ពូជស្រូវកូនកាត់របស់ចិន

ពូជស្រូវកូនកាត់របស់ចិនបំបែកំណត់ត្រាថ្មី អាចផ្ដល់ទិន្នផលបានជិត២៤តោន ក្នុង១ហិកតា


ថ្មីៗនេះមន្ទីពិសោធន៍ចិនបានដឹងថា ពូជស្រូវមួយប្រភេទដែលជនជាតិចិនបានបង្កាត់អាចផ្តល់ទិន្នផលជិត ២៤ តោនក្នុងមួយហិកតា សម្រាប់ការដាំដុះប្រមូលផលពីរដងក្នុងមួយឆ្នាំ។ ទិន្នផលនេះ បានបំបែកកំណត់ត្រាថ្មី ដោយក្លាយជាពូជស្រូវកូនកាត់ដែលផ្តល់ទិន្នផលខ្ពស់បំផុតនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន CGTN។
ពូជស្រូវកូនកាត់របស់ចិន
ដោយ

មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ស្រូវ​កូនកាត់​របស់​ចិន ហៅ​កាត់​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្រូវ​ហ៊ូ​ណា​ន​បាន​ចេញ​លទ្ធផល​វាយតម្លៃ​ពី​ការ​ដាំ​សាកល្បង​ដោយ​បង្ហាញ​ពី​ទិន្នផល​ស្រូវ​ដែល​ទទួល​បាន​កាលពី​រដូវ​ប្រមូល​ផល​លើក​ទី​១​មាន​តែ​ជិត ១៤ តោន​ក្នុង​មួយ​ហិ​កតា ហើយ​សរុប​ទិន្នផល​ទាំង​២​លើក​នៅ​ឆ្នាំ​នេះ ឃើញ​ថាស​ម្រេច​បាន​ជិត ២៤ តោន​ក្នុង​មួយ​ហិ​កតា​។

សូម​ជម្រាប​ថា ស្រូវ​ប្រភេទ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​កសិកម្ម​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​ឈ្មោះ យ៉ា​ន ឡុ​ង​ពីង នៅ​ខេត្ត​ហ៊ូ​ណា​ន ប្រទេស​ចិន ហើយ​វា​អាច​ធ្វើ​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​រដូវ​ទី​មួយ អាច​ធ្វើ​ឡើង​ចាប់ពី​ចុងខែ​ឧសភា​ដល់​ចុងខែ​កក្កដា និង​មួយ​រដូវ​ទៀត​ចាប់ផ្តើម​ពី​ចុងខែ​កក្កដា​ហើយ​ប្រមូល​ផល​នៅ​ខែវិច្ឆិកា​។ កសិករ ក៏​អាច​ជ្រើសរើស​យក​ការ​ដាំ​ដុះ​តែ​ម្ដង​ក្នុង​មួយ​ឆ្នាំ​ក៏​បាន ដោយ​អាច​ដាំ​បាន​ចាប់ពី​ចុងខែ​មិថុនា និង​ប្រមូល​ផល​នៅ​ចុងខែ​តុលា​។ 

ទោះ​យ៉ាងណា បើ​ចំពោះ​ដំណាំ​ស្រូវ​ដែល​ប្រមូល​ផល​តែ​ម្ដង គឺ​មាន​ផលិតភាព​ខ្ពស់ ប៉ុន្តែ​បើ​ធៀប​នឹង​ទិន្នផល​ប្រចាំឆ្នាំ​សរុប​របស់​វា​គឺ​ទាប​ជាង​ដំណាំ​ស្រូវ​ដែល​ប្រមូល​ផល​២​ដង​។

សូម​ជម្រាប​ថា តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន Global Times  ប្រភេទ​ស្រូវ​កូនកាត់​របស់​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ ១​ភាគ​៥ នៃ​ប្រជាជន​លើ​ពិភពលោក​សរុប ដោយ​បាន​ប្រើប្រាស់​ផ្ទៃដី​ដាំ​ដុះ​តិច​ជាង ៩% នៃ​ផ្ទៃដី​សរុប​របស់​ពិភពលោក​។ ប្រភេទ​ស្រូវ​កូនកាត់​របស់​ចិន ក៏​ត្រូវ​បាន​ដាំ​ដុះ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស និង​តំបន់​ជាង ៦០ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ក្រៅប្រទេស​ប្រមាណ ៧ លាន​ហិ​កតា​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់

None



អត្ថបទបន្ទាប់


តើមូលហេតុអ្វីខ្លះ បានជាកម្ពុជាអាចនាំចេញផលិតផលកសិកម្មភាគច្រើនត្រឹមទីផ្សារប្រទេសក្បែរខាង ?

ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បច្ចុប្បន្ននៅតែមានការពឹងផ្អែកខ្លាំងទៅលើទីផ្សារប្រទេសជិតខាង ខណៈការនាំចេញដោយត្រង់ទៅកាន់ទីផ្សារក្រៅប្រទេសគ…

ការនាំចេញផលិតផលមិនមែនកាត់ដេរកើនឡើងជិត ៦០% ក្នុង៩ខែឆ្នាំនេះ តើមកពីហេតុអ្វី?

ទោះបីកម្ពុជាក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជា នៅតែបង្ហាញសញ្ញាវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ