វិស័យការពារជាតិ

ចិន រឹតបន្តឹងការនាំចេញទំនិញសំខាន់ៗទៅជប៉ុន ដើម្បីទប់ស្កាត់ការបង្កើនកម្លាំងយោធា


រដ្ឋាភិបាលចិន បានប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញភ្លាមៗទៅកាន់ក្រុមហ៊ុន និងស្ថាប័នជប៉ុន ចំនួន៤០ ចាប់ពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ តទៅ។ ចំណាត់ការនេះបានធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចអាស៊ីទាំងពីរកាន់តែឡើងកម្ដៅខ្លាំង ក្រោមហេតុផលការពារសន្តិសុខជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មាន Nikkei Asia ក្រុមហ៊ុនយក្សរបស់ជប៉ុនជាច្រើនដូចជា Subaru, TDK និង Mitsubishi Materials ជាដើម រួមទាំងស្ថាប័នការពារជាតិជប៉ុន ផងនោះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតាមដានរបស់ក្រសួងពាណិជ្ជកម្មចិន។
វិស័យការពារជាតិ
ដោយ

វិធានការនេះ ហាមឃាត់ការបញ្ជូនទំនិញដែលអាចប្រើប្រាស់បាន២យ៉ាងទៅកាន់ក្រុមហ៊ុនទាំងនោះ បើគ្មានការអនុញ្ញាត។

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា រាល់ការនាំចេញទំនិញទាំងនោះ ត្រូវមានរបាយការណ៍វាយតម្លៃហានិភ័យ និងកិច្ចសន្យាច្បាស់លាស់ថា មិនត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងពង្រឹងកម្លាំងយោធា ឬមហិច្ឆតានុយក្លេអ៊ែ​របស់ជប៉ុន ឡើយ។ ចិន បានហៅចំណាត់ការនេះថា ជាវិធានការត្រឹមត្រូវ និងស្របច្បាប់ ដើម្បីការពារសន្តិសុខតំបន់។

ទំនិញដែលរងការរឹតបន្តឹងរួមមាន លោហធាតុតាមបច្ចេកវិទ្យាកម្រដូចជាទុងស្តែន, តេលលូរីញ៉ូម និងប៊ីស្មុត ដែលជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតកម្មបន្ទះឈីប និងគ្រឿងបន្លាស់ឧស្សាហកម្មធុនធ្ងន់។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន មួយចំនួន ដូចជា TDK និង Mitsubishi កំពុងប្រញាប់ពិនិត្យមើលផលប៉ះពាល់នេះជាលក្ខណៈផ្ទៃក្នុង ខណៈដែលចិន អះអាងថា វិធានការនេះនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធម្មតារវាងប្រទេសទាំងពីរនោះទេ ប្រសិនបើក្រុមហ៊ុនទាំងនោះអនុវត្តតាមច្បាប់ត្រឹមត្រូវ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានដំឡើងពន្ធកាន់តែអាក្រក់លើប្រទេសណាដែលយកបញ្ហាពន្ធធ្វើជាល្បែង

ការសម្រេចចិត្តរបស់តុលាការកំពូលក្នុងការលុបចោលពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់របៀបវារៈសេដ្ឋកិច្ចរបស់លោក។ …

សហភាពអឺរ៉ុប ព្រមានចំៗថា គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ គឺជាការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម

សហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសព្រមានថា គោលនយោបាយពន្ធថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលទើបតែដាក់ចេញដើម្បីឆ្លើយតបនឹងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ