រូបិយប័ណ្ណឌីជីថល

ចិននឹងអនុញ្ញាតឱ្យប្រើរូបិយប័ណ្ណឌីជីថល Stablecoin ជាលុយយន់ ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួន


មហាយក្សចិន ពេលនេះកំពុងចាប់ផ្ដើមផែនការអនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល Stablecoin ដែលគាំទ្រ ឬភ្ជាប់ទៅនឹងហាងឆេងប្រាក់យន់ ជាលើកដំបូងមិនធ្លាប់មាន ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយទូទាំងពិភពលោកដើម្បីប្រជែងនឹងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណឌីជីថល
ដោយ

ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក ជាមួយប្រជាជនសរុបជាង១,៤ពាន់លាននាក់ កំពុងចាប់ផ្ដើមធ្វើផែនការប្រើប្រាស់រូបិយប័ណ្ណឌីជីថល Stablecoin ដែលគាំទ្រ ឬភ្ជាប់នឹងហាងឆេងប្រាក់យន់ ដើម្បីបង្កើនការប្រើប្រាស់ប្រាក់យន់ ដែលជារូបិយប័ណ្ណរបស់ខ្លួនទូទាំងពិភពលោក។ ប្រភពច្បាស់ការបានទម្លាយប្រាប់អ្នកសារព័ត៌មានថា ក្រុមប្រឹក្សារដ្ឋចិន ឬគណៈរដ្ឋមន្ត្រីចិន នឹងពិនិត្យផ្ទៀតផ្ទាត់ផែនការនេះ ហើយអាចនឹងអនុម័តផែនទីបង្ហាញផ្លូវមួយនៅចុងខែសីហា​នេះ សម្រាប់ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល Stablecoin ដែលគាំទ្រដោយប្រាក់យន់ ដើម្បីតាមឱ្យទាន់សហរដ្ឋអាម៉េរិក ដែលកំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណឌីជីថល Stablecoin ដែលគាំទ្រ ឬភ្ជាប់ទៅនឹងហាងឆេងប្រាក់ដុល្លារអាម៉េរិក។

នេះបង្ហាញពីការផ្លាស់ប្តូរដ៏ធំនូវគោលនយោបាយរបស់រដ្ឋាភិបាលចិន ព្រោះកន្លងមកមហាយក្សចិន ធ្លាប់បានចេញបម្រាមលើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូក្នុងឆ្នាំ២០២១។ ពេលនេះក្រុមមេដឹកនាំកំពូលរបស់មហាយក្សចិន មើលឃើញថា រូបិយប័ណ្ណឌីជីថល Stablecoin ជាឧបករណ៍ហិរញ្ញវត្ថុដ៏មានប្រយោជន៍ក្នុងការជំរុញការប្រើប្រាស់ប្រាក់យន់ នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងគ្រា Stablecoin ដែលគាំទ្រដោយប្រាក់ដុល្លារអាម៉េរិក កំពុងមានវិសាលភាពគ្របដណ្ដប់រហូតដល់ទៅ៩៩% នៃទីផ្សារ Stablecoin ទូទាំងពិភពលោក។

ចំណាត់ការនេះកើតឡើងនៅពេលដែលចំណែកនៃប្រាក់យន់នៅក្នុងការទូទាត់ពាណិជ្ជកម្មទូទាំងពិភពលោកបានធ្លាក់ចុះមកត្រឹមតែ ២,៨៨% កាលពីអំឡុងខែមិថុនា ដែលខុសគ្នាដូចមេឃ និងដីបើធៀបនឹងចំណែក ៤៧,១៩% នៃប្រាក់ដុល្លារអាម៉េរិក។ ការគ្រប់គ្រងមូលធនដ៏តឹងរ៉ឹងរបស់ប្រទេសចិន ក៏បានធ្វើឱ្យការប្រើប្រាស់ប្រាក់យន់មានកម្រិតផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន PTT របស់ថៃ វាយតម្លៃថា ដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជានឹងដាំក្បាលចុះនៅឆមាសទី២ ឆ្នាំនេះ

ក្រុមហ៊ុនប្រេងឥន្ធនៈ PTT OR របស់ថៃ កំពុងពិនិត្យមើលឡើងវិញនូវផែនការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដ…

បណ្ដាឧស្សាហកម្មថៃ កំពុងព្រួយបារម្ភ ក្រោយអាម៉េរិក ទាមទារឱ្យផលិតផលនាំចេញរបស់ថៃ ត្រូវផលិតក្នុងស្រុកយ៉ាងតិច៦០%

កិច្ចប្រជុំដ៏សំខាន់មួយរវាងក្រុមមន្ត្រីថៃ និងក្រុមមន្ត្រីអាម៉េរិកនឹងធ្វើឡើងនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធាននាំចេញថ្មី បន្ទាប់ពីសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ