ឥណ្ឌូនេស៊ីផ្តើមនាំចេញធ្យូងថ្មឡើងវិញ

ឥណ្ឌូនេស៊ីព្រមបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញហើយ ក្រោយផ្អាកអស់ជិតពីរសប្តាហ៍


ក្រោយពីបានផ្អាកការនាំចេញធ្យូងថ្មបានជិត២សប្ដាហ៍ នៅទីបំផុត ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកនាំចេញធ្យូងថ្មដ៏ធំមួយក្នុងតំបន់ បានសម្រេចចិត្តបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញហើយនៅថ្ងៃព្រហស្បតិ៍ទី១៣មករានេះ។
ឥណ្ឌូនេស៊ីនឹងធ្វើការសម្រេចចិត្តអំពីការបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញ
ដោយ

ការបើកនាំចេញធ្យូងថ្មីឡើងវិញនេះ គឺក្រោយមានការអំពាវនាវពីប្រទេសជាច្រើន ដែលសុទ្ធសឹងជាអ្នកពឹងផ្អែកលើធ្យូងថ្មរបស់ឥណ្ឌូនេស៊ី ដើម្បីទទួលបានថាមពលប្រើប្រាស់ដូចជា ជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូងជាដើម។ នៅថ្ងៃបើកនាំចេញធ្យូងថ្មដំបូងនេះ យ៉ាងហោចណាស់ មាននាវា ៣៧គ្រឿងដែលដាក់ពេញទៅដោយធ្យូងថ្ម ត្រូវបានអនុញ្ញាតឲ្យដឹកនាំចេញពីដែនទឹកឥណ្ឌូនេស៊ី ទៅកាន់ប្រទេសបញញជាទិញ។

សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ការហាមប្រាមការនាំចេញដែលបានអនុវត្តពីថ្ងៃទី០១មករាត្រូវបានដកចេញវិញ សម្រាប់ក្រុមហ៊ុនរុករកធ្យូងថ្មណា ដែលបានផលិតធ្យូងថ្មគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ហើយបានធានានូវប្រតិបត្តិការថាមពលក្នុងរយៈពេល១៥ថ្ងៃខាងមុខ។

ឥណ្ឌូនេស៊ីដែលគេតែងស្គាល់ថា ជាប្រទេសនាំចេញធ្យូងថ្មដ៏ធំមួយ កាលពីសប្តាហ៍មុនបានប្រកាសផ្អាកការនាំចូលបណ្តោះអាសន្នសម្រាប់ពេញមួយខែមករាឆ្នាំ២០២២ ដោយអះអាងថា ខ្លួនចង់ធានាឲ្យបានពីតម្រូវការប្រើប្រាស់គ្រប់គ្រាន់នៅក្នុងស្រុក។ ប្រការនេះបានធ្វើឲ្យ ទីផ្សារថាមពលសកលមានក្តីបារម្ភជាខ្លាំង ពិសេសប្រទេសធំៗដែលពឹងផ្អែកលើការនាំចូលធ្យូងថ្មពីឥណ្ឌូនេស៊ី ដូចជាជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិនជាដើម។

យ៉ាងណាមិញ រដ្ឋាភិបាលក្រុងហ្សាកាតា បានស្តីបន្ទោសរឿងនេះលើ ក្រុមហ៊ុនសហព័ន្ធថាមពលឥណ្ឌូនេស៊ីជាក្រុមហ៊ុនរបស់រដ្ឋ ដែលបានបរាជ័យក្នុងការរុករកធ្យូងថ្មឲ្យគ្រប់តាមគោលដៅកំណត់ ជាហេតុបានគំរាមកំហែងដល់ការកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសជាញឹកញាប់។ ការដែលមិនអាចសម្រេចទិន្នផលធ្យូងថ្ម តាមចំនួនកំណត់បានបែបនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ដោយសារតែបញ្ហាអាកាសធាតុ និងកង្វះខាតគ្រឿងចក្រធំៗសម្រាប់រុករក។

គួរបញ្ជាក់ថា ការសម្រេចឲ្យមានការនាំចេញធ្យូងថ្មដូចធម្មតាឡើងវិញនេះ ធ្វើឡើងនៅបន្ទាប់ពី ប្រទេសជាច្រើនរួមទាំងប្រទេសជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូង បានចេញមកទទូចឲ្យប្រទេសឥណ្ឌូនេស៊ី លុបចោលការហាមឃាត់ ដោយសារតែបារម្ភពីផលប៉ះពាល់ដល់តម្រូវការប្រើប្រាស់ថាមពលនៅតាមប្រទេសរៀងៗខ្លួន។

សូមជម្រាបថា ក្រោយពេលប្រកាសបើកការនាំចេញធ្យូងថ្មឡើងវិញភ្លាមមិនបានមួយថ្ងៃផង មាននាវាធំៗមិនតិចជាង១២០គ្រឿងឡើយដែលកំពុងរង់ចាំបន្តកន្ទុយគ្នា ត្រៀមដឹកជញ្ជូនធ្យូងថ្មចេញពីកំពង់ផែធ្យូងថ្ម នៃកោះ កាលីម៉ាន់តាន់ របស់ប្រទេសឥណ្ឌូនេស៊ី៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ សេដ្ឋកិច្ចឡាវស្ថិតក្នុងវង្វង់ ៤,៥ភាគរយសម្រាប់ឆ្នាំ ២០២២

ព័ត៌មាន
ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចឡាវស្ថិតក្នុងវង្វង់ ៤,៥ភាគរយសម្រាប់ឆ្នាំ ២០២២នេះ។ ទោះបីជាមានការព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកយឺតក៏ដោយ…

អតិផរណាអាមេរិកកើនខ្ពស់ដល់កម្រិតមិនធ្លាប់មានក្នុង ៤០ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន កើនរហូតដល់អត្រាមួយមិនធ្លាប់មានឡើយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ អត្រាកំណើនអតិផរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ