ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងភាគីពាក់ព័ន្ធពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញការវិនិយោគលើធុរកិច្ចបង្កើតថ្មី និងSME ក្រោយវិបត្តិកូវីដ១៩


ដោយសង្កេតឃើញពីបញ្ហាដែលបាននិងកំពុងកើតមានក្នុងវិស័យធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ"នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការសិក្សាស្រាវជ្រាវ និងវាយតម្លៃប្រព័ន្ធអេកូឡូស៊ីនៃ Venture Capital និង Private Equity ក្នុងការវិនិយោគលើធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងធម្យមកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ។
ក្រសួងសេដ្ឋកិច្ច និងភាគីពាក់ព័ន្ធពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញការវិនិយោគលើធុរកិច្ចបង្កើតថ្មី និងSME ក្រោយវិបត្តិកូវីដ១៩

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន ការវិនិយោគនៃមូលនិធិ Venture Capital (VC) និង ភាគហ៊ុនឯកជន Private Equity (PE) គឺជាគន្លឹះមួយសម្រាប់កំណើនសេដ្ឋកិច្ចលឿនជាងមុន និងជាធាតុស្នូលមួយក្នុងការជំរុញការបង្កើតថ្មី និងបង្កើតការងារនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍នៃការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។

លោក ជា កុកហុង ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព បានគូសបញ្ជាក់ថា ទីផ្សារ VC និង PE មានសារៈសំខាន់ខ្លាំងណាស់ក្នុងការគាំទ្រទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពលនៅកម្ពុជា ព្រោះជាទូទៅ ធនាគារមិនចង់ផ្តល់ហិរញ្ញប្បទាន ទៅដល់ធុរកិច្ចណា ដែលមានហានិភ័យខ្ពស់នោះទេ ខណៈពេលដែលការបោះពុម្ភផ្សាយមូលបត្រលើទីផ្សារភាគហ៊ុនបច្ចុប្បន្ននៅមានកម្រិត ។

ជាមួយគ្នានោះ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារធុនតូចនិងធម្យមកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសជិតខាង តែលោកយល់ថា វិស័យនេះ បានរីកចម្រើនគួរឲ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែ បើទោះជាយ៉ាងណា វិស័យនេះ ក៏នៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយលើបញ្ហានេះ ហើយធនាគារសហគ្រាសធុនតូចនិងមធ្យមផ្ទាល់ ក៏បានចួលរួមយ៉ាងសកម្មភាពផងដែរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការផ្ដល់សហហិញ្ញប្បទានដល់អាជីវកម្មទេសចរណ៍ ដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ នាពេលកន្លងមក តែម្ដង។

យោងតាមលទ្ធផលស្រាវជ្រាវបឋម និងកិច្ចពិភាក្សានៃសិក្ខាសាលានេះ ការវិនិយោគទៅលើធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺនៅមានកម្រិតទាប និងមានគម្លោត ដោយសារបញ្ហាប្រឈមមួយចំនួន ដូចជា កង្វះខាតធុរកិច្ចដែលមានគុណភាពខ្ពស់ ស្ថាប័នផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនៅមានចំនួនទាប ប្រតិបត្តិការវិនិយោគនៅមានកំណត់ ឬមិនមានទិន្នន័យសាធារណ:គ្រប់គ្រាន់ មិនសូវមានជម្រើសក្នុងការដកទុនចេញ បញ្ហាអនុលោមភាព និងបទប្បញ្ញត្តិនានា និងការផ្សព្វផ្សាយកម្មវិធីគាំទ្រនានា​មិនទាន់ទូលំទូលាយ ផងដែរ។

យ៉ាងណាមិញ ដើម្បីចូលរួមលើកកម្ពស់វិស័យធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អង្គសិក្ខាសាលាបានលើកជាសំណើចំនួន៣ ក្នុងការចូលរួមជាធាតុចូល មានដូចជា ទី១. បង្កើនជំនួយហិរញ្ញវត្ថុ ដោយធ្វើការរៀបចំមូលនិធិ ទៅតាមវិស័យអាទិភាពជាក់លាក់ និងទៅតាមដំណាក់កាលនៃតម្រូវការហិរញ្ញវត្ថុរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ទី២. បង្កើនសេវាកម្មគាំទ្រ ដោយផ្តល់នូវការបណ្តុះបណ្តាលប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងជំនាញគ្រប់គ្រងមូលនិធិដែលមានជំនាញវិជ្ជាជីវៈ អភិវឌ្ឍសមត្ថភាពរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម និងធ្វើការឃោសនា និងបណ្ដុះវប្បធម៌ទទួលយកហានិភ័យ និងផ្នត់គំនិតសហគ្រិនជាកម្រិតក្នុងស្រុក និងក្នុងតំបន់។ និងទី៣. ជំរុញការអភិវឌ្ឍវិស័យនេះ ដោយបន្តកាត់បន្ថយបន្ទុកអនុលោមភាព ដើម្បីទាក់ទាញវិស័យ VC និង PE ព្រមទាំងដាក់ចេញនូវយន្តការចែករំលែកហានិភ័យ តាមរយៈវិធានការសហវិនិយោគ៕




អត្ថបទបន្ទាប់


តុលាការធម្មនុញ្ញថៃ សម្រេចឲ្យលោកប្រាយុទ្ធ ចាន់អូចា បន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីវិញហើយ!

ព័ត៌មាន
នៅទីបំផុត សាលក្រមតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី ៣០ ខែកញ្ញាបានប្រកាសសម្រេចថា ឲ្យលោកប្រាយុទ្ធ ចាន់ អូចា ឡើងមកកាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញហើយ…

គោលដៅទេសចរណ៍ចំនួន២០ក្នុងខេត្តចំនួន៧ ត្រូវបានសិក្សារួចរាល់ហើយសម្រាប់សាងសង់អង់តែនសេវាទូរសព្ទ

ព័ត៌មាន
ក្រុមការងារអន្តរក្រសួងរួមទាំងប្របត្តិករផ្តល់សេវាទូរគមនាគមន៍ កំពុងចុះសិក្សាពីគុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាពនានា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ