វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យនៅចិន កំពុងប្រឈមមុខនឹងបញ្ហាអ្វីថ្មីបន្ថែមទៀតនៅពេលនេះ?


ពលរដ្ឋចិន ដែលជាអ្នកទិញលំនៅឋានប្រមាណ១ពាន់៥រយនាក់ កំពុងជួបបញ្ហាបង់ប្រាក់ផ្តាច់រួចតាំង៨ឆ្នាំមុន តែមិនទាន់បានឃើញលំនៅឋានដែលខ្លួនបានទិញលេចចេញជារូបរាង។ បញ្ហានេះ ត្រូវបានអ្នកវិភាគក្នុងវិស័យអចលនទ្រព្យ ចាត់ទុកអាចជាបន្ទុកថ្មីមួយបន្ថែមទៀត ដែលនឹងសម្ពាធលើការស្តារវិស័យអចលនទ្រព្យរបស់ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីពីរលើពិភពលោកមួយនេះ។ បើតាមការប៉ាន់ប្រមាណរបស់ក្រុមអ្នកជំនាញ បញ្ហាបង់ប្រាក់ផ្តាច់រួចមិនទាន់មានលំនៅឋាននេះ អាចមានលំនៅឋានប្រមាណ២០លានខ្នងផ្ទះ។
វិស័យអចលនទ្រព្យ
ដោយ

ប្រជាពលរដ្ឋចិន ប្រមាណ១ពាន់៥រយនាក់ បានអះអាងថា ពួកគេបានបង់ប្រាក់ផ្តាច់លើការទិញលំនៅស្ថានតាំងតែពីឆ្នាំ២០១៩ ប៉ុន្តែមកទល់ពេលនេះពួកគេនៅមិនទាន់ទទួលបានលំនៅឋាននៅឡើយទេ ហើយសូម្បីតែរូបរាងលំនៅឋាន ក៏មិនទាន់បានឃើញដូចគ្នាផងដែរ។ អ្នកទិញផ្ទះមួយចំនួនសុទ្ធតែបានអះអាងដូចគ្នាថា ពួកគេលែងចង់បានផ្ទះដែលពួកគេបានទិញទាំងនោះទៀតហើយ ពោលគឺបច្ចុប្បន្នពួកគេកំពុងធ្វើយ៉ាងណាយកលុយដែលខ្លួនបានបង់ទាំងនោះមកវិញតែប៉ុណ្ណោះ។ អ្នកទិញផ្ទះទាំងនោះមានអារម្មណ៍ថា ពេលនេះពួកគេត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍បោកប្រាស់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ដាន វ៉ាង (Dan Wang) មន្រ្តីនៅធនាគារ Hang Seng Bank បានចាត់ទុកករណីនេះ គឺជាបញ្ហាក្រៅឆាកមួយទៀត ដែលបានឆ្លុះពីបញ្ចាំងពីស្ថានភាពរបស់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិន។ សម្រាប់អ្នកជំនាញរូបនេះ អ្វីដែលបានកើតឡើងនៅទីក្រុង ធៀនជីង មិនមែនជាបាតុភូតប្លែកនោះទេ ហើយលោកស្រីជឿជាក់ថា នៅពេលខាងមុខវានឹងមានបញ្ហាថ្មីៗបន្ថែមទៀត។

មកដល់ពេលនេះគេបានប៉ាន់ប្រមាណថា អ្នកដែលមានស្ថានភាពស្រដៀងគ្នានឹងពលរដ្ឋ១ពាន់៥រយនាក់ នៅទីក្រុងធៀនជីង គឺមានលើសនេះ ខណៈដែលលំនៅឋានដែលគេលក់មុនគម្រោងចាប់ផ្តើមសាងសង់មានរហូតដល់ទៅ២០លានលំនៅឋានឯណោះ ស្របពេលដែលក្រុមហ៊ុនអភិវឌ្ឈន៍ដែលដួលរលំ ឫក្ស័យធន គឺមានជាបន្តបន្ទាប់ដោយរួមទាំងក្រុមហ៊ុនអចលនទ្រព្យ Evergrande ដែលកំពុងតែលង់ខ្លួនក្នុងបំណុលរហូតដល់១៧៤ពាន់លានដុល្លារ មិនទាន់ដោះស្រាយបាននៅឡើយចាប់តាំងពីមានបញ្ហានៅក្នុងឆ្នាំ២០២០ មក៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិក និងសហភាពអឺរ៉ុប ចាក់បញ្ចូលឧបត្ថម្ភធនជិត៨១ពាន់លានដុល្លារ ក្នុងផលិតកម្មបន្ទះឈីប ដើម្បីប្រជែងជាមួយចិន

ព័ត៌មាន
សហរដ្ឋអាម៉េរិក និងប្រទេសធំៗមួយចំនួននៅសហភាពអឺរ៉ុប បានចាក់បញ្ចូលសាច់ប្រាក់ឧបត្ថម្ភធនជិត៨១ពាន់លានដុល្លារចូលទៅក្នុងផលិតកម្មបន្ទះឈីបជំនាន់ថ្…

ការវាយលុករបស់រថយន្តអគ្កិសនីចិន នៅប្រេស៊ីល កំពុងគំរាមកំហែងដល់បណ្ដាក្រុមហ៊ុនផលិតរថយន្តលោកខាងលិច

ព័ត៌មាន
រថយន្តអគ្គិសនីផលិតដោយចិន នៅពេលនេះកំពុងត្រូវប៉ាន់ខ្លាំង និងលក់ដាច់គុណនឹង៨ដងនៅក្នុងប្រទេសប្រេស៊ីល ខណៈប្រទេសនេះកំពុងមានតម្រូវការកាន់តែច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ