វិស័យថាមពល

ទីភ្នាក់ងារថាមពលអន្តរជាតិ ព្យាករថា តម្រូវការប្រេងរបស់ចិននឹងមាននិន្នាការធ្លាក់ចុះចាប់ពីឆ្នាំ២០២៧


ទីភ្នាក់ងារថាមពលអន្តរជាតិ បានអះអាងថា ប្រទេសចិន មានតម្រូវការប្រេង៦០% នៃតម្រូវការប្រេងពិភពលោកអស់រយៈពេលមួយទសវត្សរ៍មកហើយ ប៉ុន្តែតម្រូវការប្រេងដ៏ច្រើនរបស់ចិននេះអាចមានត្រឹមឆ្នាំ២០២៧ ប៉ុណ្ណោះ ហើយវានឹងចាប់ផ្ដើមធ្លាក់ចុះមកវិញជាបន្តបន្ទាប់ស្របតាមនិន្នាការនៃការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងទីផ្សារថាមពលពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអាស៊ី។
វិស័យថាមពល
ដោយ

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅលើពិភពលោក មានតម្រូវការប្រេង៦០% នៃតម្រូវការប្រេងពិភពលោកអស់រយៈពេលមួយទសវត្សរ៍មកហើយ ប៉ុន្តែទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករកាលពីថ្ងៃអង្គារ ថា តម្រូវការប្រេងដ៏កំពូលរបស់ប្រទេសរនេះនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៧ ដោយសារការកើនឡើងការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស ការដាក់ឱ្យដំណើរការរថយន្តដឹកទំនិញដែលប្រើឧស្ម័នធម្មជាតិ រាវ និងការពង្រីកបណ្តាញផ្លូវដែកល្បឿនលឿនរបស់ចិន។

ទន្ទឹមនឹងនេះទីភ្នាក់ងារថាមពលអន្តរជាតិ បានទម្លាក់ការព្យាករតម្រូវការប្រេងរបស់ចិន ពីជាង១៨លានធុងបារ៉ែល មកនៅត្រឹមជាង១៦លានធុងបារ៉ែល ក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០៣០ ដែលបានឆ្លុះបញ្ចាំងពីនិន្នាការកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនាពេលខាងមុខ និងការជំរុញគោលនយោបាយចំពោះរថយន្តអគ្គិសនី៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើរដ្ឋាភិបាលកម្ពុជា មានយន្តការបែបណា ដើម្បីធានាកុំឱ្យមានការដំឡើងថ្លៃលើបន្លែ និងផ្លែឈើក្នុងអំឡុងពេលបិតការនាំចូលពីថៃ?

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ទាំងស្រុង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយភាគីថៃ មិនបានដោះស្រ…

អ្នកជំនួញវ័យក្មេងនៅម៉ាឡេស៊ី កំពុងរងគ្រោះ ដោយសារគម្រោងអាជីវកម្មទិញឥឡូវ បង់លុយពេលក្រោយ

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលម៉ាឡេស៊ីម្នាក់បានព្រមានពីហានិភ័យនៃគំរូអាជីវកម្ម «ទិញឥឡូវបង់លុយពេលក្រោយ» បន្ទាប់ពីមានអ្នកជំនួញ និងអាជីវករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ