វិស័យពាណិជ្ជកម្ម

ការវិលត្រលប់របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានជាថ្មីជំរុញឱ្យចិន សម្រុកកសាងទំនាក់ទំនងហិរញ្ញវត្ថុកាន់តែជិតស្និទ្ធជាមួយមជ្ឈិមបូព៌ា


វិលត្រលប់របស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានជាថ្មីកំពុងជំរុញឱ្យមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកសម្រុកកសាងទំនាក់ទំនងហិរញ្ញវត្ថុកាន់តែជិតស្និទ្ធជាមួយតំបន់មជ្ឈិមបូព៌ា បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថិរភាពនៃតំបន់ដែលស្ថិតនៅឈូងសមុទ្រពែក្សនេះយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

នៅក្នុងសប្តាហ៍តែមួយ អំឡុងពេលពលរដ្ឋអាម៉េរិករាប់សិបលាននាក់ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក ក្រសួងហិរញ្ញវត្ថុរបស់ចិន បានប្រកាសថា ខ្លួននឹងបោះផ្សាយមូលបត្របំណុលរហូតដល់២ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយនេះគឺជាលើកទី១ហើយក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលក្រុងប៉េកាំងបោះផ្សាយមូលបត្របំណុលក្រៅប្រទេសជាប្រាក់ដុល្លារអាម៉េរិកបែបនេះ។

ការជ្រើសរើសរបស់ក្រុងប៉េកាំង យកប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើជាគោលដៅសម្រាប់ការបោះផ្សាយមូលបត្របំណុលជាប្រាក់ដុល្លាររបស់ចិននេះ គឺពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគោលដៅសំខាន់​ៗ ដែលក្រុងប៉េកាំង តែងតែជ្រើសរើសសម្រាប់ការបោះផ្សាយមូលបត្របំណុលជាប្រាក់ដុល្លាររបស់ខ្លួនរួមមានក្រុងហុងកុង ក្រុងញូវយ៉ក និងក្រុងឡុងដ៍ជាដើម។ ទោះជាយ៉ាងណា ការជ្រើសរើសលើកនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងមហាយក្សចិន និងប្រទេសអារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ នេះ ក្រុមហ៊ុនវិនិយោគលំដាប់ពិភពលោក Investcorp បានចាប់ដៃគូជាមួយក្រុមហ៊ុនវិនិយោគចិន China Investment Corp ដើម្បីបង្កើតមូលនិធិមួយដែលមានទំហំទឹកប្រាក់១ពាន់លានដុល្លារអាម៉េរិក ហើយនៅឆ្នាំក្រោយ ផ្សារហ៊ុនក្រុងហុងកុង នឹងបើកការិយាល័យតំណាងរបស់ខ្លួននៅរដ្ឋធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំរបស់ថៃ CPF កើនជាង៥០០% នៅត្រីមាសទី៣ឆ្នាំនេះ?

ក្រុមហ៊ុនផលិតចំណីអាហារចារើនផូកហ្វេន (CPF) បានរាយការណ៍អំពីការកើនឡើងប្រាក់ចំណេញសុទ្ធជាង៥០០% ដែលមានទំហំរហូតដល់ជាង២១០លានដុល្លារ នៅក្នុ…

តើរដ្ឋាភិបាលថៃ ត្រៀមយន្ដការគន្លឹះអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាជាប់គាំងបំណុលពលរដ្ឋ ដែលមានទំហំប្រមាណ៩០% នៃ GDP ?

បំណុលដ៏ច្រើនលើសលប់របស់ពលរដ្ឋថៃ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកអំឡុងកិច្ចពិភាក្សាសេដ្ឋកិច្ចកាលពីប៉ុន្មានខែមុន ព្រោះបញ្ហាបំណុលនេះបានរួមចំណែកធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ