ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព្រឹត្តិការណ៍២០កុម្ភៈ៖ សម្តេចហ៊ុនសែនប្រកាសឲ្យបិទសាលារៀន២សប្តាហ៍ខណៈមង្គលការបើផ្អាកបានគួរផ្អាកសិន


ថ្លែងសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២២ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យផ្អាកការសិក្សានៅតាមគ្រប់សាលារៀនទាំងរដ្ឋនិងឯកជនក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២សប្តាហ៍សិននេះក៏ដោយសារតែ ការរាលដាល កូវីដ-១៩ក្នុងសហគមន៍លើកនេះ កំពុងរាលដាលកាន់តែខ្លាំងឡើងៗ។
សម្តេចហ៊ុន សែន ៖ ផលិតផលកសិកម្មអាចនឹងនាំចូលទៅទីផ្សារចិនបានកាន់តែច្រើនថែមទៀត ខណៈកូវីដ-១៩នៅមិនទាន់បញ្ចប់ (រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន)
ដោយ

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានស្នើឲ្យពលរដ្ឋដែលមានគម្រោងរៀបមង្គលការ ពិចារណាក្នុងការពន្យារពេលសិន ប្រសិនបើអាចពន្យារពេល និងបើសិនពន្យារមិនបាន គួរកាត់បន្ថយចំនួនភ្ញៀវដែរចូលរួម។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថាចំនួនវត្ថុសំណាកដែលបានប្រមូលមក គឺនៅមិនមានចំនួនច្រើនដែលកំពុងរងចាំការធ្វើវិភាគជាបន្តបន្ទាប់។ ហើយបើគិតមកត្រឹមពេលផ្សាយសារជាសម្លេងរបស់សម្តេច ហ៊ុន សែនសម្រាប់ល្ងាចថ្ងៃទី២២កុម្ភៈនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានចំនួន ១៣ករណីទៀតរួចស្រេចទៅហើយ។

សូមស្តាប់សារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែនតាមរយៈតំណខាងក្រោម៖

ក្រុមការងារខេមបូណូមីសនឹងធ្វើបច្ចុប្បន្នភាពជុំវិញព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាបន្តបន្ទាប់។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ បានប្រល័យជីវិតពលរដ្ឋអាមេរិកជាងកន្លះលាននាក់ហើយ!

ព័ត៌មាន
ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារតែមេរោគដ៏កាចសាហាវកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់កន្លះលាននាក់ហើយ គិតមកទល់នឹងថ្ងៃទី ២២ ខែកុម្ភ…

ឆ្នាំ២០២១ ខេ ស៊ីមេន ចាប់ផ្ដើមផលិតស៊ីម៉ងត៍ដែលទើបអភិវឌ្ឍថ្មីជាមួយនឹងសំបកបាវថ្មី

ព័ត៌មាន
ក្រុមហ៊ុន ខេ ស៊ីមេន បានប្រារព្ធពិធីក្រុងពាលីសម្ពោធដំណើរការផលិតនូវផលិតផលស៊ីម៉ងត៍ដែលអភិវឌ្ឍថ្មីរបស់ខ្លួន ជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ