គម្រោងសាងសង់អគារ

សហរដ្ឋអាម៉េរិក គ្រោងសាងសង់អគារកប់ពពកថ្មីដែលខ្ពស់បំផុតរបស់ខ្លួន


សហរដ្ឋអាម៉េរិក គ្រោងសាងសង់អគារកប់ពពកថ្មី ដែលខ្ពស់បំផុតរបស់ខ្លួននៅក្នុងទីក្រុងដែលមិនសមទំនងមួយ នោះគឺនៅក្នុងទីក្រុងអូក្លាហូម៉ា (Oklahoma) នៃរដ្ឋអូក្លាហូម៉ា។ គម្រោងអគារកប់ពពកថ្មី ដែលមានឈ្មោះ ឡេជិនស៍ ថៅវើ (Legends Tower) នេះ នឹងមានកម្ពស់ជាង៥៨១ម៉ែត្រ ដែលខ្ពស់ជាង២ដង បើធៀបនឹងអគារខ្ពស់បំផុតបច្ចុប្បន្ននៅក្នុងទីក្រុងនេះ និងជាអគារខ្ពស់បំផុតទី៥ក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
គម្រោងសាងសង់អគារ
ដោយ

បច្ចុប្បន្ន អគារខ្ពស់បំផុតទាំង១០របស់សហរដ្ឋអាម៉េរិក គឺសុទ្ធតែស្ថិតនៅទីក្រុងញូវយ៉ក និងទីក្រុងឈីកាហ្គោ។ ញូវយ៉ក គឺជាទីក្រុងធំបំផុតទី១ រីឯឈីកាហ្គោ គឺជាទីក្រុងធំបំផុតទី៣ របស់សហរដ្ឋអាម៉េរិក ខណៈដែលទីក្រុងអូក្លាហូម៉ា ជាទីក្រុងធំបំផុតទី២០ ដែលមានប្រជាជនត្រឹមតែប្រហែល៧០ម៉ឺននាក់ប៉ុណ្ណោះ។

ទោះបីជាទីក្រុងអូក្លាហូម៉ា ជាទីក្រុងធំបំផុតទី២០ ក៏ដោយចុះ ប៉ុន្តែក្រុមអភិវឌ្ឍន៍មួយក្រុមដែលចង់សាងសង់អគារខ្ពស់បំផុតថ្មីនេះបានកត់សម្គាល់ថា ទីក្រុងអូក្លាហូម៉ា កំពុងតែពង្រីកខ្លួនបន្ថែមទៀត ជាហេតុធ្វើឱ្យពួកគេយល់ឃើញថា ទីក្រុងនេះអាចគាំទ្រដល់គម្រោងធំបែបនេះបាន ខណៈដែលទំហំនៃទីក្រុងនេះបានកើនឡើងជិត២% នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ទីក្រុងអូក្លាហូម៉ា គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន១៤នៅអាម៉េរិក ដែលបានបន្ថែមចំនួនមនុស្សជាង១០ម៉ឺននាក់។

ផែនការសង់អគារខ្ពស់បំផុតនេះ ពិតជាជួយគាំទ្រដល់ការពង្រីកក្រុងឱ្យរីកចម្រើនមែនហើយ ប៉ុន្តែសំណើនេះអាចនឹងត្រូវបរាជ័យតាំងពីដំបូងដោយសារអភិបាលក្រុងអូក្លាហូម៉ា មិនបាន

ប្តេជ្ញាចិត្តចំពោះផែនការនេះ ហើយសេដ្ឋវិទូម្នាក់នៅក្នុងទីក្រុងនេះក៏បានច្រានចោលគម្រោងសង់អគារខ្ពស់នេះដែរថា វាគ្រាន់តែជាការស្រមើស្រមៃដែលមិនអាចសម្រេចបាន។

ក្រុមអ្នកអភិវឌ្ឍន៍ដែលដឹកនាំដោយក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ម៉េតសុន ឃែភីថល (Matteson Capital) និងក្រុមហ៊ុនស្ថាបត្យកម្ម អេអូ (AO) កាលពីសប្ដាហ៍មុនបានប្រកាសផែនការសាងសង់អគារខ្ពស់កប់ពពកនៅក្នុងទីក្រុងអូក្លាហូម៉ា នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនៅក្នុងទីក្រុងនេះដែលមានហាងលក់រាយ ភោជនីយដ្ឋាន និងកន្លែងទាក់ទាញទេសចរណ៍ផ្សេងៗទៀត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃទាក់ទាញភ្ញៀវទេសចរបរទេសច្រើនជាងគេនៅអាស៊ាន ខណៈកម្ពុជាប្រដំប្រសងនឹងហ្វីលីពីន

ព័ត៌មាន
ប្រទេសថៃ នៅតែបន្តនាំមុខគេខាងវិស័យទេសចរណ៍ដោយអាចទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាង២៨លាននាក់ នៅឆ្នាំ២០២៣ កើនឡើងដល់ទៅ១៥៤% ខណៈដែលប្រទេសផ្…

ក្រុមហ៊ុនចិន គ្រោះបោះទុនវិនិយោគដល់ទៅ៧ពាន់លានដុល្លារ លើគម្រោងរុករ៉ែនៅកុងហ្គោ

ព័ត៌មាន
ក្រុមហ៊ុនចិន គ្រោងបោះទុនវិនិយោគដល់ទៅ៧ពាន់លានដុល្លារ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ