Advertisement
Advertisement
ចំណូល​កាស៊ីណូ​ម៉ាកាវ

ទីក្រុងម៉ាកាវ ធ្លាក់ចុះចំណូល​ពីវិស័យល្បែង ៩០% ក្នុងខែកញ្ញា


ដោយសារតែវិបត្តិកូវីដ-១៩ ប្រាក់ចំណូលបានមកពីវិស័យល្បែងនៅ ទីក្រុងម៉ាកាវ បានធ្លាក់ចុះ ៩០% ក្នុងខែកញ្ញា ឆ្នាំ ២០២០នេះ បើធៀបនឹងខែកញ្ញា កាលពីឆ្នាំ ២០១៩កន្លងទៅ ពោលគឺសម្រេចបានត្រឹមតែ ២៧៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កាស៊ីណូមួយកន្លែង នាពេលរាត្រី ក្នុងទឹកដីនៃទីក្រុងម៉ាកាវ (រូបភាព៖ Wikipedia)
ដោយ
Advertisement

បើតាមទិន្នន័យពី ការិយាល័យ​ត្រួត​ពិនិត្យ និងសម្រប​សម្រួល​ល្បែង បានគូស​បញ្ជាក់ថា ប្រាក់​ចំណូលពី ការលេង​ល្បែង​នៅក្នុង​ទីក្រុងម៉ាកាវ គិតមក​ទល់ខែកញ្ញា មានត្រឹមតែ​ជាង ៤ពាន់ ៨រយ​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ទាបជាង​ការរំពឹងទុក ដោយសារតែ​ការធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវទេសចរ ដែលមក​កម្សាន្ត​នៅទីក្រុង​ម៉ាកាវ និងក្តីព្រួយ​បារម្ភ​អំពី​លំហូរ​សាច់ប្រាក់​នៅក្នុង​ទីផ្សារល្បែង។

បើតាម​ការវិភាគ​ទៅលើ​ទិន្នន័យនេះ ការងើប​ឡើងវិញ​នៅក្នុង​ត្រីមាសទី ៣ ទំនង​ជាមិនអាច​កើតឡើង​នោះទេ ក៏ប៉ុន្តែ​នៅក្នុង​ត្រីមាសទី ៤ អាចនឹង​មានលទ្ធផល​វិជ្ជមាន ដោយសារតែ ម៉ាកាវ នឹងបើក​ទទួល​ទិដ្ឋាការ​ឡើងវិញ សម្រាប់​គ្រប់ខេត្ត​ទាំងអស់​ក្នុង​ប្រទេសចិន។

ទោះយ៉ាងណា អាជ្ញាធរ​តំបន់ បានព្រមាន​ដែរថា បើសិន​ជាមាន​ករណី​ឆ្លង​ក្នុង​ប្រទេស កើតមាន​ឡើង​ម្តងទៀត នោះវិធាន​ការ​បិទទីក្រុង អាចនឹង​ត្រូវដាក់​ចេញ​ម្តងទៀត ហើយការ​បិទកាស៊ីណូ​ជាបណ្តោះអាសន្ន​ក៏អាច​កើត​មាន​ឡើងដែរ។

គួររម្លឹកដែរថា ក្នុងឆ្នាំ ២០១៩ វិស័យល្បែង​នៅទីក្រុង​ម៉ាកាវ​រកប្រាក់​ចំណូល​បាន​ប្រមាណ ៣៦ពាន់លាន​ដុល្លារអាមេរិក ដែលមាន​ការធ្លាក់ចុះ​ប្រមាណ ៣% ធៀបនឹង​ឆ្នាំ ២០១៨៕

 ដោយឡែក​វិស័យ​កាស៊ីណូ​នៅកម្ពុជា​យើង​ឯណេះវិញ​ បើតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានបង្ហាញ​ឲ្យដឹងថ្មីៗ​នេះថា ​ ចំណូល​កាតព្វកិច្ចពន្ធ​ពីកាស៊ីណូ និងឆ្នោត​នៅកម្ពុជា​ប្រមូលបាន​ជាង ៣៤លានដុល្លារ សម្រាប់រយៈពេល​ ៦ខែដំបូង​នៃឆ្នាំ​២០២០ ស្មើនឹងជាង ៦៩ភាគរយ​នៃច្បាប់​ហិរញ្ញវត្ថុ និងកើនឡើង​លើស​កាល​ពីឆ្នាំ​២០១៩។ យ៉ាងណាក៏ដោយ ចុះអ្នក​ជំនាញ​សេដ្ឋកិច្ច បានលើក​ឡើងថា ចំណូល​ពន្ធពីវិស័យ​បនល្បែង​នៅកម្ពុជា ១ឆ្នាំពេញ ២០២០ អាចនឹងធ្លាក់​ចុះខ្លាំង​ដោយសារ​តែ​ជំងឺកូវីដ១៩៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រពើរួចពីអាងនៅសង្កាត់ព្រែកកំពឹស ចាប់បានមកវិញហើយ នៅល្ងាចនេះ

ព័ត៌មាន
ក្រពើមួយក្បាល ដែលបានរួចចេញពី អាងចិញ្ចឹមមួយកន្លែងនៅក្នុងសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី ១៥ ខែតុលា ត្រូវបានម្ចាស់កសិដ្ឋានចាប់បានមកវិញហើយ ...

សិង្ហបុរី និងចិន ប្តេជ្ញាជាថ្មី ពង្រឹងទំនាក់ទំនងទ្វេភាគី ទោះបីមានវិបត្តិកូវីដ-១៩

ព័ត៌មាន
ប្រទេសសិង្ហបុរី និងប្រទេសចិន ប្តេជ្ញាជាថ្មីម្តងទៀតលើទំនាក់ទំនងទ្វេភាគីដ៏ល្អឥតខ្ចោះ នៅក្នុងអំឡុងពេលវិបត្តិកូវីដ ១៩នេះ ហើយនៅឆ្នាំ ២០២០នេះ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ