តើអតិផរណាតម្លៃទំនិញនៅកម្ពុជា

តើអតិផរណាតម្លៃទំនិញនៅកម្ពុជា មានការប្រែប្រួលកម្រិតណានៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ?


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា អតិផរណាតម្លៃទំនិញនៅកម្ពុជាមិនបានឈានដល់កម្រិតគួរឲ្យព្រួយបារម្ភនោះទេ នៅឆមាសទី១ឆ្នាំ២០២១នេះ។ មានន័យថា តម្លៃទំនិញឡើងចុះបន្តិចបន្តួច វាអាស្រ័យលើការផ្គត់ផ្គង់ និង តម្រូវការទីផ្សារតែប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្មបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ និងត្រៀមជានិច្ចក្នុងការជួយសម្របសម្រួលដល់ការធ្វើអាជីវកម្ម ដើម្បីរក្សាអតិផរណាតម្លៃទំនិញជូនប្រជាពលរដ្ឋ។
ស្តង់លក់ស្បៀងអាហាររបស់ក្រសួងពាណិជ្ជកម្ម មួយកន្លែងតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី។ រូបថត៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​អះអាងទៀតថា ស្ថិរភាពលើអត្រាការប្រាក់ក្នុងរង្វង់ ៤.០៨៥រៀលក្នុង១ដុល្លារអាមេរិក ក៏ជាកត្តាសំខាន់មួយ​ផងដែរ ក្នុងការរក្សាលំនឹងតម្លៃទំនិញនៅកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានអះអាងប្រាប់ខេមបូណូមីសថា កម្ពុជាពុំមានបញ្ហាអតិផរណាតម្លៃទំនិញ កើនឡើងគួរឲ្យព្រួយបារម្ភ ដែលអាចបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្ម​នៅកម្ពុជានោះទេ។ ឯកឧត្តម កត់សម្គាល់ឃើញថា នៅឆមាសទី១ឆ្នាំ២០២១ នេះ តម្លៃទំនិញលើទីផ្សារមាន​ការឡើងចុះជាធម្មតា ហើយកត្តា​ដែលធ្វើឲ្យមានការប្រែប្រួល​តម្លៃទំនិញ​លើទីផ្សារ គឺអាស្រ័យ​លើប្រភពផ្គត់ផ្គង់ និងតម្រូវការប្រើប្រាស់តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានសង្កត់ធ្ងន់ថា ក្រសួងនឹងធ្វើការអន្តរាគមន៍ ក៏ដូចជាចាត់វិធានការភ្លាមៗ​ក្នុងករណីតម្លៃទំនិញយុទ្ធសាស្ត្រ​បានហក់ឡើងថ្លៃ ដែលអាចបង្កហានិភ័យដល់ការប្រើប្រាស់ ប៉ះពាល់ដល់ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា ក្រសួងពាណិជ្ជកម្មរង់ចាំអន្តរាគមន៍​ជានិច្ចក្នុងការសហការ និងសម្របសម្រួលជាមួយភាគីឯកជន ដើម្បីរួមចំណែកកាត់បន្ថយការកើនឡើង និងរក្សាតម្លៃទំនិញនៅលើទីផ្សារ ដែលប្រជាពលរដ្ឋ និងអ្នកធ្វើអាជីវកម្មអាចទទួលយកបាន។ 

ការមិនមានការប្រែប្រួលខ្លាំងនូវអត្រាប្តូរប្រាក់ ក៏ជាកត្តាដ៏សំខាន់មួយក្នុង​ការជួយរក្សាអតិផរណាតម្លៃទំនិញលើទីផ្សារនៅកម្ពុជានៅឆមាសទី១ឆ្នាំ២០២១ ឲ្យស្ថិតក្នុងកម្រិតទាបផងដែរ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជាក្នុងរបាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ និងដាក់ទិសដៅអនុវត្តសម្រាប់ឆមាសទី២របស់ខ្លួនកាលពីពេលកន្លងទៅថ្មីៗ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២១ អត្រាប្តូរប្រាក់នៅកម្ពុជាមានការប្រែប្រួលក្នុងរង្វង់៤.០៨៥រៀលក្នុងមួយដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមក្ងានធំមួយនៅកំពង់ស្ពឺធ្លាក់ចុះការលក់ខ្លាំង ក្រោយស្ងាត់ជនជាតិចិន

ព័ត៌មាន
លោក គង់ ងី ម្ចាស់កសិដ្ឋានចិញ្ចឹមក្ងានធំ និងដំបូងគេមួយដែលមានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានរៀបរាប់ប្រាប់ខេមណូមីស …

តើទីផ្សាររថយន្ដនៅកម្ពុជា រអិលធ្លាក់ចុះយ៉ាងណាខ្លះ នៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មរថយន្ដកម្ពុជា បានអះអាងថា ទីផ្សារលក់រថយន្ដនៅកម្ពុជា ទាំងរថយន្ដថ្មី និង រថយន្តជជុះមួយទឹកមានការធ្លាក់ចុះប្រហែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ