សភាស្រីលង្កាចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

សភាស្រីលង្កាចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីហើយ!


សភាស្រីលង្កាបានជួបប្រជុំគ្នានៅចុងសប្ដាហ៍មុននេះ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយពេលដែលលោកហ្គូតតាបាយ៉ា រ៉ាចាប៉ាក់សា បានលាលែងចេញពីតំណែងជាផ្លូវការ។
សភាស្រីលង្កាចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

អំឡុងពេលនៃការជ្រើសរើសប្រធានាធិបតីនេះ គេសង្កេតឃើញថា ការនាំចូលប្រេងឥន្ធនៈក៏បានមកដល់ប្រទេសស្រីលង្កាជាបណ្ដើរៗខ្លះៗផងដែរ ដើម្បីបន្តការផ្គត់ផ្គង់តម្រូវការដែលកំពុងជួបវិបត្តិខ្វះខាតយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

ការលាលែងពីតំណែងប្រធានាធិបតី របស់លោក Gotabaya Rajapaksa ត្រូវបានអនុម័តដោយសភាកាលពីថ្ងៃសុក្រ ទី ១៥ ខែកក្កដា បន្ទាប់ពីលោកបានធ្វើដំណើរតាមយន្ដហោះយោធាទៅកាន់កោះម៉ាល់ឌីវ រួចបន្ដដំណើរទៅកាន់ប្រទេសសិង្ហបុរីក្នុងលក្ខណៈឯកជន ដើម្បីគេចចេញពីបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅតវ៉ាទម្លាក់រូបលោកដល់លំនៅដ្ឋាន និង ការិយាល័យផ្លូវការរបស់លោកតែម្ដង។

បន្ទាប់ពីប្រធានាធិបតីស្រីលង្ការចុះចេញពីតំណែង ក្រុម ប៉ូលិស និងសន្តិសុខជាង ១០០ នាក់ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវចូលទៅសភាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលមាន កាំភ្លើង របាំងការពារ និង កាំភ្លើងបាញ់ទឹក ដើម្បីការពារភាពចលាចលណាមួយកើតឡើងពីក្រុមបាតុករ។ សមាជិកសភាប្រទេសដីកោះស្រីលង្ការគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ខណៈនាយករដ្ឋមន្ត្រីលោក Ranil នឹងឈរឈ្មោះបេក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្ស របស់របស់លោក Gotabaya។ មែនទែនទៅ លោក Ranil ក៏ត្រូវបានក្រុមបាតុករបានធ្វើបាតកម្មចង់ឱ្យចុះចេញពីតំណែងស្របពេលជាមួយប្រធានាធិបតីផងដែរ។ បន្ថែមពីនេះក៏មាន បេក្ខភាពឈឈ្មោះជាប្រធានាធិបតីមកពីគណបក្សប្រឆាំងគឺលោក Sajith Premadasa ខណៈដែលបេក្ខភាពដ៏មានសក្តានុពលមួយរូបទៀតគឺ លោក Dullas នៃសមាជិកសភាជាន់ខ្ពស់គណបក្សកាន់អំណាចក៏ឈរឈ្មោះបោះឆ្នោតផងដែរ។

គួររំលឹកថា ការតវ៉ាតាមដងផ្លូវជុំវិញការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានឆាបឆេះអស់ជាច្រើនខែមកហើយ ប៉ុន្តែកាលពីជាងមួយសប្តាហ៍មុនការផ្ទុះការតវ៉ាទ្រង់ទ្រាយធំបានកើតមានឡើង ដោយមនុស្សរាប់សែននាក់បានចូលកាន់អគាររដ្ឋាភិបាលក្នុងទីក្រុងកូឡុំបូ ដោយបានចោទប្រកាន់គ្រួសារ វង្សត្រកូល Rajapaksa និង សម្ព័ន្ធមិត្ត ចំពោះការបណ្ដោយឲ្យប្រទេស រកើនឡើងអតិផរណា កង្វះទុនបម្រុងក្នុងការនាំចូលទំនិញសំខាន់ៗ និង បញ្ហាអំពើពុករលួយ ខណៈពេលដែលទុនបំរុងប្តូរប្រាក់បរទេសបានធ្លាក់ចុះដល់ជិតសូន្យ ហើយ អតិផរណាបានកើនឡើងដល់ ៥៤,៦% កាលពីខែមុន។

បើតាមរដ្ឋមន្ត្រីថាមពល Kanchana Wijesekera បាននិយាយថា ប្រទេសស្រីលង្កាបានទទួលរងនូវការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែការដឹកជញ្ជូនឥន្ធនៈថ្មីបន្ថែមទៀតបានមកដល់ប្រទេសរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី ១៦ ខែកក្តដា ដែលវាជាការដឹកជញ្ជូនដំបូង ដែលបានទៅដល់ប្រទេសក្នុងរយៈពេលប្រហែលបីសប្តាហ៍មកនេះ។ក្នុងនោះ ការដឹកជញ្ជូនប្រេងម៉ាស៊ូតលើកទីពីរក៏បានមកដល់នៅថ្ងៃសៅរ៍ផងដែរ៕




អត្ថបទបន្ទាប់


ថៃនឹងផ្តល់សិទ្ធិកាន់កាប់ដីធ្លីដល់ជនបរទេស ដើម្បីបង្កើនចំណូលសេដ្ឋកិច្ច

ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Thanakorn បាននិយាយបានអះអាងថា ប្រទេសថៃនឹងអនុញ្ញាតឱ្យជនបរទេស ដែលមានការវិនិយោគច្រើនក្នុងប្រទេសថៃកាន់កាប់ស…

ប្រទេសមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុន និងធនាគារក្នុងស្រុកផ្អាក និងកំណត់កាលបរិច្ឆេទនៃការសងប្រាក់កម្ចីបរទេសឡើងវិញ

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុន និងធនាគារក្នុងស្រុកផ្អាក និងកំណត់ការសងប្រាក់កម្ចីបរទេសឡើងវិញ ដែលជាកិច្ចខិតខំប្រឹងប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ