បើតាម លោកសាស្ត្រចារ្យលោក យៅ ម៉ៅសេង (Yao Maosheng) បានឱ្យដឹងថាការធ្វើតេស្តនេះមានភាពត្រឹមត្រូវខ្ពស់ ព្រមទាំងអាចបែងចែកភាពខុសគ្នារវាងអ្នកផ្ទុកវីរុសកូវីដ -១៩ និងមនុស្សដែលមានសុខភាពល្អ ក៏ដូចជាអ្នកជំងឺដែលមានជំងឺផ្លូវដង្ហើម។
ការសិក្សាស្រាវជ្រាវនេះ ផ្អែកលើការធ្វើតេស្តតាមផ្លូវដង្ហើមរបស់អ្នកជំងឺកូវីដ ១៩ ចំនួន ៧៤ នាក់ អ្នកជំងឺឆ្លងផ្លូវដង្ហើម ៣០ នាក់ និងមនុស្សមានសុខភាពល្អចំនួន ៨៧ នាក់។
វិធីសាស្ត្រតេស្តធ្វើតេស្ដតាមផ្លូវដង្ហើមនេះមានភាពរហ័ស និងមានភាពងាយស្រួលជាងបើប្រៀបធៀបជាមួយការធ្វើតេស្តរហ័សផ្អែកលើអង់ទីហ្សែន ហើយបច្ចេកវិទ្យាថ្មីនេះមិនត្រូវការសារធាតុប្រតិកម្មទេ។
សូមជម្រាបថា ឧបករណ៍នេះក៏មានតម្លៃទាបផងដែរ ដោយចំណាយតែ ១ ដុល្លារ៥០សេន បើប្រៀបធៀបជាមួយតេស្តម៉ាស៊ីន PCR ដែលតម្លៃជាង ១២ដុល្លារ៥០សេន។
យ៉ាងណាមិញ បើតាម លោកយៅ ម៉ៅសេង ឧបករណ៍នេះអាចនឹងត្រូវបានប្រើនៅក្នុងកម្មវិធីកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅពេលខាងមុខនេះផងដែរ៕
អត្ថបទ៖ ស៊ើង និមល់