បុរសខ្លាំងហ្វីលីពីន ឌូទែតេ

បុរសខ្លាំងហ្វីលីពីន ឌូទែតេ ប្រកាសទទួលយកការវិនិយោគកាស៊ីណូឡើងវិញដើម្បីបានប្រាក់ទប់ទល់នឹងកូវីដ-១៩


ប្រធានាធិបតីហ្វីលីពីនលោក ឌូទែតេ បានប្រកាសឲ្យមានការធ្វើអាជីវកម្មក្នុងវិស័យបនល្បែងកាស៊ីណូ នៅក្នុងប្រទេសឡើងវិញ ដោយនឹងអនុញ្ញាតឲ្យមានទីតាំងលេងល្បែងស៊ីសងស្របច្បាប់នៅក្នុង រីសតធំៗនៅលើកោះ បូរ៉ាខេ របស់ហ្វីលីពីន។ ការអនុញ្ញាតនេះ គឺសំដៅដល់ការបើកភ្លើងខៀវសម្រាប់ក្រុមហ៊ុនបនល្បែងភ្នាល់ដ៏ធំ១របស់ម៉ាកាវដែលមានឈ្មោះថា Macao’s Galaxy Entertainment Group និងសម្រាប់អ្នកមានគ្រាក់ៗនៅហ្វីលីពីន ចាប់ផ្តើមវិនិយោគក្នុងវិស័យកាស៊ីណូមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ប្រធានាធិបតីហ្វីលីពីនលោក ឌូទែតេ បានប្រកាសឲ្យមានការធ្វើអាជីវកម្មក្នុងវិស័យបនល្បែងកាស៊ីណូ នៅក្នុងប្រទេសឡើងវិញ
ដោយ

គេ​នៅ​ចាំ​បាន​ថា​កាលពី​ឆ្នាំ​២០១៨ បុរស​ខ្លាំង​ហ្វី​លី​ពី​នរូ​ប​នេះ បាន​ប្រកាស​ហាមឃាត់​ការ​សាងសង់ និង​ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ​ទាំងអស់​នៅ​ក្នុង​ប្រទេស ក្នុង​យុទ្ធនាការ​សម្អាត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​របស់​លោក​។ យុទ្ធនាការ​សម្អាត​គ្រឿងញៀន​ដែល​រួម​បញ្ចូល​ទាំង​ការ​សម្អាត​អំពើ​ឧក្រិដ្ឋកម្ម ជួញដូរ​មនុស្ស និង​ការ​លាងលុយកខ្វក់​ផង​ដែរ​។

យ៉ាងណាមិញ កាលពី​ស​ប្តា​ហ៍​មុន​នេះ លោក ឌូ​ទែ​តេ បាន​ចេញ​មុខ​មក​សារភាព​ថា ក្នុង​កាលទេសៈ​នេះ លោក​ពិតជា​ត្រូវការ​ថវិកា​សម្រាប់​រដ្ឋាភិបាល​យក​មក​ប្រើប្រាស់​សម្រាប់​ចំណាយ​ទប់ទល់​នឹង​កូ​វី​ដ​១៩​ដែល​មាន​កំណើន​ករណី​ឆ្លង​ថ្មី​ៗ​ជា​រៀងរាល់ថ្ងៃ ក៏​ដូច​ជា​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​ប៉ះទង្គិច​ខ្លាំង​ដោយសារ​ជំងឺ​រាតត្បាត​នេះ​។

ត្រូវ​បាន​ស្រង់​សម្តី​ដើម​ទាំងស្រុង​ដោយ Nikkei លោក​ឌូ​ទែ​តេ បាន​និយាយ​ថា​៖ «​ឲ្យ​ខ្ញុំ​សុំ​ទោស​ដែល​ខ្ញុំ​ក្រឡាស​សម្តី ពេល​នេះ​ពួក​យើង​មិន​មាន​លុយ​គ្រប់គ្រាន់​ទេ​»​។ លោក​បញ្ជាក់​បន្ថែម​ថា លោក​នឹង​ទទួលយក​ថវិកា​ពី​គ្រប់​ប្រភព​ទាំងអស់​ដែល​មាន ទោះបី​វា​ជា​ប្រាក់​ដែល​បាន​ពី​វិស័យ​បន​ល្បែង​ក៏​ដោយ​។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ដែល​នឹង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ដំណើរការ​អាជីវកម្ម​កាស៊ីណូ​ឡើង​វិញ​មានឈ្មោះ​ថា Macao’s Galaxy Entertainment Group ដែល​មាន​ប្រភព​មក​ពី​កោះ​ម៉ា​កាវ​។ មែនទែន​ទៅ​ក្រុមហ៊ុន​មួយ​នេះ មាន​អាជីវកម្ម​ជា​ច្រើន​រួច​ទៅ​ហើយ ដូច​ជា​រី​សត និង​សណ្ឋាគារ​ជា​ច្រើន​នៅ​លើ​កោះ បូ​រ៉ា​ខេ ដែល​ជា​ដែន​កោះ​សក្តានុពល​ទេសចរណ៍​របស់​ហ្វី​លី​ពី​ន​។ រដ្ឋាភិបាល​ហ្វី​លី​ពី​ន រំពឹង​បាន​ចំណូល​បន្ថែម​ពី​វិស័យ​ល្បែងស៊ីសង​និយាយ​ជា​រួម និង​ទទួល​បាន​ពី​ក្រុមហ៊ុន​ម៉ា​កាវ​ដ៏​ធំ​មួយ​នេះ និយាយ​ដោយឡែក ដើម្បី​យក​មក​ទប់ទល់​នឹង​វិបត្តិ​កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូ បៃឌិន ព្រមានថាអាចនឹងមានការវាយប្រហារពីភេរវករនៅអាហ្វហ្កានីស្ថានជាថ្មីទៀត

ព័ត៌មាន
ប្រធានាធិបតីអាមេរិកកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានព្រមានថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ទំនងជាអាចកើតមានឡើងនៅអាហ្វហ្កានីស្ថាន ខណៈដែ…

ប្រទេសជប៉ុន៖ មនុស្សពីរនាក់បានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំង Moderna ដែលរកឃើញសារធាតុអាចចម្លងរោគក្នុងដបវ៉ាក់សាំង

ព័ត៌មាន
ក្រោយប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ដែលបានរកឃើញមានសារធាតុអាចចម្លងមេរោគក្នុងដបវ៉ាក់សាំងប្រមាណ ១លាន ៦សែនដូសនោះ នៅថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ