រាក់ប្រមាណជិត ១២៨ លានដុល្លារអាមេរិក ដោយសារតែមានការរំខានផ្នែកដឹកជញ្ជួន និង ព្រួយបារម្ភពីឧបសគ្គផ្គត់ផ្គង់បានធ្វើឲ្យតម្លៃជីកសិកម្មឡើងថ្លៃខ្ពស់។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មាន និងស្ថិតិរបស់វៀតណាម។
ជីកសិកម្មវៀតណាម
ដោយ

ទន្ទឹម​នឹង​ការ​ផលិត​ជី​កសិកម្ម​ក្នុងស្រុក និង​នាំ​ចេញ វៀតណាម​ក៏​មានការ​នាំ​ចូល​ជី​កសិកម្ម​ពី​ខាងក្រៅ​ប្រទេស​ផង​ដែរ​។ ក្នុង​នោះ ការ​នាំ​ចូល​ជី​កសិកម្ម​របស់​វៀតណាម​ភាគច្រើន​ពី​ប្រទេស​ចិន រុ​ស្ស៊ី និង​បេឡា​រុ​ស្ស៊ី​។

ប៉ុន្ដែ ថ្មី​ៗ​នេះ​អាជីវករ​វៀតណាម​បាន​ចេញ​ប្រតិកម្ម បន្ទាប់​ពី​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​រុ​ស្ស៊ី​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ផ្អាក​ការ​នាំ​ចេញ​ជី​កាលពី​ខែ​មុន ដោយសារ​តែ​ឧបសគ្គ​នៃ​ការ​ដឹក​ជញ្ជូន​នៃ​ក្រុមហ៊ុន​ដឹក​ជ​ញ្ចួ​ន​ក្រៅប្រទេស ខណៈ​ដែល​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​គេ​ដឹង​ថា មាន​កាន់កាប់​ចំណែក​ទីផ្សារ​ចន្លោះ​ពី ១៥% ទៅ ១៨% នៃ​ទីផ្សារ​ជី​កសិកម្ម​ពិភពលោក​ប្រភេទ ប៉ូ​តា​ស្យូ​ម អា​ម៉ូ​ញាក់ និង​អ៊ុយ​រ៉េ​។

គួរ​កត់​សម្គាល់ថា តម្លៃ​ជីអ៊ុយរ៉េ​បាន​ហក់​ឡើង​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ឧបសគ្គ​ផ្គត់ផ្គង់ ខណៈ​ដែល​រុ​ស្ស៊ី​បាន​គម្រាម​បញ្ឈប់​ការ​ចែកចាយ​ឧស្ម័ន​តាម​រយៈ​បំពង​បង្ហូ​ប្រេង Nord Stream  ទី ១ ទៅ​កាន់​សហភាព​អឺរ៉ុប ខណៈ​ដែល​ប្រទេស​ចិន​មិន​ទាន់​បាន​ស្តារ​ផលិតកម្ម​ឡើង​វិញ ដោយសារ​តែ​កង្វះខាត​ធ្យូងថ្ម​។ ម្យ៉ាងវិញទៀត កង្វះខាត​ធ្យូងថ្ម​របស់​ចិន​អាច​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ខណៈ​ដែល​អ្នក​នាំ​ចេញ​ធ្យូងថ្ម​ធំ​ទី ២ របស់​ខ្លួន​គឺ​រុ​ស្ស៊ី ត្រូវ​បាន​ដក​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តជាតិ SWIFT ដែល​បង្ក​ឱ្យ​មានការ​រំខាន​ក្នុង​ប្រតិបត្តិការ​។

គួរ​ជម្រាប​ថា តម្លៃ​ជីអ៊ុយរ៉េ​នៅ​ក្នុង​ប្រទេស​វៀតណាម កាលពី​ខែ​មុន​បាន​កើនឡើង​រហូត​ដល់​៨% ដោយ​តម្លៃ​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​រហូត​ដល់​ទៅ ៤៧០​ដុល្លារ ក្នុង​មួយ​តោន នៅ​ក្នុង​ខែមីនា ប៉ុន្តែ​ក្រុមហ៊ុន SSI Securities បាន​ព្យាករ​ថា តម្លៃនឹង​ចាប់ផ្តើម​ធ្លាក់​ចុះ​ចាប់ពី​ខែមិថុនា បន្ទាប់​ពី​ប្រទេស​ចិន​បន្ធូរបន្ថយ​ការ​កំណត់​ការ​នាំ​ចេញ​ជី​។

តាម​ទិន្នន័យ​ស្រាវជ្រាវ​ទីផ្សារ​របស់​ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ ReseerchAndMarket.com បាន​បង្ហាញ​ថា វៀតណាម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​នាំ​ចូល​ជី​កសិកម្ម​ប្រហែល​១​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ហើយ​ក៏​មានការ​នាំ​ចេញ​ជី​កសិកម្ម​ប្រហែល​១​លាន​តោន​ដូច​គ្នា​ដែរ​។ ទីផ្សារ​នាំ​ចេញ​ជី​សំខាន់​ៗ​របស់​វៀតណាម​រួម​មាន ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី ថៃ ឡាវ និង​កូរ៉េ​ខាងត្បូង​។ ខណៈ​ដែល​ទីផ្សារ​ដែល​វៀតណាម​នាំ​ចូល​ជី​មក​វិញ​មាន​ដូច​ជា ចិន រុ​ស្ស៊ី និង​បេឡា​រុស​ជាដើម​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ខណៈសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះក្ដៅងំ

ព័ត៌មាន
ធនាគារពិភពលោកបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ខណៈសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះក្ដៅងំ។ លោក David Malpass ប្រធានធនាគារពិភពលោកបាន…

ប្រទេសកំពុងអភិវឌ្ឍន៍រងបញ្ហាបំណុលកាន់តែអាក្រក់ ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
សង្គ្រាមនៅប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើនជាច្រើន បានជួបនូវភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងក្លាក្នុងការទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ