Advertisement
Advertisement
ទំនាក់ទំនង​ចិន និង​សិង្ហបុរី

សិង្ហបុរី និងចិន ប្តេជ្ញាជាថ្មី ពង្រឹងទំនាក់ទំនងទ្វេភាគី ទោះបីមានវិបត្តិកូវីដ-១៩


ប្រទេសសិង្ហបុរី និងប្រទេសចិន ប្តេជ្ញាជាថ្មីម្តងទៀតលើទំនាក់ទំនងទ្វេភាគីដ៏ល្អឥតខ្ចោះ នៅក្នុងអំឡុងពេលវិបត្តិកូវីដ ១៩នេះ ហើយនៅឆ្នាំ ២០២០នេះ ក៏ជាខួប ៣០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅថ្ងៃនេះ។
សិង្ហបុរី និងចិន ប្តេជ្ញាជាថ្មី ពង្រឹងទំនាក់ទំនងទ្វេភាគី ទោះបីមានវិបត្តិកូវីដ-១៩ (រូបភាព៖mothership.sg)
ដោយ
Advertisement

នៅក្នុងជំនួប​រវាង លោក វី វៀន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សិង្ហបុរី និងលោក វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន បានបញ្ជាក់​ឲ្យដឹងថា ប្រទេស​ទាំងពីរ ធានា​បាននូវ​ទំនាក់ទំនង​កម្រិត​ខ្ពស់ អំឡុង​ពេលកូវីដ-១៩នេះ ដោយ​ភាគី​ទាំង​សងខាង សុទ្ធតែ​ប្តេជ្ញាគាំទ្រ​គ្នាទៅ​វិញ​ទៅមក​ផ្នែក​សេដ្ឋកិច្ច​ រាប់បញ្ចូល​ទាំង កិច្ច​សហប្រតិបត្តិ​ការព្យាបាល និងបង្កើត​វ៉ាក់សាំង​កូវីដ-១៩ និងការបើក​ដំណើរការ​ឡើងវិញ​នៃ ជើងហោះហើរ​អន្តរជាតិ​ជាដើម។

ប្រទេសចិន ក៏បង្ហាញឆន្ទៈ ក្នុងការបំពេញ​ការងារ​ជាមួយ សិង្ហបុរី ក្នុងការអភិវឌ្ឍ​វ៉ាក់សាំង​កូវីដ-១៩ និងជំរុញ​ការបង្កើត​ផ្លូវល្បឿន​លឿន សម្រាប់​ការ​ដោះដូរ​ទំនិញ និងផ្លូវបៃតង សម្រាប់​វិស័យ​ដឹកជញ្ជូន។

លើសពីនេះ តំណាង​មកពី​ប្រទេស​ទាំង ២ ក៏ស្វាគមន៍ និងពេញចិត្ត ចំពោះ​ដំណើរការ​លូតលាស់​ដ៏ល្អនៃ គម្រោង​សហប្រតិបត្តិការ​រវាង រដ្ឋាភិបាល​ប្រទេស​ទាំង ២ ក៏ដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនង​ប្រជាជន​ជាដើម។

បន្ថែមលើនេះ ក៏មាន​ការជជែក​ពិភាក្សាអំពី ការអភិវឌ្ឍ​របស់​ប្រទេស​ក្នុងតំបន់ និងលើ​សកលលោក ទាក់ទង​នឹងការពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​លើការ​ចែកចាយ​វ៉ាក់សាំង​ ការធានា​នូវខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម និងការគាំទ្រ​ដល់ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី។

សូមជម្រាប​ដែរថា លោក វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន ទើបតែ​បានអញ្ជើញ​ជាអធិបតី ក្នុងពិធី​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេសកម្ពុជា កាលពីពេលថ្មី​ៗនេះទេ ហើយបន្ទាប់ពី ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​សិង្ហបុរី​រួចហើយ លោកនឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ឡាវ និង​ប្រទេសថៃ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងម៉ាកាវ ធ្លាក់ចុះចំណូល​ពីវិស័យល្បែង ៩០% ក្នុងខែកញ្ញា

ព័ត៌មាន
ដោយសារតែវិបត្តិកូវីដ-១៩ ប្រាក់ចំណូលបានមកពីវិស័យល្បែងនៅ ទីក្រុងម៉ាកាវ បានធ្លាក់ចុះ ៩០% ក្នុងខែកញ្ញា ឆ្នាំ ២០២០នេះ បើធៀបនឹងខែកញ្ញា កា...

ថៃ ស្វាគមន៍គោលដៅពង្រីកគម្រោងវិនិយោគរបស់ប្រទេសចិន

ព័ត៌មាន
រដ្ឋាភិបាលចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកគម្រោងវិនិយោគ នៅក្នុងប្រទេសថៃ ដោយផ្សាភ្ជាប់ គម្រោងតំបន់ឆកហ្រ្គេន ក្វាងទុង-ហុងកុង-ម៉ាកា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ