វិស័យពាណិជ្ជកម្ម

ចិន ប្តេជ្ញាថា ទោះអាម៉េរិក ចង់លេងក្បាច់អ្វីក៏ដោយ ខ្លួននឹងកំដរដល់ទីបញ្ចប់


មហាយក្សចិន បានប្ដេជ្ញាសងសឹងប្រឆាំងការគំរាមកំហែងផ្នែកពន្ធគយចុងក្រោយបំផុតពីសំណាក់លោក ដូណាល់ ត្រាំ ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយគាំទ្រក៏ដូចរក្សាស្ថិរភាពទីផ្សារ និងសេដ្ឋកិច្ចជាតិ ហើយកត្តានេះ បានបង្កើនហានិភ័យដែលអាចធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោកកាន់តែអូសបន្លាយពេលយូរ ដែលជាលទ្ធផលធ្វើឱ្យប្រទេសតូចតាចត្រូវរងគ្រោះធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

មហាយក្សចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ និង​មានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោក បានប្ដេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពន្ធគយ ដែលបញ្ឆេះឡើងដោយសហរដ្ឋអាម៉េរិក ដើម្បីរក្សាស្ថិរភាពទីផ្សារ និងសេដ្ឋកិច្ចជាតិ។ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៨ ខែមេសា ថា ការគំរាមកំហែងរបស់សហរដ្ឋអាម៉េរិក ក្រោមរូបភាពដំឡើងពន្ធខ្ពស់លើប្រទេសចិន ជាកំហុសដ៏ធំបំផុតមួយ ហើយប្រសិនបើសហរដ្ឋអាម៉េរិក នៅតែមានះមិនព្រមបន្ទន់ជំហរទេ មហាយក្សចិន នឹងតស៊ូប្រយុទ្ធដល់ទីបញ្ចប់។

ការឆ្លើយតបរបស់មហាយក្សចិន បែបនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាដំឡើងពន្ធគយនាំចូល៥០% បន្ថែមទៀតលើប្រទេសចិន។ ការឆ្លើយតបដោយពាក្យសម្ដីធ្ងន់ៗនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា មហាយក្សចិន នឹងមិនចុះញ៉មជាមួយសហរដ្ឋអាម៉េរិក ដោយងាយៗនោះឡើយ។

ទាក់ទិននឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន ជុំវិញបញ្ហាពន្ធអាម៉េរិក នេះ លោកស្រី មីឆែល ឡាំ (Michelle Lam) អ្នកជំនាញសេដ្ឋកិច្ចចិន នៅធនាគារយក្សបារាំង សូស៊ីតេ ហ្សេណឺរ៉ាល់ អេសអេ (Societe Generale SA) បានលើកឡើងថា វោហាសាស្ត្រដែលមហាយក្សចិន បានប្រើ គឺធ្ងន់ៗណាស់ ហើយប្រសិនបើលោក ដូណាល់ ត្រាំ មិនបន្ទន់ជំហររបស់លោកទេនោះ បណ្ដាអ្នកវិនិយោគគួរត្រៀមលក្ខណៈប្រុងជើងការឱ្យហើយសម្រាប់ការផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។

រដ្ឋាភិបាលចិន ហាក់បង្ហាញការប្ដេជ្ញាចិត្តជួយគាំទ្រដល់ទីផ្សារ តួយ៉ាងនៅសប្ដាហ៍នេះ ធនាគារកណ្តាលចិន បានធ្វើអន្តរាគមន៍បញ្ចុះតម្លៃប្រាក់យន់ ដើម្បីធ្វើឱ្យទំនិញនាំចេញរបស់ចិន កាន់តែមានភាពទាក់ទាញ។ ទន្ទឹមនេះ រដ្ឋាភិបាលចិន ក៏បានសន្យាផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដើម្បីជួយរក្សាស្ថិរភាពទីផ្សារ ព្រមទាំងបានពិចារណាដាក់ចេញវិធានការស្ដារសេដ្ឋកិច្ចមួយចំនួនផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យលោក ត្រាំ ទាត់ចោលសំណើសុំបន្ធូរបន្ថយពន្ធនាំចេញរបស់វៀតណាម ទោះប្រទេសនេះទម្លាក់ពន្ធមកនៅត្រឹម០%?

កាលពីពេលថ្មីៗនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធខ្ពស់កប់ពពកលើទំនិញនាំចូលពីប្រទេស និងដែនដីសរុបជាង១៨០ ទូទាំងពិភពលោក ហើយក្នុងនោះ…

អ្នកជំនាញបានព្យាករថា តម្លៃប្រេងអាចធ្លាក់ចុះក្រោម៤០ដុល្លារក្នុងមួយបារ៉ែល

ធនាគារយក្សរបស់អាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទីពីរនៅលើពិភពលោកបានព្យាករដ៏គួរឱ្យភ្ញាក់ផ្អើលថា តម្លៃប្រេងឆៅនៅលើទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ