វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន ខាតបង់រាប់រយលានដុល្លារ ចំពេលមានភាពមិនច្បាស់លាស់នៃការកើតមានសង្គ្រាមពាណិជ្ជកម្ម


ក្រុមហ៊ុនអាកាសចរណ៍ធំៗបីរបស់រដ្ឋចិន បានរងការខាតបង់ធ្ងន់ធ្ងរ ដោយក្រុមហ៊ុននីមួយៗខាតបង់មិនក្រោមជាង១០០លានដុល្លារឡើយនៅក្នុងត្រីមាសទី១ឆ្នាំ២០២៥ ខណៈសង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យទស្សនវិស័យរបស់ពួកគេហាក់មានភាពស្រពេចស្រពិល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេ។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលជាក្រុមហ៊ុនដ៏ធំបំផុត១ក្នុងចំណោមក្រុមហ៊ុនធំៗទាំងបីរបស់រដ្ឋចិន បានខាតបង់ប្រាក់ប្រមាណ១០៣លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ ពោលគឺជិតស្នើនឹងប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ២,៧% នៅត្រីមាសទី១ឆ្នាំនេះ មកនៅត្រឹមជិត៦ពាន់លានដុល្លារ។

ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងក្វាងចូវមួយនេះ បានសន្មតការខាតប្រាក់នេះ គឺបណ្ដាលមកពីកត្តាជាច្រើនរួមទាំងការផ្លាស់ប្តូរប្រជាសាស្រ្តអ្នកធ្វើដំណើរ សម្ពាធប្រកួតប្រជែងពីបណ្តាញផ្លូវដែកល្បឿនលឿន ឧបសគ្គនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការធ្លាក់ចុះប្រាក់យន់របស់ចិន។

ចំណែកក្រុមហ៊ុនអាកាសចរណ៍រដ្ឋចំនួន២ទៀត ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នានេះដែរ។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ Air China បានមើលឃើញប្រាក់ចំណូលរបស់ខ្លួនប្រចាំត្រីមាសទីមួយឆ្នាំនេះធ្លាក់ចុះ០,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្លាក់មកនៅត្រឹម៥,៥ពាន់លានដុល្លារ ខណៈដែលការខាតបង់របស់ខ្លួនបានកើនឡើងពីជាង២២០លានដុល្លារដល់ជាង២៧៥លានដុល្លារ។

ទន្ទឹមនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានកត់ត្រាពីការកើនឡើងនូវប្រាក់ចំណូល០,៧% ដោយឡើងដល់ជាង៤,៥ពាន់លានដុល្លារ ប៉ុន្តែការខាតបង់សុទ្ធរបស់ក្រុមហ៊ុននេះបានឡើងដល់ជិត១៣៧លានដុល្លារអាម៉េរិក។

បើតាមឯកសាររបស់ក្រុមហ៊ុន China Eastern ដែលផ្ញើទៅកាន់ផ្សារហ៊ុនក្រុងហុងកុង និងសៀងហៃ បានបង្ហាញពីចំណុចរួមគ្នាមួយ ដែលនាំឱ្យមានការខាតបង់ប្រាក់របស់ក្រុមហ៊ុនទាំងបីនេះ គឺការការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារអាកាសចរណ៍៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


បងធំអាស៊ានឥណ្ឌូនេស៊ី ដាក់គោលដៅជំរុញទំហំសេដ្ឋកិច្ចឌីជីថលឱ្យឈានដល់៦០០ពាន់លានដុល្លារ

រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលជាបងធំនៅអាស៊ាន កំពុងពន្លឿនកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មបន្ទះឈីប និងបញ្ញាសិប្បនិម្មិត (AI) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ…

តម្លៃជ័រកៅស៊ូនៅថៃ ដាំក្បាលចុះ ក្រោយការដាក់ពន្ធរបស់លោក ត្រាំ ទាញទម្លាក់តម្រូវការរថយន្តថ្មីៗ

តម្លៃជ័រកៅស៊ូធម្មជាតិ របស់ប្រទេសថៃ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយបានធ្លាក់ចុះចន្លោះពី១០ ទៅ២០% បណ្ដាលមកពីការដំឡើងពន្ធរបស់ប្រធានាធិបតីអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ