បន្ទះសូឡា

ឧស្សាហកម្មបន្ទះសូឡារបស់ចិនកំពុងជួបវិបត្តិសង្គ្រាមតម្លៃ ធ្វើឱ្យបណ្ដាក្រុមហ៊ុនសូឡាចិន គ្រាក់ៗជម្រុះបុគ្គលិករហូតដល់ទៅជិត១ភាគ៣


ឧស្សាហកម្មបន្ទះសូឡារបស់មហាយក្សចិននៅពេលនេះកំពុងផ្ទុះវិបត្តិសង្គ្រាមតម្លៃ ធ្វើឱ្យបណ្ដាក្រុមហ៊ុនសូឡាចិន គ្រាក់ៗខាតបះដៃបះជើង បង្ខំចិត្តជម្រុះបុគ្គលិករហូតដល់ទៅជិត១ភាគ៣ នៃកម្លាំងពលកម្មសរុបរបស់ខ្លួនកាលពីឆ្នាំមុន ខណៈតម្លៃបន្ទះសូឡាដាំក្បាលចុះខ្លាំងកំពុងជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មផលិតបន្ទះសូឡា ទោះបីជាឧស្សាហកម្មនេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងបានជ្រើសរើស ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចចិនយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
បន្ទះសូឡា
ដោយ

បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡា ឬបន្ទះស្រូបថាមពលព្រះអាទិត្យធំគ្រាក់ៗរបស់មហាយក្សចិនបានបង្ខំចិត្តជម្រុះបុគ្គលិករហូតដល់ទៅជិត១ភាគ៣ នៃកម្លាំងពលកម្មសរុបរបស់ខ្លួន។ ការជម្រុះបុគ្គលិកយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាសង្រ្គាមតម្លៃ ឬការប្រជែងតម្លៃគ្នាយ៉ាងស្វិតស្វាញកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗរបស់មហាយក្សចិន ដូចជាបន្ទះសូឡា និងរថយន្តអគ្គិសនីជាដើម។ វិស័យសំខាន់ៗទាំងនេះប្រឈមនឹងវិបត្តិផ្គត់ផ្គង់ច្រើនលើសលប់ ពោលគឺការផ្គត់ផ្គង់ជោរជន់ខ្លាំង តែមិនសូវមានអ្នកទិញ។

ទិន្នន័យបង្ហាញថា បច្ចុប្បន្នពិភពលោកផលិតបន្ទះសូឡាច្រើនពេកលើសតម្រូវការជាក់ស្ដែងរហូតដល់ទៅ២ដងឯណោះ ហើយភាគច្រើននៃបន្ទះសូឡាទាំងនោះ គឺនាំចូលពីប្រទេសចិន។

យោងតាមឯកសារបញ្ជីបុគ្គលិកបង្ហោះជាសាធារណៈបានដឹងថា ក្រុមហ៊ុនសូឡាធំៗរបស់ចិនរួមមានក្រុមហ៊ុន Longi Green Energy, ក្រុមហ៊ុន Trina Solar, ក្រុមហ៊ុន Jinko Solar, ក្រុមហ៊ុន JA Solar និងក្រុមហ៊ុន Tongwei បានជម្រុះបុគ្គលិករហូតដល់ទៅ៨ម៉ឺន៧ពាន់នាក់កាលពីឆ្នាំមុន ដែលស្មើនឹងប្រមាណ៣១% នៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុនទាំងនេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការការជម្រុះបុគ្គលិក គឺជាបញ្ហាដ៏រសើបមួយនៅក្នុងប្រទេសចិន ព្រោះរដ្ឋាភិបាលចិនចាត់ទុកថា ការងារមានសារៈសំខាន់សម្រាប់រក្សា

ស្ថិរភាពទាំងសេដ្ឋកិច្ចគ្រួសារ និងស្ថិរភាពសង្គម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាមដាក់គោលដៅផលិតបន្ទះឈីបក្នុងស្រុកឱ្យបាននៅត្រឹមឆ្នាំ២០២៧

ប្រទេសវៀតណាមអ្នកក្បែរខាងកម្ពុជា ដែលមានប្រជាជនសរុបប្រមាណជាង១០០លាននាក់បានដាក់គោលដ៏មហិច្ឆតាផលិតបន្ទះឈីបក្នុងស្រុកឱ្យបាននៅត្រឹមឆ្នាំ២០២៧ មិនថ…

លោកស្រី ផែថងថាន គ្មានផែនការចុះចេញពីតំណែង មុនតុលាការធម្មនុញ្ញថៃចេញសេចក្តីសម្រេចនោះទេ

លោក ព្រំមីន ឡើតស៊ូរីដេច (Prommin Lertsuridej) អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីថៃព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ