កម្លាំងឆ្មាំសមុទ្រ

អ្នកជំនាញចិនព្រមានថា ផែនការបង្កើនកម្លាំងឆ្មាំសមុទ្រ និងការបង្កើនចំនួននាវាល្បាតរបស់ជប៉ុន ជាការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ


ក្រោមស្ថានការណ៍ការពង្រីកអំណាចខាងយោធាជាបន្តបន្ទាប់ដ៏គួរឱ្យព្រួយបារម្ភនាពេលថ្មីៗនេះ រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) កំពុងបង្ហាញយ៉ាងចំហអំពីមហិច្ឆតាដែនសមុទ្ររបស់ខ្លួន ដែលចុងក្រោយបំផុត លោកស្រី បានបង្ហាញពីគោលបំណងក្នុងការបង្កើនសមត្ថភាពរបស់អង្គភាពឆ្មាំសមុទ្រជប៉ុន រួមទាំងការបង្កើនចំនួននាវាល្បាតធំៗទៀតផង។ នេះបើយោងតាមទូរទស្សន៍ អាសាហ៊ី (Asahi) កាលពីថ្ងៃអង្គារ ទី២៣ធ្នូ។
កម្លាំងឆ្មាំសមុទ្រ
ដោយ

ទូរទស្សន៍របស់ជប៉ុនមួយនេះ បានរាយការណ៍ថា បន្ទាប់ពីការបង្ហាញគណៈរដ្ឋមន្ត្រីនៃរដ្ឋបាលរបស់លោកស្រីរួច លោកស្រីតាកាអ៊ិឈិ បានកោះប្រជុំលើកដំបូងជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាពសន្តិសុខដែនសមុទ្រ ដោយបានបង្ហាញពីផែនការក្នុងការពង្រឹងសមត្ថភាពខាងយោធាជាបន្តបន្ទាប់ ដូចជាការបន្ថែមនាវាល្បាតធំៗនៅក្នុងឆ្នាំសារពើពន្ធបន្ទាប់ ដែលស្របតាមគណៈរដ្ឋមន្ត្រីនៃរដ្ឋបាលមុនៗ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកស្រី តាកាអ៊ិឈិ បានថ្លែងថា «ស្ថានការណ៍ក្នុងដែនសមុទ្រជុំវិញប្រទេសជប៉ុន កំពុងតែកាន់តែធ្ងន់ធ្ងរឡើងៗ ដូច្នេះយើងត្រូវតែការពារទឹកដី និងដែនសមុទ្ររបស់ប្រទេសយើងយ៉ាងម៉ឺងម៉ាត់»។

លោក វ៉ាង យុន ហ្វ៊ើយ (Wang Yunfei) អ្នកជំនាញខាងកិច្ចការយោធាចិន បានប្រាប់ Global Times កាលពីថ្ងៃអង្គារ ទី២៣ ធ្នូថា ផែនការរបស់ជប៉ុនក្នុងការបង្កើនកងកម្លាំងឆ្មាំសមុទ្ររបស់ខ្លួនបន្ថែមទៀតនេះ បានកើតឡើងចំពេលដែលមានសកម្មភាពជាបន្តបន្ទាប់របស់ប្រទេសនេះ ក្នុងការអភិវឌ្ឍសមត្ថភាពខាងយោធារបស់ខ្លួន ដែលនេះជាការព្យាយាមហែកចោលរដ្ឋធម្មនុញ្ញ ដែលសង្កត់ធ្ងន់លើសន្តិភាពនិយមរបស់ពួកគេ និងបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិក្រោយពេលសង្គ្រាម។

លោក វ៉ាង បាននិយាយថា នេះគឺជាសញ្ញាគ្រោះថ្នាក់នៃមហិច្ឆតាយោធានិយមរបស់ប្រទេសជប៉ុន ហើយលោកបានបន្ថែមទៀតថា ពាក្យសម្ដី និងសកម្មភាពញុះញង់របស់ក្រុងតូក្យូនាពេលថ្មីៗនេះ បានបង្កើនការប្រុងប្រយ័ត្នដល់ប្រទេសនានានៅក្នុងតំបន់រួចហើយ៕




អត្ថបទបន្ទាប់


ហ្វីលីពីន ប្រកាសថានឹងបន្ដជួយសម្របសម្រួលដោះស្រាយ បញ្ហាកម្ពុជា-ថៃ នៅពេលឡើងធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

នៅសល់តែប្រមាណ មួយសប្ដាហ៍ទៀតប៉ុណ្ណោះ ហ្វីលីពីន នឹងឡើងធ្វើជាប្រធានអាស៊ានប្ដូរវេនជាផ្លូវការបន្ដពីម៉ាឡេស៊ីសម្រាប់អាណត្តិឆ្នាំ ២០២៦។ ក្នុងតំណែ…

ក្រសួងការបរទេសឥណ្ឌាចេញឆ្លើយតបតាមផ្លូវការទូត ប្រឆាំងនឹងការរុះរើរូបសំណាកព្រះហិណ្ឌូនៅក្នុងទឹកដីកម្ពុជា ដោយកងទ័ពថៃ

ក្រោយពីមានការបង្ហោះសារនៅលើបណ្ដាញសង្គម X របស់អតីតសមាជិកសភាឥណ្ឌា លោក វីចាយ៉ាសៃ រេតឌី វី (Vijayasai Reddy V) កាលពីថ្ងៃទី ២៣ ខែធ្នូ ដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ