រថយន្តអគ្កិសនី

ការវាយលុករបស់រថយន្តអគ្កិសនីចិន នៅប្រេស៊ីល កំពុងគំរាមកំហែងដល់បណ្ដាក្រុមហ៊ុនផលិតរថយន្តលោកខាងលិច


រថយន្តអគ្គិសនីផលិតដោយចិន នៅពេលនេះកំពុងត្រូវប៉ាន់ខ្លាំង និងលក់ដាច់គុណនឹង៨ដងនៅក្នុងប្រទេសប្រេស៊ីល ខណៈប្រទេសនេះកំពុងមានតម្រូវការកាន់តែច្រើនសម្រាប់រថយន្តអគ្គិសនី និងរថយន្ត Hybrid ដែលមានតម្លៃថោកៗ ហើយកត្តានេះកំពុងគំរាមកំហែងដល់ចំណែកទីផ្សាររបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តលោកខាងលិច នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
រថយន្តអគ្កិសនី
ដោយ

សមាគមក្រុមហ៊ុនចែកចាយរថយន្តប្រេស៊ីល ហ្វេណាប្រេវ (Fenabrave) បានរាយការណ៍ថា ការលក់ចេញរថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូចនៅក្នុងប្រទេសប្រេស៊ីល មានចំនួនសរុប២០ម៉ឺន៨ពាន់គ្រឿង ក្នុងខែមេសា។ ចំនួននេះមានការកើនឡើង៣៧% ក្នុងនោះក្រុមហ៊ុនផលិតរថយន្តលោកខាងលិច រួមមាន ក្រុមហ៊ុន ហ្វីយ៉ាត់ (Fiat) របស់អ៊ីតាលី ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ និងក្រុមហ៊ុន General Motors របស់អាម៉េរិក កាន់កាប់តំណែងកំពូលទាំង៣ជាមួយនឹងការក្ដោបក្ដាប់ចំណែកទីផ្សាររួមបញ្ចូលគ្នា៥០% នៅក្នុងប្រទេសនេះ។

ទោះជាយ៉ាងណា បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន បាននិងកំពុងសម្ងំដណ្ដើមចំណែកទីផ្សាររបស់ក្រុមហ៊ុនលោកខាងលិចធំៗទាំង៣នេះដោយស្ងាត់ៗ។ យោងតាមទិន្នន័យបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ប្រទេសចិន រួមមានក្រុមហ៊ុន BYD ក្រុមហ៊ុន Chery Automobile ក្រុមហ៊ុនចិន Great Wall Motor បានកាន់កាប់ចំណែកទីផ្សាររួមបញ្ចូលគ្នា៧%នៅប្រទេសប្រេស៊ីល ក្នុងខែមេសា។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ នេះ បណ្ដាក្រុមហ៊ុនផលិតរថយន្តចិនលក់រថយន្តថ្មីៗរបស់ខ្លួនបានចំនួន៤ម៉ឺន៨ពាន់គ្រឿងនៅក្នុងប្រទេសប្រេស៊ីល ពោលគឺកើនឡើងដល់ទៅ៨ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកទីផ្សារកាន់កាប់ដោយក្រុមហ៊ុនចិនបានកើនឡើងពីក្រោម៣%សម្រាប់ពេញមួយឆ្នាំ២០២៣។

ដើម្បីដណ្ដើមចំណែកទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិតរថយន្ត (EV) និងរថយន្ត Hybrid ដោយពង្រឹងទាំងការឌីហ្សាញ និងគុណភាពនៃការផលិត ព្រមទាំងលក់ក្នុងតម្លៃធូរថ្លៃផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យនៅចិន កំពុងប្រឈមមុខនឹងបញ្ហាអ្វីថ្មីបន្ថែមទៀតនៅពេលនេះ?

ពលរដ្ឋចិន ដែលជាអ្នកទិញលំនៅឋានប្រមាណ១ពាន់៥រយនាក់ កំពុងជួបបញ្ហាបង់ប្រាក់ផ្តាច់រួចតាំង៨ឆ្នាំមុន តែមិនទាន់បានឃើញលំនៅឋានដែលខ្លួនបានទិញលេច…

តើគម្រោងព្រែកជីកហ្វូណនតេជោ ជាតេស្តសាកល្បងភាពរឹងមាំនៃសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកគណៈកម្មទន្លេមេគង្គ?

តើគម្រោងព្រែកជីកហ្វូណនតេជោ ជាតេស្តសាកល្បងភាពរឹងមាំនៃសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកនៃគណៈកម្មទន្លេមេគង្គ ខណៈសមាជិកខ្លះមិនសប្បាយចិត្ត? ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ