សេដ្ឋកិច្ចចិន

តើមានកត្តាអ្វីធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិន ធ្លាក់ចុះ៥៦% នៅត្រីមាសទី១ឆ្នាំនេះ?


ទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្ហាញថា រំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិនបានធ្លាក់ចុះ៥៦% នៅក្នុងត្រីមាសទី១ឆ្នាំនេះ ដែលបានបង្ហាញពីភាពស្ទាក់ស្ទើររបស់វិនិយោគិនបរទេសក្នុងការបោះទុននៅក្នុងប្រទេសចិន ដែលកំពុងប្រឈមមុខនឹងតម្រូវការក្នុងស្រុកទន់ខ្សោយ។ តើមានកត្តាអ្វីធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិនធ្លាក់ចុះ៥៦%នៅត្រីមាសទី១ឆ្នាំនេះ?
សេដ្ឋកិច្ចចិន
ដោយ

រដ្ឋបាលគ្រប់គ្រងរូបិយប័ណ្ណបរទេសរបស់រដ្ឋចិនបានឱ្យដឹងថា មហាយក្សចិនទទួលបានរំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង១០ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះប្រមាណ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែយ៉ាងណារំហូរទុនវិនិយោគនេះមានទំហំធំជាងទុនវិនិយោគ ដែលក្រុមហ៊ុនបរទេសបានដកការវិនិយោគចេញពីប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរលើពិភពលោកមួយនេះ។

ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនបានធ្លាក់ចុះខ្លាំងចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២២ ជាពេលដែលសេដ្ឋកិច្ចត្រូវបានរំខានយ៉ាងខ្លាំងដោយការបិទទីក្រុងសៀងហៃ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅត្រីមាសទី៣ឆ្នាំ២០២៣ ប្រទេសចិនបានជួបបញ្ហាការហូរចេញការវិនិយោគប្រចាំត្រីមាសខ្លាំងបំផុតជាលើកដំបូង ដោយសារធ្លាក់ចុះតម្រូវការប្រើប្រាស់ក្នុងស្រុក។

ភាពតានតឹងរវាងអាមេរិក និងចិនពាក់ព័ន្ធនឹងផលិតផលបន្ទះឈីបទំនើបៗ អាចជាហេតុផលមួយដែលជំរុញឱ្យក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនមកពីលោកខាងលិចដកការវិនិយោគចេញពីប្រទេសចិន។ ច្បាប់ប្រឆាំងចារកម្មដែលទីក្រុងប៉េកាំងបានអនុម័តកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ក៏អាចជាហេតុផលមួយផងដែរ ព្រោះច្បាប់នេះធ្វើឱ្យអ្នកវិនិយោគបរទេសកាន់តែប្រុងប្រយ័ត្នចំពោះទីផ្សារចិន ដ្បិតវាមានហានិភ័យខ្ពស់នៅពេលចិនកំណត់គោលដៅលើក្រុមហ៊ុនណាមួយសម្រាប់ការស៊ើបអង្កេត។

ពិភពលោកមានក្ដីបារម្ភថា ការធ្លាក់ចុះនូវការវិនិយោគផ្ទាល់ពីបរទេសនឹងនាំឱ្យមានការជាប់គាំងសេដ្ឋកិច្ចក្នុងរយៈពេលយូរ ហើយការពន្យារពេលក្នុងការដកមូលនិធិ និងបុគ្គលិកជំនាញព្រមទាំងធនធានផ្សេងទៀតចេញពីប្រទេសនេះ អាចបន្ថយល្បឿននៃនវានុវត្តន៍បច្ចេកវិទ្យា និងផលិតភាពផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអារ៉ាប៊ីសាអូឌីតដំណើរការសាងសង់អគារខ្ពស់បំផុតលើពិភពលោកឡើងវិញ ក្រោយផ្អាកអស់ជាច្រើនឆ្នាំ?

ព័ត៌មាន
ក្រោយពន្យារពេលអស់ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសនឹងដំណើរការសាងសង់គម្រោងអគារ Jeddah Tower ដែលគេរំពឹងថា នឹងក្លាយទៅជ…

តើវាជាការចាក់សាំងបន្ថែមពីលើភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកឬ ខណៈដែលអាម៉េរិកគ្រោងយកពន្ធ១គុណនឹង៤លើរថយន្តអគ្គិសនីចិន?

ព័ត៌មាន
សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Financial Times បានចុះផ្សាយថា សហរដ្ឋអាម៉េរិកគ្រោងដំឡើងពន្ធ១គុណ៤លើរថយន្តអគ្គិសនី (EV) ដែលនាំចូលពីប្រទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ