ចំណូល​ពី​កៅស៊ូ

ចំណូល​ជិត​៣០០លាន​ដុល្លារ កម្ពុជា​រក​បាន​ពី​ការ​លក់​ជ័រ​កៅស៊ូ​នៅ​ឆ្នាំ​២០១៧


គិត​ពេញ​មួយ​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កម្ពុជា​បាន​រក​ចំណូល​បាន​ជិត​៣០០​លាន​ដុល្លារ​អាមេរិក ពី​ការ​លក់​ជ័រ​កៅស៊ូ​ប្រមាណ​ជិត​១៩​ម៉ឺន​តោន ហើយ​ចំណូល​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​អះអាង​ថា បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​របស់​វិស័យ​កសិកម្ម ក្នុង​ការ​រួម​ចំណែក​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ។
ឧកញ៉ា ម៉ុង ឫទ្ធី ចុះ​ពិនិត្យ​មើល​សកម្មភាព​ចៀរ​ជ័រ​កៅស៊ូ នៅចម្ការ​របស់​លោក។ រូបភាពពី ហ្វេសប៊ុក
ដោយ

ឯកឧត្តម ប៉ុល សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ដាំ​ដុះ​កៅស៊ូ​សរុប​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មាន​ជាង ៤៣​ម៉ឺន​ហិកតា ដែល​ក្នុង​នោះ មាន​ប្រហែល​ជា ៦៤% ជា​ដី​កៅស៊ូ​កសិឧស្សាហកម្ម និង​ផ្ទៃ​ដី​កៅស៊ូ​ចៀរ​ជ័រ​មាន​ប្រមាណ ១៧​ម៉ឺន​ហិកតា។ 

ជាមួយ​គ្នា​នេះ រោង​សិប្បកម្ម​កែច្នៃ​កៅស៊ូ មាន​ចំនួន ១៣៩​កន្លែង និង​អាច​ផលិត​កៅស៊ូ​ស្ងួត​បាន​ជាង ១៩​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ។ 

តាម​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​ពេញ​១​ឆ្នាំ​២០១៧ កន្លង​ទៅ កម្ពុជា​បាន​បញ្ចេញ​លក់​កៅស៊ូ​បាន​ប្រមាណ​ជាង ១៨​ម៉ឺន​៨​ពាន់​តោន កើន​ឡើង​ជាង​៤​ម៉ឺន​តោន​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​តម្លៃ​លក់​ជ័រ​កៅស៊ូ​ជា​មធ្យម ក្នុង​ឆ្នាំ​២០១៧ មាន​ជាង ១​ពាន់​៥០០​ដុល្លារ​អាមេរិក ក្នុង​១​តោន កើន​​ឡើង​ប្រមាណ ៣០០​ដុល្លារ ឬ​ស្មើ​នឹង​២៤% ធៀបនឹង​តម្លៃ​កាល​ពី​ឆ្នាំ​២០១៦។

យ៉ាងណា​ក៏​ដោយ​ចុះ កាល​ពី​ខែ​មករា ឆ្នាំ​២០១៨​នេះ តម្លៃ​ជ័រ​កៅស៊ូ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ បើធៀប​នឹង​គ្រា​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧ ពោល​គឺ​បាន​ធ្លាក់​ចុះ ពី​តម្លៃ​ជា​មធ្យម ជិត ២​ពាន់​ដុល្លារ ក្នុង​មួយ​តោន កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ មក​នៅ​តែ​ជាង​១​ពាន់​៤០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន សម្រាប់​ខែ​មករា ឆ្នាំ​២០១៨​នេះ។ 

យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា បរិមាណ​បញ្ចេញ​លក់​ជ័រ​កៅស៊ូ​ក្នុង​ខែ​មករា​ឆ្នាំ​នេះ មាន​ចំនួន​ជាង​១​ម៉ឺន​៨​ពាន់​តោន ដែល​មាន​ការ​កើន​ឡើង​ជាង ៤​ពាន់​៥​រយ​តោន ស្មើ​នឹង​កំណើន ៣២% បើ​ធៀប​នឹង​គ្រា​ដូចគ្នា​កាល​ពី​ឆ្នាំ​​មុន។ 

សូម​ជម្រាប​ថា កៅស៊ូ​ធម្មជាតិ គឺ​ជា​ដំណាំ​យុទ្ធសាស្រ្ត​ដែល​ផ្តល់​ពហុ​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ដាំ ដល់​សេដ្ឋកិច្ច​ជាតិ សង្គម​បរិស្ថាន និង​ចូលរួម​លើក​កម្ពស់​ប្រាក់​ចំណូល​សេដ្ឋកិច្ច និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​បង្កើត​ការងារ មុខរបរ កាត់​បន្ថយ​ការ​ចំណាក​ស្រុក និង​ផ្ដល់​ជា​ប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​ធនធាន​ធម្មជាតិ​និង​បរិស្ថាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខែ​កុម្ភៈ​ឆ្នាំ​នេះ ការ​នាំចេញ​អង្ករ​ធ្លាក់​ចុះ​ជិត​៣០%

ព័ត៌មាន
ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បរិមាណ​អង្ករ​កម្ពុជា ដែល​បាន​នាំចេញ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​រហូត​ដល់​ជិត​៣…

សេវាកម្ចាត់សត្វល្អិត​ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅ

ព័ត៌មាន
លោក លីវ ផល្លា មន្រ្តីប្រតិបត្តិក្រុមហ៊ុន EnviroCam ដែលបម្រើសេវាកម្ចាត់សត្វល្អិតនៅកម្ពុជា បានអះអាងថា ការកម្ចាត់សត្វល្អិត មានដូចជា កណ្តុរ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ