អ៊ីស្រាអែល-ចិន

ក្រុមហ៊ុនចិនសាងសង់រោងចក្រផ្ទុកថាមពលដ៏ធំបំផុតមួយនៅអ៊ីស្រាអែល និងគ្រោងដំណើរការនៅឆ្នាំ២០២៣


នៅឆ្នាំ២០២៣ខាងមុខនេះ អ៊ីស្រាអែលនឹងអាចទាញយកប្រើប្រាស់ថាមពលអគ្គិសនី ចេញពីរោងចក្រថាមពលវារីអគ្គិសនីដ៏បំផុតក្នុងប្រទេសរបស់ខ្លួន ដែលមានកម្លាំង ៣៤៤មេហ្គាវ៉ាត់ សាងសង់ដោយក្រុមហ៊ុនចិន ខណៈដែលប្រទេសស្ដេចបច្ចេកទេសកសិកម្មមួយនេះ កំពុងខ្នះខ្នែងរកប្រភពថាមពលផ្សេងៗ និងប្រភពថាមពលកកើតឡើងវិញផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN។
អ៊ីស្រាអែល ត្រៀមប្រើអគ្គិសនីចេញពីរោងចក្រថាមពលដែលសង់ដោយក្រុមហ៊ុនចិន
ដោយ

រោងចក្រថាមពលវារីអគ្គិសនី Kokhav Hayarden ដែលសាងសង់ដោយក្រុមហ៊ុនម៉ៅកាចិន ហៅកាត់ថា PCCC នេះ គឺស្ថិតនៅជិតទីក្រុង Beit She’an និងមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រពីទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល។ រោងចក្រនេះ ត្រូវបានរំពឹងថា នឹងអាចប្រតិបតិ្តការពេញលេញនៅដើមឆ្នាំក្រោយ។

កាលពីចុងសប្តាហ៍កន្លងទៅ លោក Han Hongwei អ្នកគ្រប់គ្រងទូទៅនៃគម្រោងនេះ បានពន្យល់ឱ្យដឹងថា រោងចក្រផ្ទុកថាមពលវារីអគ្គីសនី ដែលទាបបំផុតក្នុងលោកស្ថិតក្រោមនីវ៉ូសមុទ្រ ២៧៥ម៉ែត្រមួយនេះ ផ្តល់នូវការសន្សំសំចៃ ប្រសិទ្ធភាព និងស្ថិរភាពនៃការរក្សាទុកថាមពលអ៊ីដ្រូអេឡិចត្រិច ពោលគឺវាស្រដៀងនឹងអាគុយយក្សមួយដែរ ដែលអាចផ្ទុកថាមពល ហើយធ្វើការបញ្ចេញវិញនៅពេលត្រូវការប្រើប្រាស់។

លោកបន្តថា វាគឺដំណើរការរួមបញ្ចូលគ្នានៃអាងទឹកចំនួនពីរ អាចផ្ទុកទឹកបានសរុបជាង ៣លានម៉ែត្រគូប ក្នុងជម្រៅផ្សេងគ្នាដែលអាចបង្កើតជាថាមពល តាមរយៈចរន្តទឹកហូរចេញពីអាងមួយទៅអាងមួយទៀត។

ចំណែកលោក Ao Guohui អ្នកគ្រប់គ្រងការអនុវត្តគម្រោង បានបញ្ជាក់ថា ក្រុមលោកបានបញ្ចប់ការសាងសង់អាងទឹករួចរាល់ហើយ មុនការមកដល់រដូវវស្សានាខែវិច្ឆិកាខាងមុខ ដើម្បីអាចឆ្លើយតបបាននូវការគ្រប់គ្រងទឹកជំនន់ និងសម្រេចការផ្ទុកទឹកតាមគោលដៅ។

យោងតាមទិន្នន័យចេញផ្សាយកាលពីឆ្នាំ២០២០ ឱ្យដឹងថា ថាមពលកកើតឡើងវិញក្នុងប្រទេសអ៊ីស្រាអែល គឺមានតិចជាង ៧% នៃថាមពលសរុប។ នៅក្នុងឆ្នាំ២០២២នេះ ក្រសួងបរិស្ថានអ៊ីស្រាអែល បានបញ្ចេញផែនការថាមពលកកើតឡើងវិញថ្មីមួយ ដែលមានគោលដៅសម្រេចឱ្យបានការប្រើប្រាស់ដល់ទៅ ៤០% ត្រឹមឆ្នាំ២០៣០។

គួរកត់សម្គាល់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ជាពិសេសគឺនៅក្រោយការប្រកាសគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង គេមើលឃើញថា ក្រុមហ៊ុនចិនបានចូលវិនិយោគជាហូរហែគ្របដណ្តប់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ទើរតែគ្រប់មុខក្នុងប្រទេសអ៊ីស្រាអែល។ ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ក៏អាចជាច្រកផ្លូវដ៏សំខាន់មួយផងដែរនៃគម្រោង BRI របស់ចិន ក្នុងភ្ជាប់ទៅកាន់អឺរ៉ុប និងអាហ្វ្រិក ដែលត្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀត៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យរឹតបន្តឹងការប្រើប្រាស់អាវុធ និងបង្ក្រាបគ្រឿងញៀនជាបន្ទាន់ ក្រោយហេតុការណ៍បាញ់ប្រហារនៅមណ្ឌលថែទាំកុមារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងជាងមុន លើសិទ្ធិកាន់កាប់កាំភ្លើង និងបញ្ជាផងដែរឱ្យបង្រ្កាប…

ក្រុមប្រទេស G7 រៀបចំជំនួបកំពូលបន្ទាន់មួយ បន្ទាប់ពីរុស្សីបាញ់ផ្លោងមីស៊ីលយ៉ាងដំណំទៅទីក្រុងកៀវ

ព័ត៌មាន
មេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មធំទាំងប្រាំពីរ ឬG7 រៀបចំកិច្ចប្រជុំកំពូលបន្ទាន់តាមប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃអង្គារ ទី ១១ ខែតុលានេះ មួយថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ