ប្រេងឥន្ធនៈ

សង្គ្រាមនៅហ្គាហ្សារុញឱ្យអ៊ីរ៉ង់ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ចិន


សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅហ្គាហ្សាកំពុងធ្វើឲ្យទីក្រុងតេអេរ៉ង់ក្លាយជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់ថ្មីមួយទៀតទៅកាន់ប្រទេសចិន។ តួលេខបានបង្ហាញថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៣ ដោយនៅក្នុង១ថ្ងៃ អ៊ីរ៉ង់នាំចេញប្រេងទៅចិនរហូតដល់១លាន២សែនបារ៉ែលកើនឡើងដល់៨៤%។ យ៉ាងណាមិញក្រុមអ្នកជំនួញប្រេងធំៗនៅលើពិភពលោកកំពុងដាក់សម្ពាធលើរដ្ឋបាលលោក ចូ បៃដិន ឱ្យមានការរឹតបន្តឹងលើការចេញប្រេងរបស់អ៊ីរ៉ង់។
ប្រេងឥន្ធនៈ
ដោយ

សារព័ត៌មានធំៗបានរាយការណន៍ថា ក្រុមអ្នកជំនួញប្រេងធំៗនៅលើពិភពលោកនៅពេលនេះកំពុងតែដាក់សម្ពាធដល់រដ្ឋាភិបាលលោក ចូ បៃដិន ឲ្យរឹតបន្តឹងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ខណៈដែលមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់កំពុងតែក្លាយជាប្រទេសដែលផ្គត់ផ្គង់ប្រេងធំទី២របស់ចិន បន្ទាប់ពីរុស្ស៊ី។ ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាសមក បរិមាណនៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ក្នុងមួយថ្ងៃៗមានកំណើនកើនឡើងយ៉ាងសម្បើម ជាពិសេសគឺទៅចិនតែម្តង។

ស្ថិតិនៃការនាំចេញបានបង្ហាញថា ជាមធ្យមក្នុងមួយថ្ងៃអ៊ីរ៉ង់បាននាំចេញប្រេងលើសពី១លាន៨សែនបារ៉ែល ដែលធ្វើឱ្យអ៊ីរ៉ង់ក្លាយជាប្រទេសផ្គត់ផ្គងប្រេងឆៅទៅចិន ធំលំដាប់ទី២ បន្ទាប់ពីរុស្ស៊ី ដោយផ្តួលអារ៉ាប់ប៊ីសាអូឌីត។ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ជាមធ្យមអ៊ីរ៉ង់បាននាំចេញប្រេងទៅកាន់ទីផ្សារចិនប្រមាណជា១លាន២សែនបារ៉ែលក្នុងមួយថ្ងៃ កើនឡើងរហូតដល់៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

តើហេតុអ្វីបានជាចិន សម្រុកបន្តនាំចូលប្រេងពីអ៊ីរ៉ង់? ហេតុផលសំខាន់គឺអាចដោយសារកត្តាតម្លៃ ហើយហេតុផលសំខាន់មួយទៀត គឺអាចដោយសារតែក្តីបារម្ភអំពីការរីករាលដាលនៃជម្លោះ ដែលអាចនឹងធ្វើឲ្យតម្លៃប្រេងកើតឡើងខ្លាំង ពីព្រោះប្រទេសជុំវិញតំបន់ជម្លោះនោះ គឺសុទ្ធតែជាប្រទេសផលិតប្រេងផ្គត់ផ្គង់ពិភពលោកធំៗបំផុត។

ពាក់ព័ន្ធនឹងបញ្ហាប្រេងនេះដែរ ធនាគារពិភពលោក បានអះអាងកាលពីពេលថ្មីៗកន្លងទៅនេះថា តម្លៃប្រេងអាចឡើងដល់កម្រិតប៉ាន់ស្មានមិនបាន ប្រសិនបើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់មានការរីករាលដាលកាន់តែធំ។ ស្ថាប័នហិរញ្ញវត្ថុនេះអះអាងថា តម្លៃប្រេងបច្ចុប្បន្ននៅអាចគ្រប់គ្រងបាន និងមានស្ថិរភាព ពីព្រោះជម្លោះមិនទាន់រីករាលដាល ប៉ុន្តែប្រសិនបើជម្លោះផ្ទុះកាន់តែធំ នោះផលវិបាកនឹងលេចចេញតែម្តង។

ធនាគារពិភពលោកបានបង្ហាញនូវសេណារីយូនៃតម្លៃប្រេងពិភពលោកថា នៅពេលដែលផលនៃសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាសមិនរីករាលដាលទេ តម្លៃប្រេងឆៅអាចនឹងធ្លាក់ចុះពី ៩០ដុល្លារនៅក្នុងមួយបារ៉ែលមកនៅត្រឹម៨១ដុល្លារនៅក្នុងមួយប៉ារ៉ែលនៅឆ្នាំក្រោយ។ ប៉ុន្តែបើផលប៉ះពាល់នោះរីកធំជាងនេះបន្តិច ដូចដែលពិភពលោកបានជួបប្រទះកាលពីសម័យសង្រ្គាមនៅអ៊ីរ៉ាក់ ការផ្គត់ផ្គងប្រេងឆៅដែលពិភពលោកត្រូវការជាមធ្យម១០០លានបារ៉ែលក្នុងមួយថ្ងៃអាចកាត់បន្ថយពី៣ទៅ៥លានបារ៉ែលក្នុង១ថ្ងៃ ដូច្នេះតម្លៃប្រេងនឹងកើនឡើងប្រមាណ៣៥ភាគរយ។

ប្រភពដដែលបានបន្តថា នៅក្នុងករណីសង្រ្គាមនោះកាន់តែរីកធំ ដូចនៅសម័យសង្រ្គាមអារ៉ាប់នៅក្នុងឆ្នាំ១៩៧៣ ការផ្គត់ផ្គងប្រេងអាចនឹងធ្លាក់ចុះពី៦ទៅ៨លានបារ៉ែល នៅក្នុង១ថ្ងៃ ហើយនៅពេលនោះ តម្លៃប្រេងនឹងស្ទុះឡើងពី៥៦ភាគរយទៅដល់៧៥ភាគរយ រីឯតម្លៃជាក់ស្តែងវិញ គឺអាចឡើងពី១៤០ទៅ១៥៨ដុល្លារនៅក្នុងមួយបារ៉ែល៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តព្រះសីហនុរំពឹងសិក្ខាសាលា«ជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»ជួយធ្វើឱ្យតំបន់ទេសចរណ៍ខ្លួនកាន់តែមានភាពទាក់ទាញ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ ចាត់ទុកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»នៅលើទឹកដីខេត្តព្រ…

អ្នកជំនាញថា វិស័យកាត់ដេរនៅកម្ពុជាហាក់នៅទ្រឹង ខណៈក្រសួងសេដ្ឋកិច្ចរំពឹងវិស័យនេះកើននៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរ កត់សម្គាល់ឃើញថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣នេះ វិស័យកាត់ដេរនៅកម្ពុជា ហាក់នៅមានសភាពទ្រឹងនៅឡើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ