វិស័យអចលនទ្រព្យ

តើមានកត្តាចម្បងអ្វីធ្វើឱ្យតម្លៃផ្ទះជួលនៅចិនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល៤ឆ្នាំមកនេះ?


តម្លៃផ្ទះជួលជាមធ្យមនៅក្នុងទីក្រុងរាប់រយទូទាំងប្រទេសចិន បានធ្លាក់ចុះខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ ស្របពេលដែលការផ្គត់ផ្គង់លើសតម្រូវការ ហើយទីផ្សារការងារក៏ធ្លាក់ចុះ ដែលកត្តាទាំងនេះអាចធ្វើឱ្យវិបត្តិដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យចិន កាន់តែអូសបន្លាយថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យអចលនទ្រព្យ
ដោយ

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវមានឈ្មោះថា Wind បានបង្ហាញថា តម្លៃផ្ទះជួលនៅក្នុងទីក្រុងធំៗចំនួន១០០ទូទាំងប្រទេសចិន មានកម្រិតទាបត្រឹមតែ៣៦១ដុល្លារអាម៉េរិក ក្នុង១០០ម៉ែត្រការ៉េ កាលពីអំឡុងខែវិច្ឆិកា កន្លងទៅនេះ ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មក។

តួយ៉ាង នៅក្នុងទីក្រុងឈីតុង (Qidong) ខេត្តជាំងស៊ូ (Jiangsu) អាផាតម៉ិនដែលមានទំហំ៥១ម៉ែត្រការ៉េ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់មានតម្លៃត្រឹមតែ៨២ដុល្លារអាម៉េរិក ក្នុងមួយខែប៉ុណ្ណោះ។ អាផាតម៉ិនដែលសាងសង់ដោយក្រុមហ៊ុនចិន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ចលនទ្រជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក ជាមួយនឹងបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក គឺថោកជាងការស្នាក់ក្នុងសណ្ឋាគារមួយយប់នៅក្នុងប្លុកអគារតែមួយទៅទៀត។

យោងតាមភ្នាក់ងារអចលនទ្រព្យម្នាក់បានឱ្យដឹងថា អាផាតម៉ិនដែលធ្លាប់តែមានតម្លៃជិត៥ម៉ឺន៥ពាន់ដុល្លារអាម៉រិកក្នុងមួយយូនីត ពេលនេះលក់ក្នុងតម្លៃត្រឹមតែជាង២ម៉ឺន៧ពាន់ដុល្លារអាម៉េរិកប៉ុណ្ណោះ ប៉ុន្តែទោះជាអាផាតម៉ិននេះធ្លាក់ថ្លៃខ្លាំងបែបនេះយ៉ាងណាក្ដី ក៏ម្ចាស់ផ្ទះត្រូវដាក់ជួលរហូតដល់ទៅជិត៣០ឆ្នាំឯណោះទម្រាំរួចថ្ងៃទិញ។

សូមបញ្ជាក់ថា ការផ្គត់ផ្គង់លើសតម្រូវការ គឺជាកត្តាចម្បងដែលធ្វើឱ្យតម្លៃផ្ទះជួលធ្លាក់ចុះខ្លាំងទូទាំងប្រទេសចិន ហើយទន្ទឹមនេះទិន្នន័យបង្ហាញថា គម្រោងលំនៅឋានរបស់ក្រុមហ៊ុន Evergrande នៅក្រុងឈីតុង (Qidong) មានរហូតដល់ទៅ៤ម៉ឺនយូនីតឯណោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រុស្សី កំពុងប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin សម្រាប់ទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីគេចពីទណ្ឌកម្ម

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អែនតុន ស៊ីលូអាណូវ (Anton Siluanov) បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ថា បណ្ដាក្រុមហ៊ុនរុស្ស៊ី ចា…

ហេតុអ្វីអាជ្ញាធរតៃវ៉ាន់ រារាំងមិនឱ្យក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុន Foodpanda ដែលមានតម្លៃជិត១ពាន់លានដុល្លារ?

រដ្ឋាភិបាលតៃវ៉ាន់ បានច្រានចោលផែនការរបស់ក្រុមហ៊ុនខ្នាតយក្ស Uber ក្នុងការទិញយកក្រុមហ៊ុន Foodpanda ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Delivery…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ