គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

តើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន លើវិស័យកសិកម្មក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» បានបង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់នូវយន្តការសម្របសម្រួលពាណិជ្ជកម្ម គោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការលុបបំបាត់របាំងពាណិជ្ជកម្ម សមាហរណកម្មហិរញ្ញវត្ថុ ការផ្តល់នូវកាលានុវត្តភាពថ្មី និងពង្រីកវិសាលភាពក្នុងការប្រើប្រាស់ថាមពលប្រកបដោយស័ក្តិសិទ្ធិភាព និងមានតម្លៃ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ

ទាំងអស់នេះគឺជាយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងសួនកសិ -ឧស្សាហកម្មជាដើម។

ក្នុងវេទិកាអនឡាញស្តីពី «វិស័យកសិកម្មកម្ពុជា-ចិន» នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ឲ្យដឹងថា គោលនយោបាយដែលបានបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសទាំងពីរពិតជាបានផ្តល់ឱកាស និងលើកទឹកចិត្តដល់សហគ្រាសធ្វើការវិនិយោគ បង្កើនសមត្ថភាពផលិត ធ្វើឱ្យប្រសើរនូវវិស័យកសិ-ឧស្សាហកម្ម ការពង្រីកទំហំទីផ្សារកសិផល សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។

ក្នុងនោះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាផងដែរ។ ជាក់ស្តែង គឺការអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្តីពី «ដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី និង សត្វ» ជាដើម។ រួមទាំងបង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម និងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងកិច្ចខិតខំធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិត ការកែលម្អគុណភាព និងស្តង់ដារផលិតផល។

បន្ថែមពីនេះ វាក៏បានចូលរួមអភិវឌ្ឍក្នុងការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើតសួនកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី។ មិនតែប៉ុណ្ណោះ ក៏បានចូលរួមក្នុងការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគគិនចិន ដើម្បីវិនិយោគលើផលិតកម្មកសិកម្ម និងនាំចេញទៅប្រទេសចិនដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ និងផលិតកម្មកសិកម្មដទៃទៀត ។ លើសពីនេះ តាមរយៈគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ក៏បានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស ការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកាសម្រាប់ជំរុញផលិតកម្មកសិកម្មនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនផងដែរ។

សូមជម្រាបថា ចំពោះការនាំចេញកសិផលទៅកាន់ទីផ្សារចិន គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែដើម ឆ្នាំ២០២២ សម្រេចបានជាង ២លាន៤សែនតោន មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកា កាវ និងកសិផលចំនួន ២៤មុខផ្សេងទៀតដែលមានតម្លៃជិត ២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញដោយរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា៕




អត្ថបទបន្ទាប់


បេក្ខជនចុងក្រោយចំនួន២រូប កំពុងប្រជែងយកតំណែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសយ៉ាងស្វិតស្វាញ

ព័ត៌មាន
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក រីស៊ី ស៊ូណាក (Rishi Sunak) និងរដ្ឋមន្ត្រីការបរទេសលោកស្រី លីស ត្រួស (Liz Truss) បានក្លាយជាបេក្ខភាពនៅសល់ចុងក្…

រុស្ស៊ីចាប់ផ្តើមដំណើការបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដ៏សំខាន់ទៅអឺរ៉ុបឡើងវិញហើយ

ព័ត៌មាន
ប្រតិបត្តិករបំពង់បង្ហូរប្រេងរបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីកំពុងបន្តការផ្គត់ផ្គង់ឧស្ម័នឡើងវិញតាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 ដ៏សំខាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ