ទំនាក់ទំនង​ចិន និងថៃ

ថៃ ស្វាគមន៍គោលដៅពង្រីកគម្រោងវិនិយោគរបស់ប្រទេសចិន


រដ្ឋាភិបាលចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកគម្រោងវិនិយោគ នៅក្នុងប្រទេសថៃ ដោយផ្សាភ្ជាប់ គម្រោងតំបន់ឆកហ្រ្គេន ក្វាងទុង-ហុងកុង-ម៉ាកាវ ជាមួយនឹងតំបន់ច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ប្រទេសថៃ ដោយភាគីថៃ ប្រកាសស្វាគមន៍ជានិច្ចចំពោះដំណឹងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
ថៃ ស្វាគមន៍គោលដៅពង្រីកគម្រោងវិនិយោគរបស់ប្រទេសចិន (រូបភាព៖ asiatimes.com)
ដោយ
អំពី ចិន-ថៃ

ការសន្យាពង្រីក​ការវិនិយោគ​ត្រូវបានធ្វើ​ឡើង​នៅក្នុង​ជំនួបរវាង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយក​រដ្ឋមន្រ្តីថៃ និងលោក វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន នៅក្នុង​វិមាន​រាជរដ្ឋាភិបាលថៃ។

ក្រៅពីការវិនិយោគ​នៅតាម​តំបន់​ខាងលើ ប្រទេសថៃ និងចិន ក៏បាន​ជជែក​គ្នាបន្ថែមអំពី កិច្ចសហប្រតិបត្តិការ​វិនិយោគ​សំខាន់ៗ​ដូចជា ការបង្កើត​បច្ចេកវិទ្យា​ 5G​ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ជាដើម។

លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ស្របពេល​ដែល​សកលលោក កំពុងតែ​ជួបប្រទះ​នឹងបញ្ហា​ប្រឈម​ជាច្រើន​ដោយ​សារតែ​កូវីដ១៩ ប្រទេសចិន និងថៃ បានមើល​ឃើញ វាជាឱកាស ក្នុង​ការបំពេញការងារ​ជាមួយគ្នា ដើម្បីជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។

លោក ប្រាយុទ្ធ ក៏កើត​សរសើរ​អំពី កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត វ៉ាក់សាំង​កូវីដ១៩ របស់​ប្រទេស​ចិន និងសរសើរ​ដល់ លោក ស៊ី ជីនពីង ដែលបានធានា​នឹង​បង្កើត​វ៉ាក់សាំង​នេះឡើង។

ទោះយ៉ាងណា ចំពោះបញ្ហា​វ៉ាក់សាំង​នេះ ប្រទេសចិន នឹងផ្តល់​អាទិភាព​ជាមុនដល់ បណ្តាប្រទេស​ក្នុងតំបន់ និងត្រូវបាន​ចាត់ទុក​ថាជា មិត្តរបស់ចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី និងចិន ប្តេជ្ញាជាថ្មី ពង្រឹងទំនាក់ទំនងទ្វេភាគី ទោះបីមានវិបត្តិកូវីដ-១៩

ព័ត៌មាន
ប្រទេសសិង្ហបុរី និងប្រទេសចិន ប្តេជ្ញាជាថ្មីម្តងទៀតលើទំនាក់ទំនងទ្វេភាគីដ៏ល្អឥតខ្ចោះ នៅក្នុងអំឡុងពេលវិបត្តិកូវីដ ១៩នេះ ហើយនៅឆ្នាំ ២០២០នេះ ក…

អាមេរិកផ្តល់ជំនួយបន្ទាន់ ១សែនដុល្លារ ជួយជនរងគ្រោះនៃទឹកជំនន់​នៅកម្ពុជា

ព័ត៌មាន
រដ្ឋាភិបាល​អាមេរិក​បានប្រកាស​ផ្ដល់​ទឹកប្រាក់ ១សែនដុល្លារ ជា​ជំនួយ​មនុស្សធម៌បន្ទាន់ ដើម្បីជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយតប​បន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ