ផលិតកម្មទង់ដែង

តើចិនកំពុងលេងល្បែងអ្វីទាក់ទងនឹងផលិតកម្មទង់ដែង?


បណ្តារោងចក្រចម្រាញ់ទង់ដែងនៅក្នុងប្រទេសចិនកំពុងស្វែងរកការបំពេញវត្ថុធាតុដើម ដើម្បីបម្រើផលិតកម្ម ស្របពេលដែលដែកអេតចាយដែលជាប្រភពនៃផលិតកម្មប្រឈមមុខនឹងការរឹតបន្តឹងបទបញ្ញតិត្រូតពិនិត្យដោយអាជ្ញាធរ។ អ្នកជំនាញអះអាងថា ៣០%នៃផលិតកម្មទង់ដែងនៅក្នុងប្រទេសនេះ គឺបានមកពីការចម្រាញ់ពីកាកសំណល់អេតចាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ផលិតកម្មទង់ដែង
ដោយ

ការខ្វះខាតសំណល់អេតចាយដើម្បីបំពេញផលិតកម្មរោងចក្រចម្រាញ់ទង់ដែងនានានៅក្នុងប្រទេសចិន អាចជាបំណងអចេតនាមួយរបស់ទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ទង់ដែងចូលទៅកាន់ទីផ្សារ។ រោងចក្រកែច្នៃសំណល់អេតចាយទង់ដែងជាច្រើននៅក្នុងប្រទេសចិន គឺពឹងផ្អែកលើការបញ្ចុះតម្លៃពន្ធដែកអេតចាយពីរដ្ឋាភិបាលក្នុងតំបន់ ប៉ុន្តែបទបញ្ញត្តិថ្មី ដែលនឹងចូលជាធរមាននៅខែសីហា ខាងមុខ ដែកដាក់ចេញដោយទីក្រុងប៉េកាំង អាចនឹងប៉ះពាល់ដល់ផលិតកម្មទង់ដែងរបស់រោងចក្រចម្រាញ់នានា។

លោក ចេន ហ្សូសេន (Chen Xuesen) អ្នកនាំពាក្យនៃសមាគមឧស្សាហកម្មលោហៈមិនមែនដែករបស់ប្រទេសចិនបាននិយាយកាលពីពេលថ្មីៗថា ប្រហែល៣០% នៃផលិតកម្មទង់ដែង របស់ប្រទេសចិន គឺបានប្រើប្រាស់ដែកសំណល់អេតចាយជាវត្ថុធាតុដើម។

បច្ចុប្បន្នតម្រូវការប្រើប្រាស់ទង់ដែងនៅលើពិភពលោក គឺពឹងផ្អែកខ្លាំងនៅលើធនធានទង់ដែងពីចិន ប៉ុន្តែការសម្រេចចិត្តរបស់ចិនលើបញ្ហានេះនឹងធ្វើឲ្យតម្រូវការលោហៈនេះ ប្រឈមមុខនឹងកង្វះខាត។

ក្រៅពីទង់ដែង ក្រុមហ៊ុន Shanghai Metals Market បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា គោលនយោបាយដែលចិនបានដាក់ចេញនេះ ក៏អាចរំខានដល់ការផលិតលោហៈធាតុផ្សេងទៀត ដែលប្រើប្រាស់សំណល់អេតចាយផងដែរ ជាពិសេស គឺអាលុយមីញ៉ូម និងសំណ៕
ដោយៈ សរ សុជាតិ ​

None



អត្ថបទបន្ទាប់


ធនាគារកណ្ដាលអាម៉េរិកកំពុងរកឱកាសសមស្របដើម្បីបញ្ចុះអត្រាការប្រាក់ ដោយមិនរង់ចាំរហូតដល់អតិផរណាធ្លាក់ចុះដល់២%ឡើយ

លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉រិកបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី១៥ ខែកក្កដា ថា ធនាគារកណ្ដាលអាម៉េរិកកំពុងសម្…

ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនអាហារនៅថៃ កំពុងតស៊ូក្នុងសមុទ្រនៃវិបត្តិ

App ដឹកជញ្ជូនអាហារដែលរះត្រដែតខ្លាំងនៅក្នុងអំឡុងរីករាលដាលនៃមេរោគកូវីដ-១៩ ដូចជា Robinhood បានប្រកាសក្ស័យធន និងគ្រោងបិទទ្វារនៅចុងខែកក្កដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ