អត្រាការលក់ចិន

ការលក់រាយរបស់ចិននៅខែតុលាកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែកុម្ភៈ


អត្រាលក់រាយទំនិញប្រើប្រាស់ ដែលជារង្វាស់នៃការចំណាយក្នុងគ្រួសារនៅចិនបានកើនឡើង ៤,៨% នៅក្នុងខែតុលា ដែលជាអត្រាកំណើនខ្ពស់់បំផុតបន្ទាប់ពីបានធ្លាក់ចុះតាំងពីខែកុម្ភៈ។ ការិយាល័យស្ថិតិជាតិរបស់ប្រទេសនេះ បានអះអាងថា នេះគឺជាលទ្ធផលដែលឆ្លើយតបលើវិធានការជំរុញសេដ្ឋកិច្ចថ្មីៗដែលចិនបានដាក់ចេញ ។
ការលក់រាយរបស់ចិននៅខែតុលាកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែកុម្ភៈ
ដោយ

--សារព័ត៌មាន the Nikkei Asia បានរាយការណ៍ថា អត្រាកំណើនដែលសម្រេចបានកាលពីខែតុលា គឺសម្រេចបានលទ្ធផលប្រសើរជាងការរំពឹងទុកដែលគេបានព្យាករណ៍ទុកត្រឹមតែ៣,២% ហើយក៏លើសការព្យាករណ៍ត្រឹមកម្រិត៣,៨% ដែលស្ទង់មតិដោយ Bloomberg ។

លោក ហ្វូ លីនហួរ (Fu Linghui) អ្នកនាំពាក្យការិយាល័យស្ថិតិជាតិរបស់ចិន បាននិយាយថា នៅក្នុងខែតុលា ទំនុកចិត្តរបស់អ្នកប្រើប្រាស់ត្រូវបានជំរុញដោយកម្មវិធីឃោសនាផ្សេងៗ ព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកថ្នាក់ជាតិ ក៏ដូចជាការកម្រើកឡើងនៃស្ថានភាពទីផ្សារភាគហ៊ុន និងអចលនទ្រព្យ។

កំណើននេះត្រូវបានជំរុញដោយកំណើននៃការលក់រថយន្តដែលបានកើនឡើង៣,៧%, ការលក់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍អូឌីយ៉ូវីដេអូដែលបានកើនឡើងជាង៣៩%  ប៉ុន្តែទិន្នផលឧស្សាហកម្មបានធ្លាក់ចុះមកនៅត្រឹម ៥,៣% ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋអាជ្ញាក្រុមហូជីមិញចង់តម្កល់ទោសប្រហារជីវិតចំពោះមហាសេដ្ឋីអចលនទ្រព្យ ជុង មីឡាន

ព្រះរាជអាជ្ញាក្រុងហូជីមិញកាលពីថ្ងៃសុក្រ បានជំរុញឱ្យសាលាឧទ្ធរណ៍ក្រុងហូជីមិញ តម្កល់ការកាត់ទោសប្រហារជីវិតលើលោកស្រី ជុង មីឡាន ( Truong My L…

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមនៅ១០ខែឆ្នាំនេះ

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់សមាគមស្វាយចន្ទីកម្ពុជា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០២៤នេះ មានស្ថានភាពល្អប្រសើរទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ