Advertisement
Advertisement
Advertisement
វិស័យទេសចរណ៍ថៃ

ថៃ កំពុងពិចារណាយកថ្លៃពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ជិត ១០ដុល្លារ


ក្រសួងទេសចរណ៍ និងកីឡាថៃ កំពុងពិចារណាលើ ការយកពន្ធប្រមាណ ១០ដុល្លារអាមេរិក ឬតិចជាងនេះ ពីភ្ញៀវទេសចរបរទេសម្នាក់ៗ ដែលចូលមកកម្សាន្តនៅក្នុងប្រទេសថៃ ដោយចាត់ទុកជា ការធានារ៉ាប់រងលើហានិភ័យជម្ងឺរាតត្បាត ហើយបញ្ហានេះ អាចនឹងជជែកលម្អិត នៅ ពេលប្រទេសថៃ បើកដំណើរការឡើងវិញ និងសកម្មភាពទេសចរណ៍ចាប់ផ្តើមបន្តជាធម្មតាវិញ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃនៅថ្ងៃនេះ។
ថៃ កំពុងពិចារណាយកថ្លៃពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ជិត ១០ដុល្លារ
ដោយ
Advertisement

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​បញ្ជាក់​ថា ពន្ធ​ថ្មី​នេះ នឹង​ប្រមូល​នៅ​ពេល​ដែល ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​ដល់​ប្រទេស​ថៃ រាប់​បញ្ចូល​ទាំងអស់ ទាំង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ឬ​តាម​ផ្លូវទឹក និង​ផ្លូវគោក​។

ប្រាក់​ចំណូល​ពី​ពន្ធ​នេះ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង មូលនិធិ​ទេសចរណ៍ គ្រប់គ្រង​ដោយ​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ ក្នុង​គោលបំណង​ប្រើប្រាស់​ថវិកា​នេះ អភិវឌ្ឍន៍ និង​កែ​លម្អ​ឡើង​វិញ​នូវ ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដល់ វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ការ​ផ្តល់ ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ដល់ ភ្ញៀវ​ទេសចរណ៍​ទាំងអស់​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ បាន​បន្ថែម​ទៀត​ថា ពន្ធ​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ      រយៈពេល ២០​ឆ្នាំ ដែល​បាន​ផ្តួចផ្តើម​តាំងពី​ឆ្នាំ ២០១៩​កន្លង​មក​ម្ល៉េះ តែ​ត្រូវ​ពន្យារពេល​មក​ដល់​ពេល​នេះ ដោយសារ​តែ​វិបត្តិ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩​។

យ៉ាងណា​ក៏​ដោយ ក្រសួងទេសចរណ៍​ថៃ បាន​ចាត់តាំង​ឲ្យ សាកលវិទ្យាល័យ ណា​រី​សួន ធ្វើការ​សិក្សា​ជាបឋម អំពី កម្រិត​ថ្លៃ​ពន្ធ​សមរម្យ សម្រាប់​ភ្ញៀវ​ទេសចរ ដោយ​ក្រសួង​កំណត់​មិន​ឲ្យ​លើស​ពី ១០​ដុល្លារ​ក្នុង​ម្នាក់​នោះ​ឡើយ​។​នៅ​ពេល​ការ​សិក្សា​ត្រូវ​បាន​បញ្ចប់ ក្រសួង​នឹង​ដាក់​សំណើ​នេះ​ទៅ គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត ហើយ​ក្រសួង គ្រោង​នឹង​ប្រកាស​ពន្ធ​ថ្មី​នេះ នៅ​ត្រីមាស​ទី​៤ ឆ្នាំ ២០២០​នេះ​ផង​ដែរ​។

អាជ្ញាធរ​ទេសចរណ៍​ថៃ ក៏​បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា វិធានការ​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ថៃ រយៈពេល​វែង ហើយ​បើសិនជា ថៃ ប្រើប្រាស់​ថវិកា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ផ្តល់​អត្ថប្រយោជន៍​ដល់ ភ្ញៀវ​ទេសចរណ៍​នោះ វា​មិនមែន​ជា​ឧបសគ្គ​ទៀត​នោះ​ឡើយ​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាមជាច្រើន បានដាក់លក់ក្រុមហ៊ុនក្នុងតម្លៃទាបទៅឲ្យ វិនិយោគិនបរទេស

ព័ត៌មាន
ក្រុមហ៊ុនក្នុងស្រុកវៀតណាមជាច្រើនដែលជួបបញ្ហាប្រឈមនឹងការក្ស័យធន ដោយសារតែមេរោគកូវីដ១៩នោះ គឺកំពុងតែជួបប្រទះនូវ បញ្ហាថ្មីមួយទៀត ដែលចាំបាច...

ក្រសួងអប់រំនៅតែឲ្យបន្ដពន្យារពេលការបើកសាលាឡើងវិញ ទោះមានការស្នើឲ្យបើកពីគ្រឹះស្ថានសិក្សាក្ដី

ព័ត៌មាន
បន្ទាប់មានការសំណូមពរពីសមាគមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សា សាធារណៈមួយចំនួន ដោយស្នើឲ្យធ្វើការបើកដំណើរការសាលារៀនឡើងវិញ នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ