កិច្ចព្រមព្រៀងCPTPP

ចិនកំពុងពិចារណាចូលរួមជាមួយ CPTPP ដែរ


ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រស្បតិ៍ទី៤កុម្ភៈបានឲ្យដឹងថា ចិនក៏កំពុងពិចារណាចូលជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CPTPP)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន
ដោយ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានអះអាងថា អ្នកជំនាញចិនបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវព្រមទាំងស្វែងរកលទ្ធភាព ដើម្បីក្លាយជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ក្នុងពេលឆាប់ៗនេះ។

លោកបានបន្ថែមថា៖«ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការប្រាស្រ័យទាក់ទង ទាំងការងារបច្ចេកទេស ពាណិជ្ជកម្ម និងបញ្ហាពាក់ព័ន្ធ​ជាមួយសមាជិក CPTPP ទាំងអស់។»

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កិច្ច​ព្រមព្រៀង​​មួយ​​ដ៏​​មាន​ឥទ្ធិពល​​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច ដោយសារ​តែ​វា​នឹង​មាន​ការ​បើក​ចំហ​ទីផ្សារ ក៏​ដូចជា​ការ​អនុគ្រោះពន្ធដល់ជាង ៩០% ​សម្រាប់​ប្រទេស​ជា​សមាជិក​ទាំង​១១​ក្នុង​ការ​នាំចេញ​ទំនិញ ខណៈ​ដែល​សរុប​ទំហំ GDP នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ប្រមាណ​ជាង ៤០% នៃ​សេដ្ឋកិច្ច​សកល ឬ​ស្មើនឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១០​ទ្រីលាន​ដុល្លារ​អាមេរិក និង​គ្រប់ដណ្តប់​លើ​ប្រជាជន​សរុប​ជិត ៥០០​លាន​នាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសុំពេល៣ខែទៀតដើម្បីសម្រេចចិត្តរឿងចូលរួមជាមួយ CPTPP

ព័ត៌មាន
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ នៃរាជរដ្ឋាភិបាលថៃបានឲ្យដឹងថា ខ្លួនត្រូវការពេល៣ខែ ទៀតដើម្បីធ្វើការសម្រេចចិត្ត ក្នុងការចូលរួមជាសម…

ឥណ្ឌានឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន១០ម៉ឺនដូសដល់កម្ពុជា

ព័ត៌មាន
ឥណ្ឌានឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនចំនួន១០ម៉ឺនដូសដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ