ពាក់កណ្តាលអឺរ៉ុបនឹងឆ្លងអូមីក្រុងនៅ២ខែខាងមុខ

មនុស្សប្រហែលពាក់កណ្តាលនៃទ្វីបអឺរ៉ុបនឹងអាចឆ្លងកូវីដ១៩អូមីក្រុងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ


ពលរដ្ឋជាងពាក់កណ្តាលនៃទ្វីបអឺរ៉ុប អាចនឹងឆ្លងកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ក្នុងរយៈពេល ៦ទៅ៨សប្តាហ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។ ការព្រមានបែបនេះធ្វើឡើងចំពេលដែលកូវីដ១៩ដែលមានសមត្ថភាពចម្លងលឿនរហ័ស អូមីក្រុង កំពុងរាតត្បាតពាសពេញពិភពលោក និងមានចំនួនច្រើននៃករណីឆ្លងថ្មីៗ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ពាក់កណ្តាលអឺរ៉ុបនឹងឆ្លងអូមីក្រុងនៅ២ខែខាងមុខ
ដោយ

ជាក់ស្តែង សូ​ម្បី​តែ​ប្រទេស​ចិន ដែល​មាន​វិធានការ​ដ៏​តឹង​រឹង​នឹង​កូ​វី​ដ​១៩ ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​នៅ​ក្នុង​សហគមន៍​ផង​ដែរ​។ ប្រការ​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នកជំនាញ​ដាក់​ការ​ក្រើនរំឭក​ជា​ថ្មី​ថា គេ​មិន​គួរ​ចាត់​ទុក ឬ​ឆ្លើយ​តប​នឹង​អូ​មី​ក្រុង ដូច​ជា​ជំងឺ​គ្រុនផ្តាសាយ​ធម្មតា​នោះ​ទេ​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប លោក ហាន់ ឃ្លើ​ក (Hans Kluge) បាន​ព្រមាន​ថា អូ​មី​ក្រុង នឹង​ធ្វើ​ឲ្យ​រលក​ឆ្លង​កូ​វី​ដ​១៩​បោកបក់​ពេញ​ទ្វីបអឺរ៉ុប​ពី​ពេល​នេះ ទៅ​ដល់ ៦ ឬ​៨​ស​ប្តា​ហ៍​ទៀត​។ ជាមួយនឹង​សម្ទុះ​ឆ្លង​លឿន​រហ័ស​នៃ​អូ​មី​ក្រុង​នៅ​ដើមឆ្នាំ​២០២២​នេះ អង្គការ​សុខភាព​ពិភពលោក បាន​វាយតម្លៃ​ថា ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​អឺរ៉ុប​នឹង​អាច​ឆ្លង មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន អូ​មី​ក្រុង​។ 

ប្រធាន WHO ប្រចាំ​តំបន់​អឺរ៉ុប​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា តំបន់​អឺរ៉ុប​កំពុង​ត្រូវ​បាន​វាយ​សង្គ្រប់​ដោយ​កូ​វី​ដ​១៩​អូ​មី​ក្រុង​។ ក្នុង​នោះ ប្រទេស​អឺរ៉ុប​ចំនួន ៥០​ប្រទេស​ទៅ​ហើយ​ក្នុង​ចំណោម ៥៣​ប្រទេស បាន​ប្រកាស​រក​ឃើញ​ករណី​អូ​មី​ក្រុង​នៅ​ក្នុង​សហគមន៍​។ ជាមួយ​គ្នា​នេះ ករណី​ឆ្លង​ថ្មី​ៗ​ក្នុង​តំបន់​អឺរ៉ុប​ដដែល បាន​កើន​លើស ៧​លាន​ករណី គិត​ត្រឹម​មួ​យស​ប្តា​ហ៍​ដំបូង​ប៉ុណ្ណោះ​នៃ​ឆ្នាំ​២០២២​នេះ​។ ចំនួន​នេះ​បាន​កើនឡើង​ទ្វេ​ដង បើ​ធៀប​នឹង​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​។

ដោយ​មើលឃើញ​ពី​ល្បឿន​ចម្លង​ដ៏​លឿន​រហ័ស​របស់​អូ​មី​ក្រុង WHO បាន​ព្រមាន​ថា យ៉ាង​យូរ​ត្រឹម ២​ខែ​ខាង​មុខ នឹង​មាន​ពាក់កណ្តាល​នៃ​ប្រជាជន​អឺរ៉ុប ពោល​គឺ​មាន​ប្រជាជន​ប្រមាណ​ជាង ៣៧០​លាន​នាក់  នឹង​ឆ្លង​កូ​វី​ដ​១៩​អូ​មី​ក្រុង​ទាំងអស់​។

ទោះជា​យ៉ាងណា​ក៏​ដោយ មាន​ទិន្នន័យ​ជា​ច្រើន​បាន​លើក​ឡើង​ថា អូ​មី​ក្រុង អាច​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​របស់​មនុស្ស ច្រើន​ជាង​ប៉ះពាល់​ទៅ​លើ​សួត ដែល​ធ្វើ​ឱ្យ​មេរោគ ប្រភេទ​នេះ​មាន​រោគ​សញ្ញា​ស្រាល​ជាង មេរោគ​កូ​វី​ដ​១៩​ប្រភេទ​មុន​ៗ​។ ប៉ុន្តែ WHO នៅ​តែ​អះអាង​ថា ការ​សិក្សា​បន្ថែម​ទៀត​នៅ​តែ​ត្រូវធ្វើ​ឡើង ដើម្បី​បញ្ជាក់ និង​ស្គាល់​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត​ពី​មេរោគ​ប្រភេទ​នេះ​។

សូម​ជម្រាប​ថា អង្គការ​សុខភាព​ពិភពលោក​បាន​បន្ត​អំពាវនាវ កុំ​ឲ្យ​ឆ្លើយ​តប ឬ​ចាត់​ទុក​កូ​វី​ដ​១៩ ពិសេស​កូ​វី​ដ​១៩​អូ​មី​ក្រុង​ថា ជា​ជំងឺ​ផ្តាសាយ​ធម្មតា និង​ព្យាយាម​បិទ​បញ្ចប់​វា​ត្រឹម​ឆ្នាំ​២០២២​នេះ​អី​។ បើ​តាម​អ្នកជំនាញ វា​លឿន​រហ័ស​ពេក​ដែល​ប្រទេស​មួយ​ចំនួន បាន​ចាត់​ទុក​វា​ជា​ជំងឺ​ផ្តាសាយ​ធម្មតា ហើយ​ចង់​ឈប់​ចាត់​ទុក​វា​ជា​ជំងឺ​រាតត្បាត​នៅ​ត្រឹម​ឆ្នាំ​២០២២​នេះ​។ មែនទែន​ទៅ នៅ​មានរឿង​មិន​ប្រាកដប្រជា​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​កា​រវិ​វត្ត​របស់​មេរោគ ស្រប​ពេល​ដែល​វា​អាច​បំប្លែង​ខ្លួន​ឆាប់រហ័ស​ដូច​បានឃើញ​បច្ចុប្បន្ន ដែល​កំពុង​បង្ក​ការ​បញ្ហា​ប្រឈម​ថ្មី​ៗ​ជា​ច្រើន​៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃប្រកាសរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកជាផ្លូវការលើកដំបូង ស្របពេលសាច់ជ្រូកក៏កំពុងតែឡើងថ្លៃខ្ពស់ខ្លាំង

ព័ត៌មាន
ប្រទេសថៃបានប្រកាសថា ខ្លួនបានរកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកជាផ្លូវការលើកដំបូងក្នុងប្រទេសរបស់ខ្លួនកាលពីថ្ងៃទី ១១ មករានេះ។ វត្តមាននៃជំងឺប…

ការប្រែប្រួលសេដ្ឋកិច្ចសកល និងប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២២

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមករា បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងតំបន់ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោករួមមាន អាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ