ភូមិសាស្រ្តនយោបាយ

ក្រសួងការពារជាតិចិន ថ្កោលទោសការដាក់ពង្រាយកាំជ្រួចមីស៊ីលរបស់អាម៉េរិក នៅហ្វីលីពីន


ក្រសួងការពារជាតិចិន កាលពីពេលថ្មីៗ បានចេញមកថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាម៉េរិក នៅភាគខាងជើងនៃប្រទេសហ្វីលីពីន ក្នុងអំឡុងធ្វើសមយុទ្ធយោធា កាលពីខែមេសា និងបានចាត់ទុកថា ទង្វើនេះនឹងនាំមកនូវហានិភ័យនៃសង្គ្រាមនៅក្នុងតំបន់ដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ភូមិសាស្រ្តនយោបាយ
ដោយ

អ្នកនាំពាក្យក្រសួងការពារជាតិ លោក វូ ឈាន (Wu Qian) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិនសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ពង្រាយកាំជ្រួចមីស៊ីលរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសហ្វីលីពីន ហើយចិននៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងប្រឆាំងនឹងការដាក់ពង្រាយមីស៊ីលជាលើកដំបូងនេះនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក វូ បាននិយាយថា ការអនុវត្តរបស់សហរដ្ឋអាម៉េរិក និងហ្វីលីពីននេះ បានធ្វើឱ្យតំបន់នេះទាំងមូលស្ថិតនៅក្រោមភ្លើងរបស់សហរដ្ឋអាម៉េរិក និងនាំមកនូវហានិភ័យនៃសង្រ្គាមដ៏ធំចូលទៅក្នុងតំបន់នេះ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់។

លោកបានបន្ថែមថា មីស៊ីលរយៈចម្ងាយមធ្យមទាំងនេះ គឺជាអាវុធយុទ្ធសាស្ត្រ និងជាអាវុធវាយប្រហារស្របពេលមានពណ៌នៃសង្គ្រាមត្រជាក់ខ្លាំង ខណៈដែលចិន ក៏បានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមដ៏ទំនើបរបស់ខ្លួនផងដែរ ប៉ុន្តែវាគឺជាឃ្លាំងអាវុធមីស៊ីលផ្លោងអនុសញ្ញាជាធម្មតាតែប៉ុណ្ណោះ។

ការថ្កោលទោសរបស់ចិននេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បាននិយាយកាលពីខែមុនថា ខ្លួនបានបញ្ជូនប្រព័ន្ធមីស៊ីលប្រភេទថាយហ្វន់ (Typhon) របស់ខ្លួនទៅប្រទេសហ្វីលីពីន ដែលជាផ្នែកមួយនៃសមយុទ្ធយោធា«ប្រកៀកស្មាគ្នា»របស់ពួកគេ។

មន្ត្រីយោធាហ្វីលីពីន លោកវរៈសេនីយ៍ឯក ម៉ៃឃែល ឡូជីកូ (Michael Logico) បាននិយាយនៅពេលនោះថា ប្រព័ន្ធមីស៊ីលថូម៉ាហក (Tomahawk) និងមីស៊ីល SM-6 ត្រូវបានដាក់ពង្រាយនៅខេត្តអ៊ីឡូកូស ណ័រតេ (Ilocos Norte) នៅភាគខាងជើងប្រទេសហ្វីលីពីន ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលទាំងនេះត្រូវបានបញ្ជូនចេញវិញ ឬក៏យ៉ាងណានោះទេ៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យបំណុលសាធារណៈរបស់ថៃ កើនជិតដល់កម្រិតគ្រោះថ្នាក់?

ក្រុមអ្នកជំនាញព្រមានថា បំណុលសាធារណៈរបស់ប្រទេសថៃ កំពុងកើនឡើងជិតដល់កម្រិតពិដានប្រកបដោយភាពគ្រោះថ្នាក់ ខណៈដែលផែនការជំរុញសេដ្ឋកិច្ចរយៈពេលខ្ល…

លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាម៉េរិកទី១ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានតុលាការផ្តន្ទាទោសព្រហ្មទណ្ឌ

លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីទី១ ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដែលត្រូវបានតុលាការក្រុងញូវយ៉ក ផ្តន្ទាទោសព្រហ្មទណ្ឌ កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ