ប្រមុខការទូតចិនព្រមានប្រទេសអាស៊ីអាគ្នេយ៍ជាថ្មី

លោកវ៉ាង យីព្រមានបណ្តាប្រទេសអាស៊ីអាគ្នេយ៍ថា «កម្លាំងខាងក្រៅកំពុងបង្កើតភាពមិនចុះសម្រុង» នៅក្នុងតំបន់


រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃទី ២កញ្ញាថា «សោកនាដកម្ម» នៃសង្រ្គាមនៅអ៊ុយក្រែនមិនត្រូវឲ្យកើតឡើងម្តងទៀតនៅក្នុងទ្វីបអាស៊ីឡើយ និងបានព្រមានបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មិនត្រូវក្លាយជាកូនអុកនៅក្នុងការប្រកួតប្រជែងអំណាចនៃប្លុកមហាអំណាចនោះទេ។ ការលើកឡើងនេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលនឹងត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា នៅប្រទេសឥណ្ឌូនេស៊ី។
ប្រមុខការទូតចិនព្រមានប្រទេសអាស៊ីអាគ្នេយ៍ជាថ្មី
ដោយ

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏បានចោទប្រកាន់«កម្លាំងខាងក្រៅ» ថា «កំពុងព្យាយាមធ្វើឱ្យមានការមិនចុះសម្រុង» ក្នុងចំណោមប្លុកសមាជិកអាស៊ាន ដើម្បីរារាំងមិនឱ្យចេញដំណោះស្រាយរួមក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយចិនបានផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។

ការថ្លែងឡើងបែបនេះរបស់ប្រមុខអ្នកការទូតកំពូលចិន ធ្វើឡើងតាមរយៈវីដេអូទៅកាន់សន្និសីទមួយ ដែលរៀបចំដោយសហគមន៍គោលនយោបាយការបរទេសនៃប្រទេសឥណ្ឌូណេស៊ី ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា។ នៅក្នុងវីដេអូនោះ លោកវ៉ាងបានថ្លែងថា «គំនិតសង្គ្រាមត្រជាក់ និងល្បែងយកអ្នកឈ្នះអ្នកចាញ់ គួរតែត្រូវបានបញ្ឈប់ទៅនៅក្នុងតំបន់ ព្រោះបើមិនដូច្នេះទេ តាមរយៈការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនេះ អាស៊ីនឹងក្លាយជាទីលានសម្រាប់ពួកមហាអំណាចដូចអតីតកាល»។
ក្នុងនោះ លោកបានគូសបញ្ជាក់ដោយលើកយកវិបត្តិអ៊ុយក្រែនធ្វើជាឧទាហរណ៍ជាក់ស្តែង។ លោកវ៉ាងយី ថា ជម្លោះប្រភេទនេះមិនត្រូវកើតឡើងម្តងទៀតនៅក្នុងតំបន់អាស៊ីឡើយ ហើយលោកក៏លើកឡើងនិងសរសើរអំពី«គុណតម្លៃអាស៊ី» និងបានអំពាវនាវដល់ស្មារតីនៃសន្និសីទឆ្នាំ១៩៥៥ នៅទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលប្រទេសទើបទទួលឯករាជ្យថ្មី បានយល់ព្រមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ ហើយប្រឆាំងអាណានិគមនិយមនៅក្នុងតំបន់។
ទោះបីជានៅក្នុងការថ្លែងតាមវីដេអូនោះ លោកវ៉ាងមិនបានបញ្ជាក់ឈ្មោះ«កម្លាំងខាងក្រៅ»ថា ជាប្រទេសណា ក៏អ្នកអង្កេតមួយចំនួនយល់ឃើញថា ចង់សំដៅទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធតែម្តង។ យោងតាមលោក Zhou Chenming អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធា Yuan Wang ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានកត់សម្គាល់ឃើញថា សុន្ទរកថារបស់លោក Wang បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់ទីក្រុងប៉េកាំងចំពោះផែនការយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែលមានសក្តានុពល ក្នុងការបង្កើតវិបត្តិមួយចំនួនស្រដៀងនឹងជម្លោះយោធាដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងតំបន់អាស៊ីនេះ។
អ្នកស្រាវជ្រាវរូបនេះបន្ថែមថា «ការដាក់ពង្រាយយោធានាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ភាគបូព៌ា ដើម្បីពង្រឹងសម្ព័ន្ធកូរ៉េខាងត្បូងនិងជប៉ុន រួមជាមួយនឹងកិច្ចព្រមព្រៀង Aukus ដើម្បីភ្ជាប់អូស្ត្រាលី និងអង់គ្លេស និងសកម្មភាពផ្សេងទៀត គឺសុទ្ធសឹងជាការបង្កហេតុ និងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់បំបែកកម្លាំងយោធាចិន នៅក្នុងទិសដៅផ្សេងគ្នា បើសិនសង្គ្រាមពិតជាផ្ទុះឡើងនៅកោះតៃវ៉ាន់មែននោះ»។




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីត្រៀមសណ្ឋាគារជិត២០កន្លែង សម្រាប់ស្វាគមន៍មេដឹកនាំមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

ខណៈដែលសណ្ឋាគារធំៗជិត២០កន្លែង នៅទីក្រុងហ្សាកាតាត្រូវបានត្រៀមស្វាគមន៍មេដឹកនាំ២២ ប្រទេសដោយរួមទាំងកម្ពុជា និង ៩ អង្គការស្ថាប័នអន្តរជាតិ ដែលន…

ហេតុអ្វីលោកហ្សេលេនស្គី សម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិក្នុងពេលសង្គ្រាម ហើយប្រមុខដឹកនាំថ្មីជានរណា?

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានសម្រេចចិត្តធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ក្រោយប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ