ចិននឹងបង្អួតសាច់ដុំយោធា

មហាយក្សចិននឹងបង្អួតសាច់ដុំយោធាដ៏អស្ចារ្យមិនធា្លប់មាននៅថ្ងៃខួប៨០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោកលើកទី២


មហាយក្សចិននឹងបង្ហាញសាច់ដុះយោធាដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកនៅកណ្តាលទីក្រុងប៉េកាំងនៅថ្ងៃខួប៨០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។ បើតាមការអះអាងរបស់មន្រ្តីយោធាចិន នៅថ្ងៃនោះ ចិននឹងបង្ហាញយន្តហោះចម្បាំង និងយោធូបករណ៍ទំនើបៗ ដែលសាធារណៈជនមិនធ្លាប់ឃើញពីមុនមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ចិននឹងបង្អួតសាច់ដុំយោធា
ដោយ

នៅក្នុងថ្ងៃរំលឹកខួប៨០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ បន្ទាប់ពីជប៉ុនបានចុះហត្ថលេខាសុំចុះចាញ់សង្រ្គាម មហាយក្សចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោក នឹងធ្វើព្យុះហយាត្រាយោធាដ៏ធំមួយនៅកណ្តាលទីក្រុងប៉េកាំង នៅដើមខែកញ្ញា ខាងមុខនេះ។ ព្យុះហយាត្រាយោធានេះនឹងមានការចូលរួមទស្សនាពីមនុស្សរាប់ម៉ឺននាក់ ហើយវាជាឱកាសសម្រាប់ចិនក្នុងការបង្ហាញពីសក្តានុពលយោធា ទាំងលើអាកាស និងលើដី ដែលសាធារណជនមិនធ្លាប់ឃើញកន្លងមក។ បើតាមការអះអាងរបស់មន្ត្រីយោធាចិន ព្យុះហយាត្រានេះនឹងមានការចូលរួមពីកងយន្តហោះចំបាំងរាប់រយគ្រឿង ព្រមទាំងយោធូបករណ៍លើដីទំនើបៗ ដែលខ្លះមិនធ្លាប់ឃើញជាសាធារណៈពីមុនមកឡើយ។

លោក វូ ស៊ីក (Wu Zeke) មេបញ្ជាការរង នៃកងកិត្តិយសចិនបានប្រាប់អ្នកយកព័ត៌មានថា យោធូបករណ៍ និងគ្រឿងបរិក្ខារយោធាជាច្រើនដែលថ្មីៗហើយទំនើបនឹងបង្ហាញយ៉ាងពេញលេញនូវសមត្ថភាពដ៏រឹងមាំរបស់យោធាចិន ក្នុងការសម្របខ្លួនទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា ការវិវត្តនៃឧបករណ៍សង្គ្រាម និងសមត្ថភាពទ្រទ្រង់សង្រ្គាមនាពេលអនាគត។ គ្រឿងសព្វាវុធថ្មីដែលនឹងត្រូវដាក់បង្ហាញក្នុងក្បួនព្យុះហយាត្រាយោធានឹងមានចំនួនច្រើន ប៉ុន្តែបរិមាណពិតប្រាកដគឺមិនត្រូវបានបង្ហាញឡើយ។

អ្នកវិភាគស្ថានការណ៍បានឲ្យដឹងថា ចិននឹងយកឱកាសនេះបង្ហាញសាច់ដុំយោធាជាថ្មីក្រោយបានបង្ហាញកាលពីឆ្នាំ២០១៥ កន្លងមក។ ឧបករណ៍យោធាទាំងនោះត្រូវបានគេសង្ស័យថា អាចនឹងមានតាំងពីយន្តហោះគ្មានមនុស្សបើក រថក្រោះប្រភេទថ្មី និងយន្តហោះប្រតិកម្មដើម្បីការពារនាវាផ្ទុកយន្តហោះរបស់ចិន ។ គួររំលឹកថា នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ជប៉ុនបានប្រកាសសុំចុះចាញ់នៅក្នុងខែសីហា ប៉ុន្តែបានចុះហត្ថលេខាចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet បង្ហាញពីសមិទ្ធិផលដ៏មាននិរន្តរភាព និងឧត្តមភាពកន្លែងធ្វើការរបស់ខ្លួន នៅទូទាំងតំបន់អាស៊ី

ក្រុមហ៊ុន Vietjet កំពុងកត់សម្គាល់សមិទ្ធិផលសំខាន់ៗចំនួនពីរក្នុងខែសីហានេះ ដោយបានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រា…

កសិករធ្វើស្រែនៅខេត្តបាត់ដំបងមួយចំនួន កំពុងរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវស្រងែ

កសិករធ្វើស្រែនៅខេត្តបាត់ដំបងមួយចំនួនកំពុងរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវស្រងែនៅមួយរយៈចុងក្រោយនេះ។ បើតាមការអះអាងរបស់ក្រុមកសិករ ស្រូវស្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ