![រចនាបថស្ថាបត្យកម្មរបស់គម្រោងផ្សារទំនើបខ្នាតអន្តរជាតិ នៅផ្លូវ ៦០ម៉ែត្រ របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩។](https://cdn.cambonomist.com/media/images/ph-diamond-place_01.2e16d0ba.fill-960x540.jpg)
តាមពិតទៅ ផ្សារទំនើបនេះមានឈ្មោះថា PH Diamond Place ដែលធ្លាប់ប្រកាសគម្រោងសាងសង់ឲ្យដឹងជាសាធារណៈម្ដងហើយ ប៉ុន្តែ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសម្រេចចិត្តកែសម្រួលគម្រោងនេះ ដោយបង្កើនទំហំទឹកប្រាក់វិនិយោគដល់ខ្ទង់រយលានដុល្លារ កែប្រែរចនាបថស្ថាបត្យកម្ម និងទំហំផ្សារ ឲ្យកាន់តែទំនើបខ្លាំង និងស្របទៅតាមស្តង់ដារអន្តរជាតិនៃបណ្ដាផ្សារទំនើបធំៗនៅក្នុងតំបន់។
![រូបប្លង់រចនាបថស្ថាបត្យកម្មនៃផ្សារទំនើប PH Diamond Place។](https://cdn.cambonomist.com/media/images/ph-diamond-place_05.original.jpg)
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩ ផ្សារទំនើបស្តង់ដារអន្តរជាតិ PH Diamond Place នៅផ្លូវ៦០ម៉ែត្រនោះ បានលេចមុខក្នុងការប្រកួតប្រជែងក្នុងកម្មវិធី ជាមួយនឹងរចនាបថស្ថាបត្យកម្មថ្មី ហើយបានទទួលជ័យលាភី «ពានរង្វាន់ឌីហ្សាញស្ថាបត្យកម្មលក់រាយល្អជាងគេ - Best Retail Architectural Design» ថែមទៀតផង។ កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដោយ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសិង្ហបុរី នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
សារព័ត៌មាន ខេមបូណូមីស នឹងធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាម្ចាស់គម្រោងអភិវឌ្ឍផ្សារទំនើបខ្នាតអន្តរជាតិនេះ ដោយផ្ទាល់ ដើម្បីសាកសួរអំពីព័ត៌មានលម្អិតក្នុងពេលឆាប់ៗនេះ៕
![រូបប្លង់រចនាបថស្ថាបត្យកម្មនៃផ្សារទំនើប PH Diamond Place។](https://cdn.cambonomist.com/media/images/ph-diamond-place_04.original.jpg)