វិស័យពាណិជ្ជកម្ម

មហាយក្សចិន ស្ទើរតែផ្ដាច់មុខលើការចម្រាញ់រ៉ែកម្រសំខាន់ៗ ដែលនេះជាកត្តាចម្បងធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក កាន់តែឡើងកម្ដៅ


ធនាគារដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក JPMorgan បាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ថា មហាយក្សចិន ស្ទើរតែផ្តាច់មុខទៅហើយលើការចម្រាញ់រ៉ែកម្រជាច្រើនប្រភេទដែលមានសារសំខាន់ខ្លាំងសម្រាប់ការផលិតបន្ទះឈីប និងបច្ចេកវិទ្យាផ្សេងៗ ហើយនេះគឺជាកត្តាចម្បងដែលធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន កាន់តែកើនឡើងកម្ដៅ។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តកើតមានជាមួយប្រទេសចិន ដែលលោកបានកំណត់គោលនយោបាយរឹតបន្តឹង និងដំឡើងពន្ធលើទំនិញនាំចូលជាច្រើនប្រភេទរបស់ប្រទេសចិន រួមមាន បន្ទះសូឡា រថយន្តអគ្គិសនី អាគុយ ដែក អាលុយមីញ៉ូម ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញជាច្រើនទៀត។

លោកស្រី អេមី ហូ (Amy Ho) នាយកប្រតិបត្តិទទួលបន្ទុកយុទ្ធសាស្ត្រទីផ្សារនៃធនាគារ JPMorgan និងលោកស្រី ចយ ឆាង (Joyce Chang) ប្រធានផ្នែកស្រាវជ្រាវសកលនៃធនាគារដដែលនេះបានលើកឡើងថា ការប្រកាសដំឡើងពន្ធលើកចុងក្រោយដោយរដ្ឋបាលរបស់លោក ចូ បៃឌិន លើទំនិញនាំចូលក្នុងទំហំ១៨ពាន់លានដុល្លារ របស់ប្រទេសចិន បានធ្វើឱ្យមានការជជែកវែកញែកកាន់តែខ្លាំងឡើងថា តើភាពលេចធ្លោរបស់ប្រទេសចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗ នឹងក្លាយជាសមរភូមិចុងក្រោយបំផុតសម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ឬយ៉ាងណា?

នៅក្នុងឆ្នាំ២០២២ ប្រទេសចិន ផលិតបានរហូតដល់ទៅ៦៨%នៃរ៉ែកម្រសំខាន់ៗរបស់ពិភពលោកដែលត្រូវបានប្រើសម្រាប់វត្ថុដូចជាមេដែកឆក់ និងអាគុយជាដើម និង៧០%នៃរ៉ែក្រាភីត (Graphite) ដែលត្រូវបានប្រើប្រាស់ក្នុងប្រេងរំអិល ម៉ូទ័រអេឡិចត្រិច និង រ៉េអាក់ទ័រនុយក្លេអ៊ែ​​ជាដើម។

យោងតាមធនាគារ JPMorgan ឱ្យដឹងថា ប្រទេសចិន បានចម្រាញ់រហូតដល់ទៅ១០០%នៃការផ្គត់ផ្គង់រ៉ែក្រាភីត (Graphite) ៩០%នៃរ៉ែកម្រ និង៧៤%នៃរ៉ែកូបាល់ (Cobalt) ដែលជាសារធាតុរ៉ែដ៏សំខាន់មួយទៀតសម្រាប់ផលិតអាគុយ។

អ្នកជំនាញទាំងពីររបស់ធនាគារ JPMorgan ខាងលើបានព្រមានថា ការពឹងផ្អែកកាន់តែខ្លាំងឡើងលើរ៉ែសំខាន់ៗ សម្រាប់ផលិតបន្ទះឈីប រថយន្តអគ្គិសនី និងសព្វាវុធយោធាជាដើម បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា មហាយក្សចិន អាចនឹងប្រើប្រាស់ការមានប្រៀបជាងគេរបស់ខ្លួននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នេះ ដើម្បីសងសឹកប្រឆាំងនឹងគោលនយោបាយឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន បានចាប់ផ្ដើមផ្ទុះឡើងក្នុងឆ្នាំ២០១៨ នៅពេលដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញចិន ជាច្រើនប្រភេទរួមមានទាំងបន្ទះសូឡា និង ដែកផងដែរ ក្រោមហេតុផលថា ប្រទេសចិន បានលួចចម្លងកម្មសិទ្ធិបញ្ហារបស់សហរដ្ឋអាម៉េរិក និងអនុវត្តការធ្វើពាណិជ្ជកម្មដោយមិនត្រឹមត្រូវ ហើយសង្គ្រាមនេះក៏កាន់តែឡើងកម្ដៅចាប់តាំងពីពេលនោះមក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


វិបត្តិថាមពលរបស់តៃវ៉ាន់ អាចចោលស្រមោលមិនល្អទៅលើឧស្សាហកម្មបន្ទះឈីបនៅលើពិភពលោក

តៃវ៉ាន់ ដែលជាមហាអំណាចខាងបន្ទះឈីបដ៏ធំមួយនៅលើពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដែលអាចបង្កបញ្ហាដល់អ្នកផលិតបន្ទះឈីប ព្រោះការផលិតបន្ទះឈីបត្…

តើបទឈប់បាញ់ដែលស្នើដោយអាម៉េរិក អាចបញ្ចប់រវាងអ៊ីស្រាអែល និងហាម៉ាស់បានដែរឫទេ?

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានគាំទ្រសំណើរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ដែលស្នើឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ