ប្រេងឥន្ធនៈ

អ្នកវិភាគថា តម្រូវការប្រេងរបស់ប្រទេសចិននឹងថមថយមកនៅត្រឹមកំណើន ៤% នៅឆមាសទី១ឆ្នាំក្រោយ


បើយោងតាមរបាយការណ៍ និងអ្នកវិភាគមួយចំនួនបានព្យាករថា កំណើនតម្រូវការប្រេងរបស់ប្រទេសចិនទំនងជានឹងថយចុះនៅឆមាសទីមួយឆ្នាំក្រោយ មកនៅប្រហែលកំណើន ៤%។ ដ្បិតថាការប្រើប្រាស់ប្រេងកើនឡើងវិញ នៅក្នុងវិស័យអាកាសចរណ៍ និងវិស័យគីមីឥន្ធនៈ ប៉ុន្ដែ ក៏មានការថយចុះលើការប្រើប្រាស់ប្រេងម៉ាស៊ូតដែរ ព្រោះតែបញ្ហាចលាចលផ្នែកអចលនទ្រព្យក្នុងប្រទេសចិនកំពុងបន្ត។
5
ដោយ

កំណើនតម្រូវការយឺតសម្រាប់ប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កើតឡើងចំពេលដែលទស្សនវិស័យមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចចិនបន្តអូសបន្លាយ និងការងើបឡើងវិញនៃការធ្វើដំណើរក្រោយជំងឺរាតត្បាត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

អង្គការនៃប្រទេសនាំចេញប្រេងបានព្យាករពីតម្រូវការរបស់ចិនជាមធ្យមមានត្រឹមជាង ១៦លាន៤សែនបារ៉ែលក្នុងមួយថ្ងៃ នៅឆមាសទីមួយឆ្នាំក្រោយ កើនឡើង ៣,២%ធៀបកម្រិតដែលធ្លាប់មាននៅឆ្នាំនេះ ខណៈដែលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករថា តម្រូវការជាមធ្យមរបស់ចិននឹងមានជាង ១៧ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤ និងដែលមានកំណើន ៣,៩ % បើធៀបនឹងឆ្នាំនេះ។ ដូចគ្នា អង្គការ OPEC និងទីភ្នាក់ងារថាមពលអន្តរជាតិ រំពឹងថា តម្រូវការប្រេងរបស់ប្រទេសចិននឹងបង្ហាញពីកំណើននៅឆ្នាំ២០២៣ពី ជាង ៧%ទៅ១២%។

បន្ថែមពីនេះ យោងតាមក្រុមហ៊ុនប្រឹក្សាដូចជា វើលម៉ាកខេនហ្សី ​, រីស្តាតអ៊ែននើជី ​​និងអ៊ែននើជី​អាស្ពិកបានព្យាករថា តម្រូវការប្រេងក្នុងឆមាសទីមួយឆ្នាំ ២០២៤របស់ប្រទេសចិននឹងកើនឡើងពី៣,៧% ទៅជាង៤%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។ តែយ៉ាងណា ការព្យាករបានដាក់កំណើនរំពឹងទុកនៅឆ្នាំក្រោយតិចជាងអត្រាកំណើនមុនឆ្នាំរាតត្បាតកូវីដ-១៩ នៅពេលដែលតម្រូវការប្រេងរបស់ប្រទេសចិនបានកើនឡើងជាមធ្យម៤,៥% នៅចន្លោះឆ្នាំ ២០១៦និង២០១៩។ នេះបើយោងតាមការគណនាទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

ជាមួយគ្នា អ្នកសាងសង់របស់ប្រទេសចិន ដែលប្រើប្រាស់ប្រេងម៉ាស៊ូតក្នុងបរិមាណដ៏ច្រើន ដើម្បីផ្តល់ថាមពលដល់ឧបករណ៍សំណង់បានប្រើប្រាស់តិចជាងមុន ជាមួយនឹងការសាងសង់ថ្មីនៅក្នុងខែកញ្ញាធ្លាក់ចុះជាង១៥% ធៀបនឹងកាលពីឆ្នាំមុន។ ហើយវិស័យផលិតកម្ម ដែលជាអ្នកប្រើប្រាស់ប្រេងម៉ាស៊ូតធំមួយទៀតរបស់ចិន ក៏មានការតស៊ូប្រឈមមុខនឹងតម្រូវការនាំចេញខ្សោយ និងធ្លាក់ចុះបណ្តាលមកពីភាពចលចលផ្នែកអចលនទ្រព្យក្នុងប្រទេសចិនផងដែរ៕

None



អត្ថបទបន្ទាប់


ប្រទេសជប៉ុននឹងបន្ធូរបន្ថយច្បាប់វិនិយោគសម្រាប់ធនាគារ ដើម្បីជំរុញការវិនិយោគលើអាជីវកម្មបង្កើតថ្មី

ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសជប៉ុននឹងបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ទម្លាប់ខ្លះៗទៅលើធនាគារ ដែលបានវិនិយោគលើក្រុមហ៊ុនដែលមានអាយុលើ…

ធនាគារកណ្តាលអឺរ៉ុបព្រមានពីការកើតមានភាពតានតឹងលើធនាគារនៅតំបន់ចាយប្រាក់អឺរ៉ូ ក្រោយប្រាក់កម្ចីហក់ឡើងខ្ពស់

ធនាគារកណ្តាលអ៊ឺរ៉ុបបានព្រមានថា ធនាគារនានានៅតំបន់ចាយប្រាក់អឺរ៉ូ ចាប់ផ្តើមបង្ហាញសញ្ញានៃភាពតានតឹងក្រោយប្រាក់កម្ចីមានការកើនឡើងខ្ពស់ ហើយប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ