វិស័យ​ទេសចរណ៍ថៃ

លោកប្រយុទ្ធ ចន្ទអូចា៖ ថៃត្រូវការភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ


នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសហើយថារាជរដ្ឋាភិបាល កំពុងត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញ និងបានគូសបញ្ជាក់ថា ប្រទេសថៃពិតជាត្រូវការភ្ញៀវទេសចរបរទេសជាចាំបាច់ ដើម្បីជួយស្រោចស្រង់ដល់ សេដ្ឋកិច្ចជាតិឡើងវិញ។ ទោះយ៉ាងណា ការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ នឹងភ្ជាប់ជាមួយ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពលើ បញ្ហាមេរោគកូវីដ១៩ផងដែរ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះរបស់សារព័ត៌មានក្នុងស្រុកថៃ។
លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ (រូបភាព៖ AP)
ដោយ

ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា ការ​ទទួលភ្ញៀវ​ទេសចរ​បរទេស មក​កម្សាន្ត​នៅ​ប្រទេស​ថៃ ត្រូវធ្វើ​ឡើង​ដោយ​មានការ​កំណត់​ចំនួន​ច្បាស់លាស់ និង​ដើម្បី​សាកល្បង​ទៅ​លើ វិធានការ​គ្រប់គ្រង​មេរោគ​រាតត្បាត​របស់​ប្រទេស​ថៃ ថា​មាន​ប្រសិទ្ធភាព​កម្រិត​ណា​។

ការ​ដាក់​វិធានការ​ដូច្នេះ គឺ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​របស់ ប្រជាពលរដ្ឋ​ថៃ ដែល​ភ័យ​ព្រួយបារម្ភ​ថា ភ្ញៀវ​ទេសចរ​បរទេស អាច​នាំ​យក​រលក​ថ្មី នៃ​មេរោគ​កូ​វី​ដ​១៩ មក​កាន់​ប្រទេស​ថៃ​។

នាយក​រដ្ឋមន្ត្រី​ថៃ បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ ត្រូវ​តែ​បំពេញបែបបទ ហើយ​នៅ​ពេល​ដែល​ពួក​គេ​មក​ដល់ គឺ​ត្រូវ​បញ្ជាក់​ពី កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ និង​ត្រូវ​ដាក់​ឲ្យ​នៅ​ដោយឡែក​ផង​ដែរ​។

មានប្រទេស​ចំនួន​៦ ដែល​នឹងត្រូវ​អនុញ្ញាត​ឲ្យដឹក​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ក្នុងប្រទេស​ថៃបាន រួមមាន ប្រទេស​ដាណឺម៉ាក, អាល្លឺម៉ង់, អង់គ្លេស, កូរ៉េខាងត្បូង, ជប៉ុន និង​ហុងកុង​ប្រទេសចិន។

អ្នកជំនាញ បាន​អះអាង​ថា វត្តមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ សម្រាប់​ប្រទេស​ថៃ ពិតជា​សំខាន់​ណាស់នា​ពេល​នេះ បើសិនជា ថៃ មិន​ធ្វើ​អ្វីមួយ​នោះ​ទេ ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់​ថែម​ទៀត អាជីវកម្ម​ជា​ច្រើន នឹង​ត្រូវ​បិទទ្វារ ហើយ​បុគ្គលិក ក៏​បាត់បង់​ការងារ ដូច្នេះ​ហើយ រាជរដ្ឋាភិបាល​ថៃ ពិតជា​មិន​អាច​ជួយ​ពួក​គេ​បាន​ទាំង​អស់នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ រាជរដ្ឋាភិបាល​ថៃ បាន​និង​កំពុង​ធ្វើ​សេចក្តី​ព្រាង​អំពី នីតិវិធី​នៃ​ការ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ហើយនឹង​ពិចារណា​អំពី គោលដៅ​ទេសចរណ៍​ដំបូង ដែល​អាច​ទទួល​ពួក​គេ​បាន​។

សមាគម​សណ្ឋាគារ​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​បាន​ទទូច​សុំ​ដល់ រដ្ឋាភិបាល​ថៃ ដើម្បី​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ ត្រលប់​មក​វិញ ដោយសារ​តែ សណ្ឋាគារ​ជា​ច្រើន គ្មាន​ភ្ញៀវ​ចូល​ស្នាក់​នៅ​ទាល់តែ​សោះ សឹងតែ ០% ទៅ​ហើយ ហើយ​ខ្លះ​ទៀត ក៏​បាន​បិទទ្វារ​អាជីវកម្ម​ដែរ​។

បើ​តាម​របាយការណ៍​ចុង​ក្រោយ​ពី ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៧​ខែ ដើមឆ្នាំ ២០២០​នេះ ថៃ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៦​លាន ៧​សែន​នាក់ ធ្លាក់​ចុះ ៧១% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​ការ​ចំណាយ​របស់​ពួក​គេ​ទៀត​សោត ក៏​មាន​ត្រឹមតែ ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ធ្លាក់​ចុះ​ដល់​ទៅ ៧០%​។

សូម​ជម្រាប​ដែរ​ថា ថៃ រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ ៨​លាន​នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២០​នេះ ធ្លាក់​ចុះ​ជាង ៨០% ធៀប​នឹង​ឆ្នាំ​មុន ហើយ​ការងារ​ជាង ២​លាន​កន្លែង ក៏​ត្រូវ​បាត់បង់​ដោយសារ​តែ ការ​ធ្លាក់​ចុះ​ដ៏​ច្រើន​សន្ធឹក​នេះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ប្រឈមមុខការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ បន្ដ​ធ្លាក់ចុះ​រហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
ក្រុមវាយនភណ្ឌ និងកាត់ដេររបស់វៀតណាម Vinatex បានព្យាករពីការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរថា នឹងបន្តដាំក្បាលចុះប្រមាណ ១៤ ទៅដល់១៨% ក្នុ…

ស្ត្រីដែលមានទ្រព្យច្រើនជាងគេបំផុតនៅចិន ទិញ​សញ្ជាតិ​អឺរ៉ុប​តាមរយៈ"លិខិតឆ្លងដែនមាស"

ព័ត៌មាន
ឯកសារ​បែកធ្លាយ​បង្ហាញថា ស្ត្រីដែលមានទ្រព្យ​សម្បត្តិច្រើនជាងគេបំផុត​នៅ​ប្រទេសចិន ឈ្មោះ Yang Huiyan ទទួលបាន​សញ្ជាតិ​ជាពលរដ្ឋ​អឺរ៉ុប តាមរយៈ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ