វិស័យធនាគារ

ធនាគារកណ្ដាលចិន ចាក់បញ្ចូលសាច់ប្រាក់៧០ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងប្រព័ន្ធធនាគារ


ធនាគារកណ្តាលនៃប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានចាក់បញ្ចូលសាច់ប្រាក់រហូតដល់ទៅ៧០ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតចូលទៅក្នុងប្រព័ន្ធធនាគារកាលពីខែមុន ដើម្បីសម្រាលវិបត្តិខ្វះសាច់ប្រាក់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចចិន និងដើម្បីជំរុញការផ្តល់ឥណទានរបស់ធនាគារនានា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
វិស័យធនាគារ
ដោយ

ធនាគារកណ្តាលចិន បានចាក់បញ្ចូលសាច់ប្រាក់រហូតដល់ទៅ៧០ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតចូលទៅក្នុងប្រព័ន្ធធនាគារកាលពីអំឡុងខែតុលា កន្លងទៅថ្មីៗនេះតាមរយៈកិច្ចព្រមព្រៀងទិញយកមូលបត្របំណុលត្រលប់មកវិញក្នុងរយៈពេល៦ខែ ដែលជាឧបករណ៍សន្ទនីយភាពថ្មីមួយទើបបង្កើតឡើង ដើម្បីធានាបាននូវសន្ទនីយភាពគ្រប់គ្រាន់។

នេះជាលើកទី១ ហើយដែលធនាគារកណ្តាលចិន បានលាតត្រដាងពីការប្រើប្រាស់ឧបករណ៍សន្ទនីយភាពថ្មីរបស់ខ្លួន ដែលទើបដាក់ចេញនៅសប្តាហ៍នេះ។ ឧបករណ៍សន្ទយនីភាពនេះអនុញ្ញាតឱ្យធនាគារកណ្ដាលចិនទិញមូលបត្របំណុលផ្សេងៗពីបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុរហូតដល់មួយឆ្នាំ រួមទាំងមូលបត្របំណុលរដ្ឋាភិបាល និងមូលបត្របំណុលក្រុមហ៊ុនសាជីវកម្មផងដែរ។  

ការចាក់បញ្ចូលសាច់ប្រាក់នេះ ជួយធនាគារនានាការគ្រប់គ្រងការខ្វះខាតសាច់ប្រាក់ដែលមានរហូតដល់ជាង៦៧ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៣ខែមកនេះតាមរយៈឥណទានគោលនយោបាយលរយៈពេល១ឆ្នាំរបស់ធនាគារកណ្ដាលចិន។ ការអន្តរាគមន៍នេះបានធ្វើឡើង ខណៈដែលធនាគារនានាបានប្រឈមនឹងសម្ពាធហិរញ្ញប្បទានកាន់តែខ្លាំងឡើង ស្របពេលដែលប្រាក់បញ្ញើសន្សំបានធ្លាក់ចុះដោយសារអ្នកដាក់ប្រាក់បញ្ញើសន្សំបានបង្វែរលុយសន្សំរបស់ខ្លួនទៅវិនិយោគលើភាគហ៊ុន។

អ្នកជំនាញបានលើកឡើងថា ការរក្សាសាច់ប្រាក់ឱ្យមានគ្រប់គ្រាន់នៅក្នុងទីផ្សារ គឺចាំបាច់ណាស់ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចដែលកំពុងជួបបញ្ហាតម្រូវការក្នុងស្រុកធ្លាក់ចុះខ្លាំង និងវិបត្តិអចលនទ្រព្យដែលកំពុងបន្តកើតមាន។

សូមបញ្ជាក់ថា ប្រទេសចិន គ្រោងនឹងបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលបន្ថែមទៀតដែលជាផ្នែកមួយនៃកញ្ចប់វិធានការស្ដារសេដ្ឋកិច្ច ដែលកត្តានេះអាចនឹងធ្វើឱ្យខ្វះសាច់ប្រាក់ ដែលបណ្ដាធនាគារមានសម្រាប់ផ្ដល់ឥណទានដល់គ្នាទៅវិញទៅមក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីប្រឈមហានិភ័យកាន់តែខ្លាំង ដោយសារការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទាបរបស់ចិន

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី១ ខែវិច្ឆិកា នេះបានព្រមានថា សេដ្ឋកិច្ចនៅតំបន់អាស៊ីបានប្រឈមហានិភ័យកាន់តែខ្លាំងឡើង ដែលបណ្ដាលមកព…

តើមានមូលហេតុចម្បងអ្វីបានជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ថៃ SCG សម្រេចផ្អាកប្រតិបត្តិរបស់ខ្លួននៅវៀតណាម?

យោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ក្រុមហ៊ុន Siam Cement Group ហៅកាត់ថា SCG ដែលជាក្រុមហ៊ុនផលិតស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ