ទំនិញឡើងថ្លៃកាន់តែខ្លាំងនៅប្រទេសថៃ

រដ្ឋថៃគ្រោងបញ្ចេញថវិកាសង្គ្រោះជីវភាពពលរដ្ឋ ក្រោយទំនិញហក់ឡើងថ្លៃកាន់តែខ្លាំង


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងគ្រោងនឹងស្នើនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារសប្ដាហ៍នេះ នូវការបែងចែកថវិកាបន្ថែមចំនួន ៤២ លានដុល្លារពីកញ្ចប់ថវិកាជាតិ ដើម្បីផ្តល់ជាមូលនិធិដល់វិធានការការកាត់បន្ថយថ្លៃដើមនៃចំណាយលើការរស់នៅរបស់ប្រជាជនថៃ ចំពេលមាន ប្រទេសក្បែរខាងកម្ពុជាមួយនេះ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការកើនឡើងថ្លៃខ្លាំងនៃតម្លៃទំនិញ និងចំណីអាហារនៅលើទីផ្សារ។
ថៃគ្រោងបញ្ចេញថវិកាសង្គ្រោះជីវភាពពលរដ្ឋ ខណៈទំនិញឡើងថ្លៃកាន់តែខ្លាំង

តាម​ផែនការ វិធានការ​ជួយ​សម្រាល​បន្ទុក​ជីវភាព​ពលរដ្ឋ​នេះ អាច​នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈ​រយៈពេល​បី​ខែ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

សំណើ​ដែល​ដាក់​ដោយ​ក្រសួងពាណិជ្ជកម្ម​ថៃ​ត្រូវ​បាន​ពិគ្រោះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា រួច​ហើយ ហើយ​លោក ប្រា​យុទ្ធ​ក៏​បាន​យល់ព្រម​លើ​សំណើ​នេះ​ដែរ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី​ថៃ ស្នើ​សុំ​ឲ្យ​មានការ​ពន្យល់​លម្អិត​បន្ថែម​ទៀត​អំពី​វិធានការ​នេះ​។

អំពី​វិធានការ​នេះ ក្រសួង​គ្រោង​នឹង​រៀបចំ​យុទ្ធនាការ​លក់ទំនិញ​បញ្ចុះតម្លៃ​នៅ​ចំនុច​ទីតាំង​ចែកចាយ​ចំនួន​ជាង ៣​ពាន់​ទីតាំង និង​បន្ថែម​គម្រោង​លក់ទំនិញ​តម្លៃ​ទាប ដើម្បី​ចែកចាយ​ផលិតផល​សំខាន់​ៗ និង​ចំណីអាហារ​ដល់​សហគមន៍​ទូ​ទាំង​ប្រទេស​។ ផលិតផល​ដែល​នឹង​ត្រូវ​លក់​បញ្ចុះតម្លៃ​នោះ រួម​មាន​សាច់​មាន់ សាច់​ជ្រូក ស៊ុត និង​ផលិតផល​សំខាន់​ៗ​ផ្សេង​ទៀត នឹង​មាន​លក់​នៅ​ទីធ្លា​សហគមន៍ ផ្សារ​លក់​បន្លែ​ត្រី​សាច់ ហាង​លក់ទំនិញ ស្ថានីយ៍​ប្រេងឥន្ធនៈ និង​តូប​លក់ទំនិញ​ចល័ត​ជាដើម​។

ទន្ទឹម​នេះ ក្រសួងពាណិជ្ជកម្ម​ថៃ​ក៏​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​អ្នកលក់​ដែល​លក់​ដំឡើង​ថ្លៃ​ខ្លាំង​ផង​ដែរ​។ ដើម្បី​តាមដាន​ពី​តម្លៃ​ទំនិញ​ដែល​អាជីវករ​លក់​នៅ​តាម​ទីផ្សារ អភិបាលខេត្ត​នឹង​ដឹកនាំ​ក្រុម​អធិការកិច្ច​ដើម្បី​អង្កេត​តម្លៃ​លក់រាយ​នៃ​ផលិតផល និង​សេវាកម្ម​ដែល​សង្ស័យ​ថា មានការ​ឡើងថ្លៃ ដោយ​បញ្ជា​ឱ្យ​អ្នកលក់​បង្ហាញ​តារាង​តម្លៃ​ទំនិញ ដែល​ពួក​គេ​លក់​ជាដើម​។

គួរ​ជម្រាប​ថា អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​បានឱ្យ​ដឹង​ថា ក្រសួង​ក៏​មាន​គម្រោង​ស្វែងរក​កិច្ចសហការ​ពី​ក្រុមហ៊ុន​ផលិត និង​អាជីវករ ដើម្បី​ជួយ​កំណត់​តម្លៃ​ផលិតផល​របស់​ពួក​គេ ឬ​ពន្យារពេល​ឡើង​តម្លៃ​ផលិតផល ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម មានការផលិតថាមពលច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
វៀតណាម មានការផលិតថាមពលច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោយពីបានបន្ថែមនូវសមត្ថភាពថាមពលជាង ៣ពាន់៤រយមេហ្គាវ៉ាត់ទៀត កាលពីឆ្នាំ២០២…

កម្មវិធី SmartStart រដូវកាលទី៤ ផ្តល់រង្វាន់ ១ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដល់ជ័យលាភីក្នុងការប្រកួតអាជីវកម្មបច្ចេកវិទ្យា

ព័ត៌មាន
បន្ទាប់ពីបានចំណាយពេលជាង ៦ខែក្នុងវគ្គបណ្ដុះបណ្ដាល និងកែច្នៃគំនិតអាជីវកម្មរបស់ខ្លួន ក្រុម Adero ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធីអ្នកច្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ