សាជីវកម្មសិង្ហបុរី

សាជីវកម្ម Keppel របស់សិង្ហបុរី កំណត់យកវៀតណាមជាគោលដៅវិនិយោគ ចំពេលមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ «ចិនបូកមួយ»


ក្រុមហ៊ុនសាជីវកម្ម Keppel Corporation របស់ប្រទេសសិង្ហបុរីកំពុងវាយលុកទីផ្សារដែលកំពុងរីកចម្រើនមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះ ប្រទេសវៀតណាមកំពុងក្លាយជាគោលដៅវិនិយោគសំខាន់សម្រាប់ក្រុមហ៊ុននេះពង្រីកកំណើនលូតលាស់របស់ខ្លួន ដោយសារតែវៀតណាម ទទួលបានភាពទាក់ទាញជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ក្រុមអ្នកវិនិយោគ ដែលកំពុងស្វែងរកការធ្វើពិពិធកម្មចេញពីប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់ Nikkei Asia។
សាជីវកម្ម Keppel របស់សិង្ហបុរី កំណត់យកវៀតណាមជាគោលដៅវិនិយោគ
ដោយ

លោក Loh Chin Hua នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម Keppel Corporation របស់សិង្ហបុរី បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ថា អាជីវកម្មមួយចំនួនរបស់ក្រុមហ៊ុននេះ បាននិងកំពុងពឹងផ្អែកលើយុទ្ធសាស្រ្ត «ចិនបូកមួយ» ដែលជាការប្រឹងប្រែងមួយដើម្បីធ្វើពិពិធកម្មការវិនិយោគពីប្រទេសចិន ដោយងាកទៅរកគោលដៅជំនួសមួយផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការប្រមូលផ្តុំជំនួញនៅតែកន្លែងតែមួយ។

ការធ្វើពិពិធកម្មបែបនេះបានកើនឡើងនៅពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានកើនឡើង តាំងតែពីនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហើយវាបានកើនឡើងកាន់តែខ្លាំងថែមទៀត នៅចំពេលជំងឺកូវីដ១៩បានផ្ទុះឡើងដែលធ្វើឱ្យចិនដាក់ចេញវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ធ្វើឱ្យរាំងស្ទះឧស្សាហកម្ម និងជំរុញឱ្យអ្នកវិនិយោគត្រូវគិតយ៉ាងល្អិតល្អន់ ចំពោះការពឹងផ្អែកច្រើនពេកទៅលើប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងពិភពលោកមួយនេះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម Keppel Corporation បាននិយាយថា មានសកម្មភាពផលិតជាច្រើនដែលក្រុមហ៊ុនចម្រុះជាតិសាសន៍មួយចំនួនជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាបានចាប់ផ្តើមចូលទៅក្នុងប្រទេសវៀតណាម ដោយសម្លឹងឃើញប្រទេសនេះអាចជាមូលដ្ឋានផលិតកម្មមួយ ហើយពួកគេបានព្យាករថា ពួកគេនឹងស្ថិតក្នុងស្ថានភាពដ៏ល្អមួយក្នុងការវិនិយោគកាន់តែច្រើនទៅក្នុងប្រទេសនោះ។

មែនទែនទៅក្រុមហ៊ុន Keppel Corporation ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនកំពុងវិនិយោគនៅក្នុងប្រទេសវៀតណាមខ្លះៗរួចមកហើយ ពិសេសនៅក្នុងវិស័យអចលនទ្រព្យតែម្ដង ដូចជាការទិញលក់ដីធ្លី និងអភិវឌ្ឍលំនៅដ្ឋាន ក្រោមការចាប់ដៃជាមួយនឹងក្រុមហ៊ុនក្នុងស្រុកវៀតណាម។ ថ្នាក់ដឹកនាំ ក្រុមហ៊ុនសិង្ហបុរីដដែលនេះ បានគូសបញ្ជាក់ទៀតថា ក្រៅតែពីវិស័យអចលនទ្រព្យ ក្រុមហ៊ុនក៏សម្លឹងឃើញពីឱកាសវិនិយោគលើការកែច្នៃកាកសំណល់ទៅជាថាមពលនៅប្រទេសវៀតណាមផងដែរ៕

អត្ថបទ ៖ សុខ ជា រូបភាព Nikkei Asia




អត្ថបទបន្ទាប់


អ្នកជំនាញលើកឡើងពីភាពទន់ខ្សោយអ្វីខ្លះក្នុងវិស័យឧស្សហកម្មកាត់ដេរកម្ពុជាដែលត្រូវពង្រឹងបន្ថែម?

ព័ត៌មាន
អ្នកជំនាញបានអះអាងថា បើធៀបនឹងប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ហាក់មិ…

អ្វីខ្លះជាជំហរការទូតមុតស្រួចរបស់ចិន ដើម្បីទប់ទល់នឹងអាមេរិក?

ព័ត៌មាន
បន្ទាប់ពីដាក់ខ្លួនឲ្យនៅឯកោអស់រយៈពេលប្រមាណជា៣ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ និង រងឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ