នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុ (NFRA) នៃប្រទេសចិន បានកោះប្រជុំជាច្រើនលើកច្រើនសា ដោយមានការចូលរួមយ៉ាងផុសផុលពីបណ្ដាធនាគារពាណិជ្ជ និងក្រុមហ៊ុនដែលផ្ដល់សេវាកម្ចីទិញរថយន្តក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីជំរុញការលក់រថយន្ត។
រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុចិន (NFRA) បានឱ្យដឹងថា គោលនយោបាយស្តីពីការតម្រូវឱ្យបង់មុន ឬ ដោនផេមិន ក្នុងចំនួនតិចលើកម្ចីទិញរថយន្តបានបង្ហាញពីភាពចាស់ទុំ ហើយគោលនយោបាយកាត់បន្ថយការតម្រូវឱ្យបង់មុនកាន់តែតិចជាងមុននេះ នឹងត្រូវបានបង្ហាញក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា វិធានការនាពេលបច្ចុប្បន្នរបស់រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុចិន (NFRA) កំណត់ ឬតម្រូវឱ្យអតិថិជនជាអ្នកទិញបង់មុនយ៉ាងតិច១៥% សម្រាប់រថយន្តអគ្គិសនី (EV) ២០% សម្រាប់រថយន្តប្រើឥន្ធនៈ និង៣០%សម្រាប់រថយន្តមួយទឹក។ រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុចិន (NFRA) បានគូសបញ្ជាក់ថា គោលនយោបាយថ្មី ដែលនឹងត្រូវបានលាតត្រដាងក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងជួយកាត់បន្ថយការចំណាយលើការទិញរថយន្ត ព្រមទាំងជួយជំរុញការលក់រថយន្តផងដែរ៕
ដោយ: តែម សុខុម