គម្រោងរុករ៉ែនៅកុងហ្គោ

ក្រុមហ៊ុនចិន គ្រោះបោះទុនវិនិយោគដល់ទៅ៧ពាន់លានដុល្លារ លើគម្រោងរុករ៉ែនៅកុងហ្គោ


ក្រុមហ៊ុនចិន គ្រោងបោះទុនវិនិយោគដល់ទៅ៧ពាន់លានដុល្លារ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីរុករករ៉ែស្ពាន់ និងរ៉ែកូបាល់ (Cobalt) នៅសាធារណរដ្ឋកុងហ្គោ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
គម្រោងរុករ៉ែនៅកុងហ្គោ
ដោយ

ប្រធានាធិបតីកុងហ្គោ លោក ហ្វេលីក ស៊ីសេកេឌី (Felix Tshisekedi) បាននិយាយថា កិច្ចសន្យាក្នុងទំហំទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារ ដែលប្រទេសកុងហ្គោ និងចិន សម្រេចបានកាលពីឆ្នាំ២០០៨ នោះ បានផ្តល់អត្ថប្រយោជន៍តិចតួចណាស់ដល់កុងហ្គោ។ ដូច្នេះហើយលោក ក៏បាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធនេះឡើងវិញ។

បើតាមកិច្ចព្រមព្រៀងឆ្នាំ២០០៨ បានកំណត់ថា ក្រុមហ៊ុនចិន បានសន្យាផ្ដល់ថវិកាចំនួន៣ពាន់លានដុល្លារ ដល់ប្រទេសកុងហ្គោ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធការរុករករ៉ែស្ពាន់ និងរ៉ែកូបាល់ (Cobalt) តាមការស្នើសុំរបស់ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា ដែលមានឈ្មោះថា សាយខូម៉ាញ (Sicomines)។

លោក ស៊ីសេកេឌី បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៧ ខែមករា ថា ឥឡូវនេះក្រុមហ៊ុនចិន ដែលបានបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនរបស់កុងហ្គោ នោះនឹងបង្កើនការវិយោគរបស់ពួកគេឱ្យឡើងដល់៧ពាន់លានដុល្លារ ក្រោយពីលោកបានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០២៣ ដើម្បីចរចាពីបញ្ហានេះ។

បើតាមសេចក្ដីថ្លែងការណ៍មួយឱ្យដឹងថា ភាគីទាំងពីរបានយល់ព្រមរក្សារចនាសម្ព័ន្ធបច្ចុប្បន្ននៃការកាន់កាប់ភាគហ៊ុនឱ្យនៅដដែល ខណៈដែលក្រុមហ៊ុនដៃគូចិន សាយណូហាយដ្រូ (Sinohydro) និងក្រុមហ៊ុន China Railway Group នឹងបង់ថ្លៃផលចំណេញចំនួន១,២%ជារៀងរាល់ឆ្នាំដល់ប្រទេសកុងហ្គោ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក គ្រោងសាងសង់អគារកប់ពពកថ្មីដែលខ្ពស់បំផុតរបស់ខ្លួន

ព័ត៌មាន
សហរដ្ឋអាម៉េរិក គ្រោងសាងសង់អគារកប់ពពកថ្មី ដែលខ្ពស់បំផុតរបស់ខ្លួននៅក្នុងទីក្រុងដែលមិនសមទំនងមួយ នោះគឺនៅក្នុងទីក្រុងអូក្លាហូម៉ា (Oklahoma)…

ក្រុមហ៊ុនហ៊ិននីគែន និងក្រុមហ៊ុន Grab សហការគ្នាដើម្បីផ្សព្វផ្សាយសារការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ - ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ