ប្រទេសចិន

ការផ្តល់ភាគលាភដោយក្រុមហ៊ុនធំៗបំផុតរបស់ចិន កើនឡើងមិនធ្លាប់មានរហូតទៅដល់ ១៧៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២


ក្រុមហ៊ុនវាយតម្លៃទីផ្សារនិងវិនិយោគទុនមួយ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ស្តង់ដាអ៊ែនភួ ហ្លូបបល ម៉ាកឃិត (S&P Global Market) បានអះអាងថា ការផ្តល់ភាគលាភដោយក្រុមហ៊ុនធំៗរបស់ចិនកាលពីឆ្នាំ២០២២កន្លងទៅ បានឈានដល់កំណត់ត្រា ១,២ ទ្រីលានយ័ន ឬប្រមាណជា ១៧៤ ពាន់លានដុល្លារ។
ការផ្តល់ភាគលាភដោយក្រុមហ៊ុនធំៗបំផុតរបស់ចិនក្នុងឆ្នាំ២០២២ រូបភាព South China Morning Post

ថ្វីបើការចំណាយលើភាគលាភអាចបន្តកើនឡើងចំពោះក្រុមហ៊ុនធំៗរបស់ចិន ក៏មានសេចក្ដីរាយការណ៍ផ្សេងទៀតដែលថា បរិមាណភាគលាភសរុបរបស់ពិភពលោកនឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែកត្ដាផ្សេងៗ។ នេះបើយោងតាមសារព័ត៌មាន សោស ឆៃណា ម័រនីង ប៉ុស្តិ៍ (South China Morning Post)។

ក្រុមហ៊ុនវាយតម្លៃទីផ្សារនិងវិនិយោគទុនមួយ ដែលមានមូលដ្ឋាននៅបុរីញូវយ៉ក សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ស្តង់ដាអ៊ែនភួ ហ្លូបបល ម៉ាកឃិត (S&P Global Market) បានអះអាងថា ការផ្តល់ភាគលាភដោយក្រុមហ៊ុនធំៗរបស់ចិនកាលពីឆ្នាំ២០២២កន្លងទៅ បានឈានដល់កំណត់ត្រា ១,២ ទ្រីលានយ័ន ឬប្រមាណជា ១៧៤ ពាន់លានដុល្លារ។

ទិន្នន័យបានបង្ហាញថា ទំហំភាគលាភដែលក្រុមហ៊ុនធំៗនៅក្រុងសិនជិននិងនៅក្រុងស៊ាងហៃរបស់ចិន ផ្ដល់ឱ្យអ្នកវិនិយោគទុន បានកើនឡើងក្នុងអត្រា ១៤ ភាគរយ កាលពីឆ្នាំ២០២២។

ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការបែងចែកភាគលាភនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីឆ្នាំ ២០១៥ មក ហើយត្រូវបានគេរំពឹងថានឹងនៅតែឈរនៅលំដាប់កំពូលនៅឆ្នាំនេះទៀត។

លោកស្រី រួយយីង ចាវ (Ruiying Zhao) ដែលជាអ្នកវិភាគជាន់ខ្ពស់ និងជាអ្នកសរសេររបាយការណ៍ បានរំពឹងថាក្រុមហ៊ុនធំៗរបស់ចិននឹងបន្តផ្តល់ភាគលាភឱ្យច្រើនតទៅមុខទៀត នៅក្នុងឆ្នាំ២០២៣ ដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាលចិនលើកទឹកចិត្តឲ្យក្រុមហ៊ុនធំៗផ្តល់ភាគលាភឱ្យអ្នកវិនិយោគទាំងឡាយ។

លោកស្រីបាននិយាយថា ធនាគារ សេវាកម្មអាហារនិងភេសជ្ជៈ ព្រមទាំងវិស័យថាមពល នឹងរួមចំណែកយ៉ាងខ្លាំងដល់កំណើនស្មានទុកជាមុន ទាក់ទងនឹងបរិមាណភាគលាភសរុប ដែលនឹងត្រូវចំណាយដោយក្រុមហ៊ុនទាំងឡាយក្នុងផ្សារហ៊ុនសៀងហៃនិងស៊ីនជិន ដែលគេហៅកាត់ ថា ស៊ីអេសអាយ ៣០០ (CSI 300) ។

ផ្ទុយទៅវិញ លោកស្រីបានឲ្យដឹងថា ដោយសារតម្រូវការនិងការផ្គត់ផ្គង់ខ្សោយនៅឆ្នាំ២០២២, វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ត្រូវបានព្យាករណ៍ថានឹងប្រឈមមុខនឹងការកាត់បន្ថយការចំណាយលើភាគលាភ។

របាយការណ៍ដាច់ដោយឡែកមួយកាលពីខែមុន របស់ក្រុមហ៊ុនវិនិយោគ ចេនើស ហេនឌើសុន (Janus Henderson) ក្នុងទីក្រុងឡុងដ៍ បង្ហាញថាក្រុមហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលក្រុមហ៊ុននៅប្រទេសជប៉ុន បានផ្តល់ភាគលាភសរុបចំនួនជិត ១៨៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ គឺខ្ពស់ជាងឆ្នាំ២០២១ ចំនួន ៧,២ ភាគរយ។

យោងតាមរបាយការណ៍នោះ នៅទូទាំងពិភពលោក ក្រុមហ៊ុនចំនួន ១ ២០០ ដែលស្ថិតក្រោមការវាយតម្លៃសន្ទស្សន៍ភាគលាភ បានចំណាយភាគលាភក្នុងទំហំមិនធ្លាប់មាន ចំនួន ១,៥៦ ទ្រីលានដុល្លារអាមេរិក គឺកើនឡើង ៨,៤ ភាគរយលើសឆ្នាំ២០២១។

លោក សាត់ ឌួរ៉ា (Sat Duhra) សហនាយកទទួលបន្ទុកផ្នែកចំណូលភាគលាភនៅអាស៊ីរបស់ក្រុមហ៊ុន ចេននើស ហេនឌើសុន បានអះអាងថា៖ "ការណ៍នេះជួយលើកកម្ពស់ទំនុកចិត្តសម្រាប់ការព្យាករឆ្នាំ ២០២៣ យ៉ាងពិតប្រាកដ។"

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក អតិផរណា ការដំឡើងអត្រាការប្រាក់ និងហានិភ័យផ្នែកភូមិសាស្ត្រនយោបាយផង, ក្រុមហ៊ុន ចេននើស ហេនឌើសុន បានប៉ាន់ប្រមាណថា ការចំណាយលើភាគលាភសកលនឹងកើនឡើងត្រឹមតែ ២,៣ ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២៣នេះ ពោលគឺឡើងដល់ ១,៦០ ទ្រីលានដុល្លារ៕




អត្ថបទបន្ទាប់


អ្នកជំនាញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ប៉ុន្ដែកុំយកសាច់ប្រាក់ដែលចាំបាច់ក្នុងជីវភាពទៅវិនិយោគ

ព័ត៌មាន
ខណៈការវិនិយោគក្នុងផ្សារភាគហ៊ុន និងការយកប្រាក់ទៅដាក់ក្នុងធនាគារ ដើម្បីទទួលបានការប្រាក់ ជាដើម កំពុងតែមានការពេញនិយមជាខ្លាំងក្នុងវិស័យហិ…

មន្ទីរទេសចរណ៍ខេត្តសៀមរាបថា ខេត្តសៀមរាបអាចនឹងប្រឈមការខ្វះបន្ទប់ស្នាក់នៅ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មាន
ប្រជាពលរដ្ឋបាន និងកំពុងនាំគ្នាកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍ជាច្រើន ដើម្បីត្រៀមសម្រាប់ដំណើរកម្សាន្ដនាឱកាសថ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ