ចិនរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃ

ចិនរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃកើនដល់ជាង ៣ពាន់នាក់ក្នុងមួយថ្ងៃ ជាករណីឆ្លងរាលដាលអាក្រក់បំផុតក្នុងរយៈពេល២ឆ្នាំមកនេះ


ប្រទេសចិន បានបំបែកកំណត់ត្រាតួលេខអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃ ក្នុងចំនួនច្រើនបំផុតដល់ជិត ៣ពាន់៤រយនាក់ ក្នុងមួយថ្ងៃ ដែលវាជាការឆ្លងរីករាលដាលអាក្រក់បំផុតមិនធ្លាប់មាននោះឡើយនៅក្នុងរយៈពេល ២ឆ្នាំមកនេះ បើទោះបីជាប្រទេសនេះ មានវិធានការទប់ស្កាត់កូវីដ១៩យ៉ាងតឹងរ៉ឹងជាងគេជាងឯងក្ដី។
ចិនរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃកើនដល់ជាង ៣ពាន់នាក់ក្នុងមួយថ្ងៃ ជាករណីឆ្លងរាលដាលអាក្រក់បំផុតក្នុងរយៈពេល២ឆ្នាំមកនេះ

តួយ៉ាង កន្លងមកនេះ ចិនក៏បានដាក់ចេញនូវគោលនយោបាយគ្មានកូវីដ១៩ ឬ Zero-Covid ផងដែរ។ ប៉ុន្ដែ ករណីឆ្លងប្រចាំថ្ងៃនៅប្រទេសចិន នៅតែហក់ឡើងខ្ពស់ ដោយសារតែមេរោគបំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទមេរោគដែលមានសមត្ថភាពអាចចម្លងលឿន និងអាចយកឈ្នះទៅលើប្រសិទ្ធភាពវ៉ាក់សាំងថែមទៀតផង។ 

ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា បើ​ទោះបីជា​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក​កំពុង​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ​១៩ ដោយ​មានការ​បើក​ប្រទេស និង​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ធម្មតា​ឡើង​វិញ​ក៏​ពិតមែន ប៉ុន្ដែ​សម្រាប់​ចិន មិន​បាន​ជ្រើស​ដើរ​តាម​ផ្លូវ​រស់នៅ​ជាមួយ​កូ​វី​ដ​១៩​នោះ​ឡើយ ប៉ុន្ដែ​ចិន បាន​ជ្រើសរើស​ការ​ដាក់​ចេញ​គោលនយោបាយ​តឹងរ៉ឹង​នៅ​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩​។ ទោះជា​បែប​នេះ​ក្ដី ថ្មី​ៗ​នេះ ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ នៅ​តែ​បន្ដ​កើនឡើង និង​បាន​បំបែក​កំណត់​ត្រា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ដល់​ក្នុង​ចំនួន​ជិត​៣​ពាន់​៤​រយ​នាក់ កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ ពោល​គឺ មានការ​កើនឡើង​ទ្វេ​ដង​ធៀប​នឹង​ថ្ងៃ​កន្លង​ទៅ​។

ករណី​ឆ្លង​កើនឡើង​ដល់​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​បែប​នេះ ក៏​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ចិន​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​នៅ​ក្នុង​តំបន់​ដែល​មាន​ករណី​ឆ្លង​ខ្លាំង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ហើយ​ករណី​ឆ្លង​ដែល​បាន​រក​ឃើញ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ គឺជា​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ​។ បន្ថែម​ពី​នេះ អាជ្ញាធរ​ចិន​ក៏​មានការ​បិទ​សា​សា​រៀន​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ និង​បិទ​ទីក្រុង​មួយ​ចំនួន​នៅ​ភាគ​ឦសាន ខណៈ​ដែល​ខេត្ត​ប្រហែល​២០​ផ្សេង​ទៀត កំពុង​ប្រយុទ្ធ​ទប់ទល់​ជាមួយនឹង​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩​ប្រភេទ​អូ​មី​ក្រុង និង​ឌែ​លតា ដែល​កំពុង​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​។ 

ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ មុនគេ​បង្អស់​នៅ​ចុងឆ្នាំ​២០១៩ ហើយ​បន្ទាប់​ពី​នោះ ចិន​ក៏​បាន​ដាក់​ចេញ​វិធានការ​គ្រប់គ្រង​កូ​វី​ដ​១៩​បាន​គត់មត់​ជាងគេ​ធៀប​នឹង​ប្រទេស​ធំ​ៗ​ជា​ច្រើន​ទៀត ក៏​ប៉ុន្ដែ នៅ​ពេល​ក្រោយ​មាន​វត្តមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង​ចេញ​រាតត្បាត ចិន​បាន​ចាប់ផ្ដើម​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​កាន់តែ​ច្រើន​ឡើង​ៗ បើ​ទោះបីជា​ចិន​មាន​វិធានការ​តឹងរ៉ឹង​ជាងគេ​ក៏​ដោយ​ចុះ​។

ទោះ​យ៉ាងណា តាម​តួលេខ​ពី​ស្ថាប័ន Worldometters បាន​បង្ហាញ​ថា គិត​មក​ទល់​ពេល​នេះ ចិន​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​ត្រឹមតែ​ជាង​១១​ម៉ឺន​ករណី​ប៉ុណ្ណោះ និង​មាន​អ្នក​ស្លាប់​ជាង​៤​ពាន់​៦​រយ​នាក់​។ ដោយឡែក ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ មក​ទល់​ពេល​នេះ ប្រទេស​ចិនដីគោក ដែល​មាន​ប្រជាជន​១​ពាន់​៤​រយ​លាន​នាក់​នោះ អ្នក​ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​មាន​ជាង​៨៤%​ហើយ ខណៈ​ចំនួន​វ៉ាក់សាំង​ដែល​បាន​ចាក់​មាន​ជាង​៣​ពាន់​លាន​ដូ​ស​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសសមាជិកអាស៊ានមួយណា ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ?

ព័ត៌មាន
ក្រៅតែពីទីផ្សារចិន និងអឺរ៉ុប កម្ពុជាក៏កំពុងជំរុញការធ្វើពិធិកម្មទីផ្សារនាំចេញអង្កររបស់ខ្លួនកាន់តែខ្លាំងផងដែរ។ ក្នុងនោះ ទីផ្សារអាស៊ានក៏ជា…

ជនភៀសខ្លួនអ៊ុយក្រែនចាប់ផ្ដើមថយចុះ ខណៈប្រទេសជិតខាងនៅបន្តផ្តល់ទីជំរក

ព័ត៌មាន
ជនភៀសខ្លួនអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងបានធ្លាក់ចុះបន្ដិចវិញហើយនៅចុងសប្ដាហ៍នេះ ខណៈរដ្ឋាភិបាល និងប្រទេសក្បែរខាងទាំងនោះ បានព្យាយាមស្វែងរកទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ