កូវីដ១៩-អចលនទ្រព្យ

តើទីផ្សារទិញ-លក់ដីឡូតិ៍កំពុងបាក់ស្រុតកម្រិតណា នៅចំពេលកូវីដ-១៩កំពុងរាលដាលឆ្លងខ្លាំងនេះ?


ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានវាយតម្លៃថា ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងអូសបន្លាយរយៈពេល ២ខែកន្លងមកនេះ បាននិងកំពុងធ្វើឲ្យវិស័យជាច្រើននៅកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះដែរ ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យ ក៏ទទួលរងផលប៉ះពាល់ផងដែរ ពិសេសការទិញលក់ដីឡូតិ៍ ក៏កំពុងជួបញ្ហាខ្លាំងគួរឲ្យកត់សម្គាល់។
រូបតំណាង
ដោយ

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​សង្កេត​ឃើញ​ថា វិស័យ​ពុះ​ដី​ឡូ​តិ៍​ហាក់​រង​ផល​ប៉ះពាល់​ខ្លាំង ក្រោយ​កម្ពុជា​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​មក​ទល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ​ពីរ​ខែ​ហើយ​។ អ្នកជំនាញ​រូប​នេះ​ពន្យល់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​លើ​វិស័យ​នេះ​រង​ផល​ប៉ះពាល់​ខ្លាំង ព្រោះ​អ្នកទិញ​ដី​ឡូ​តិ៍​ភាគច្រើន​ជា​ប្រជាពលរដ្ឋ ដែល​មាន​ចំណូល​កម្រិត​ទាប ឬ​មធ្យម ខណៈ​ដែល​បច្ចុប្បន្ន​ពួក​គេ​ភាគច្រើន​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ

ជាមួយ​គ្នា​នេះ លោកស្រី អាន សុធី​តា អគ្គ​នាយិកា​ក្រុមហ៊ុន CBRE Cambodia សង្កេត​ឃើញ​ថា សកម្មភាព​ទិញ​លក់​ពុះ​ដី​ឡូ​តិ៍ មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ការ​ទិញ​លក់​ដី​ឡូ​តិ៍ មាន​សញ្ញា​ធ្លាក់​ចុះ​នេះ តាំងពី​មុន​ពេល​មាន​កូ​វី​ដ​-១៩​ឆ្លង​រីក​រាលដាល​ទៅ​ទៀត​។

លោកស្រី បាន​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការ​ពុះ​ដី​ឡូ​តិ៍​មានការ​ធ្លាក់​ចុះ​ដោយសារ​អតិថិជន​មួយ​ចំនួន​គិត​ថា ការ​ទិញ​ដី​ឡូ​តិ៍​ចំណាយពេល​យូរ និង ទទួល​បាន​ប្រាក់​ចំណេញ​តិច គួប​ផ្សំ​មាន​ក្រុមហ៊ុន​មួយ​ចំនួន ដែល​រកស៊ី​មិន​ស្របច្បាប់ បាន​បោកប្រាស់​អតិថិជន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហាក់​បាត់បង់​ទំនុកចិត្ត​។

មិនមែន​មាន​តែ​ក្រុមហ៊ុន​រកស៊ី​លើ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នោះ​ទេ ដែល​រង​ផល​ប៉ះពាល់ សូ​ម្បី​តែ​ក្រុមហ៊ុន​វិនិយោគ​លើ​ការ​សាងសង់​ខុន​ដូ ផ្ទះ​វីឡា និង​លំនៅ​ឋាន​មាន​តម្លៃ​ថ្លៃ​ៗ ក៏​រង​ផល​ប៉ះពាល់​ខ្លាំង​ផង​ដែរ​។ អ្នកជំនាញ​អចលនទ្រព្យ​សង្កេត​ឃើញ​ថា ក្រោយ​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មិនសូវ​ឃើញ​មាន​ក្រុមហ៊ុន​បោះទុន​អភិវឌ្ឍន៍​គម្រោង​ថ្មី​ៗ​នោះ​ទេ​។ ប៉ុន្ដែ បើ​មើល​លើ​តម្លៃ​អចលនទ្រព្យ​វិញ គឺ​មិន​មានការ​ស្រុត​ខ្លាំង​នោះ​ទេ ពោល​គឺ​ហាក់​នៅ​ទ្រឹង​ដដែល​។

សូម​បញ្ជក់​ថា គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ពីរ​ខែ​ហើយ ដែល​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​បន្ត​អូស​បន្លាយ​នៅ​កម្ពុជា ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​នៅ​មិន​ទាន់​មានការ​ស្រាកស្រាន្ដ​ខ្លាំង​នៅឡើយ​ទេ ពោល​គឺ​នៅ​តែ​មាន​ខ្ទង់រយ​នាក់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែមេសា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​៣០០​នាក់​បន្ថែម​ទៀត ខណៈ​ដែល​អ្នក​ស្លាប់មាន​ចំនួន ៥​នាក់​ទៀត​ហើយ​។ សរុប​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ដែល​កម្ពុជា​បាន​រក​ឃើញ​មាន​មាន​ជាង ៧​ពាន់​៧​រយ​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន​ជិត​២​ពាន់​៨​រយ​នាក់ ខណ​អ្នក​ស្លាប់​បាត់បង់​ជីវិត​មាន​ចំនួន ៥៤​នាក់​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជាស្នើឲ្យរដ្ឋជួយទិញត្រីដើម្បីផ្គត់ផ្គង់ពលរដ្ឋនៅអំឡុងពេលបិទខ្ទប់

ព័ត៌មាន
សមាគមវារីវប្បកម្មស្នើឲ្យ មានការជួយទិញត្រីរបស់វារីវប្បករ (អ្នកចិញ្ចឹមត្រី)កម្ពុជា នៅអំឡុងពេលមានការបិទខ្ទប់នេះ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការប្…

អភិបាលរាជធានី៖គ្មានការរុះរើផ្សារដើមគរទៅដាក់នៅតំបន់គួរស្រូវក្នុងខណ្ឌដង្កោរជាបណ្តោះអាសន្ននោះទេ

ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ បានច្រានចោលព័ត៌មាន ដែលបានចុះផ្សាយថា អាជ្ញាធរនឹងរុះរើផ្សារដើមគរ ដើម្បីឲ្យអាជីវករផ្សារដើមគរបានលក់ដូរជាបណ្តោះអាសន្នន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ